ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

គណបក្សប្រឆាំង​បដិសេធ​យន្តការ​ផ្ទៀងផ្ទាត់​ភាពមិនប្រក្រតី​នៃ​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​ដោយ គ​.​ជ​.​ប​

​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៣​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​លើកឡើងថា «​គណបក្ស​សង្គ្រោះ​ជាតិ​មិនអាច​ទទួលយក​នូ​វយ​ន្ត​ការ​នៃ​ការផ្ទៀងផ្ទាត់​ភាពមិនប្រក្រតី​នៃ​ទម្រង់​លេខ​១១០៤ ជាមួយនិង​ទម្រង់​លេខ​១១០២ ដែល​នៅក្រៅ​កញ្ចប់​សុវត្ថិភាព (​ក​) ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​យកមក​អនុវត្តន៍​ចំពោះ​បណ្តឹងតវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​សម្រាប់​មណ្ឌល​ខេត្តក្រចេះ នៅ​រសៀល​ថ្ងៃទី​១៥ ខែសីហា នេះ​ទេ​។ ទម្រង់​លេខ​១១០២ ដែល គ​.​ជ​.​ប យក​ធ្វើការ​ផ្ទៀងផ្ទាត់​នេះ​គឺ​ឯកសារ​ដែល​គេ​អាច​កែ​ឬ​ធ្វើ​ថ្មី​បាន ព្រោះ​មិនមែនជា​ឯកសារ​ដើម​ដែល​រក្សាទុក​នៅក្នុង​កញ្ចប់​សុវត្ថិភាព (​ក​)»​។​ ​

សេចក្តីថ្លែងការណ៍​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​បានលើកឡើង​បន្ថែមទៀតថា «​ការណ៍​ដែល គ​.​ជ​.​ប អនុវត្តន៍​នូវ​យន្តការ​បែបនេះ​ដោយ​មិនមាន (​ការបើក​សវនាការ​) គឺជា​អំពើ​ផ្ទុយ​នឹង​មាត្រា​១៦​ថ្មី ចំណុច​២៥ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​បាន​ចែងថា​៖ រាល់​ការសម្រេច​លើ​ពាក្យបណ្តឹង​ទាក់ទង​នឹង​ការបោះឆ្នោត គ​.​ជ​.​ប ត្រូវ​សម្រេច​ដោយ​បើកសវនាការ​ជា​សាធារណៈ​លើ​បណ្តឹងតវ៉ា ឬ​បណ្តឹង​ជំទាស់​ទាក់ទង​នឹង​ការបោះឆ្នោត លើកលែងតែ​បណ្តឹង​ដែល​ទាក់ទង​នឹង​សមត្ថកិច្ច​របស់​តុលាការ​។​»​។​ ​

នៅ​ចុងបញ្ចប់​នៃ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​សុំ​ដោយ​ទទូច​ឲ្យ គ​.​ជ​.​ប ដោះស្រាយ​ពាក្យ​បណ្តឹងតវ៉ា របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​អនុវត្តន៍​តាមច្បាប់ ដោយ​បើកសវនាការ​ជា​សាធារណៈ និង​ត្រូវធ្វើ​ការផ្ទៀងផ្ទាត់​នូវ​ភាពមិនប្រក្រតី​នៃ​ទម្រង់​លេខ​១១០៤ ជាមួយ​ទម្រង់​លេខ​១១០២ និង​ទម្រង់​លេខ​១១០៨ ដែល​នៅក្នុង​កញ្ចប់​សុវត្ថិភាព «​ក​» ដើម្បី​បង្ហាញ​នូវ​តម្លាភាព និង​ភាពជឿ​ទុកចិត្តបាន​ដល់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍ជាតិ​-​អន្តរជាតិ​៕​

cnrp-15-08-2013

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.