ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

រឿង​បែកធ្លាយ​ថត​វី​ដេ​អូ​សិច​របស់​តារា​កូរ៉េ​ Suzy​ គឺជា​រឿង​កាត់ត​និង​អ្នក​ប្រព្រឹត្ត​ល្មើស​ត្រូវ​ប៉ូលិស​ចាប់​បាន​

​រឿងរ៉ាវ​បែកធ្លាយ​ការ​ថត​វី​ដេ​អូ​សិច​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​តារា​សម្តែង​កូរ៉េ​ដ៏​ល្បីឈ្មោះ​ គឺ​នាង​ Bae​ Su​ Ji​ ហៅ​ Suzy​ បាន​កើត​មាន​ឡើង​កាលពី​អំឡុង​ខែធ្នូ​ ឆ្នាំ​២០១២​កន្លង​មក​ ។​

​បន្ទាប់​ពី​មាន​លេច​ការ​ផ្សព្វផ្សាយ​វី​ដេ​អូ​សិច​របស់​តារា​កូរ៉េ​ Suzy​ តាម​បណ្តាញ​អ៊ិ​ន​ធើ​ណិ​ត​រួច​មក​ភ្លាមៗ​ បាន​ធ្វើ​ឲ្យ​នាង​ Suzy​ មាន​ប្រតិកម្ម​តប​យ៉ាង​ខ្លាំងក្លា​ ហើយ​បាន​ប្រកាស​ឲ្យ​មានការ​ស្រាវជ្រាវ​ទាក់ទង​នឹង​ករណី​នេះ​ឲ្យ​បាន​ច្បាស់លាស់​ ។​

​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ រូបភាព​ថត​សិច​របស់​តារា​កូរ៉េ​ល្បីឈ្មោះ​ Suzy​ គឺជា​រឿង​បច្ចេកទេស​កាត់ត​តាម​ Photoshop​ សុទ្ធសាធ​ ។​ លើស​ពី​នេះ​ទៀត​ អ្នកបច្ចេកទេស​កាត់ត​ឲ្យ​ចេញ​ជា​រូបភាព​សិច​របស់​តារា​កូរ៉េ​ Suzy​ នោះ​ គឺជា​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​អាយុ​១៦​ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​ក្មេង​ប្រុស​ល្មើស​នេះ​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​ហើយ​ កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​ ។​ ​

តារា​សម្តែង​ និង​ជា​តារាចម្រៀង​ ព្រមទាំង​ជា​អ្នកដឹកនាំ​រឿង​ផង​ដ៏​ល្បី​របស់​ប្រទេស​កូរ៉េ​ គឺ​នាង​ Suzy​ មាន​អាយុ​១៨​ឆ្នាំ​ ។​ នាង​ទទួល​បាន​ជោគជ័យ​ខ្លាំង​ជា​បន្តបន្ទាប់​នៅ​ក្នុង​ការងារ​របស់​នាង​ ហើយ​នាង​ទើបតែនឹង​ពើបប្រទះ​នូវ​ព័ត៌មាន​អាស្រូវ​ថត​រឿង​សិច​ម្តងនេះ​ ដែល​ជា​រឿង​កាត់ត​រូបភាព​នាង​ទៅ​វិញ​ ធ្វើ​ឲ្យ​នាង​បាន​សម្រេចចិត្ត​ផ្អាក​ការ​ចេញ​ថត​ និង​សម្តែង​របស់​នាង​អស់​មួយ​រយៈពេល​ ។​ ប៉ុន្តែ​ឥឡូវនេះ​ គឺ​នាង​ Suzy​ ទទួល​បាន​យុត្តិធម៌​សម្រាប់​នាង​វិញ​ហើយ​ ដោយ​ជនល្មើស​ដែល​ធ្វើ​ឲ្យ​នាង​ប្រឈម​មុខ​នឹង​ភាព​អាម៉ាស់​កន្លង​មក​ ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​ ដើម្បី​បង្ហាញ​ការ​ពិត​ ៕​

suzy

Filed in: Feature, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.