ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

ឯកឧត្តម​ សម​ រ​ង្ស៊ី​ មក​ដល់​ភ្នំពេញ​ ខណៈ​ឯកឧត្តម​ កឹ​ម​ សុខា​ ចុះ​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​នៅ​ខេត្តកំពង់ចាម​

​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​មាន​ប្រជាប្រិយភាព​ បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​បរទេស​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ហើយ​ នៅ​វេលា​ម៉ោង​០៩​ព្រឹក​នា​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៣​នេះ​ ដោយ​មាន​អ្នកគាំទ្រ​ទៅ​ទទួល​ដំណើរ​និវត្តន៍​ក្នុង​ចំនួន​ច្រើន​រហូត​ដល់​ខ្ទង់​ជិត​១​ម៉ឺន​នាក់​ ហួស​ពី​ការ​គិតស្មាន​ដល់​ និង​បន្ទាប់​មក​ឯកឧត្តម​ សម​ រ​ង្ស៊ី​ បាន​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ឋិត​នៅ​សង្កាត់​ចាក់​អង្រែ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​តែ​ម្តង​ ។​

​ដំណើរ​មក​ដល់​របស់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ នៅ​រាជធានី​ភ្នំពេញ​ គឺ​ក្នុង​ខណៈ​ពេល​ដែល​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញ​សិទ្ធិ​លំដាប់​លេខ​រៀង​ទី​១​នៅ​មណ្ឌល​ខេត្តកំពង់ចាម​ បាន​អញ្ជើញ​ចុះ​ទៅ​សួរសុខទុក្ខ​ និង​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​នៅ​ឃុំ​ផ្អាវ​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​ ។​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.