ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

នៅ​ថ្ងៃ​សុក្រ ទី​១៦ សីហា គ​.​ជ​.​ប នឹង​ដោះស្រាយ​បណ្តឹង​របស់​គណបក្សប្រឆាំង​តវ៉ា​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​នៅ​ខេត្តសៀមរាប បាត់ដំបង និង​កណ្តាល​

​យោងតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត «​គ​.​ជ​.​ប​» ចុះផ្សាយ​កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​សុក្រ​ទី​១៦ ខែសីហា ឆ្នាំ​២០១៣ វេលា​ម៉ោង​០៧ និង​៤០​នាទី​ព្រឹក គ​.​ជ​.​ប នឹងធ្វើ​ការដោះស្រាយ​បណ្តឹងតវ៉ា​ទៅនឹង​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ នៅ​មណ្ឌលបោះឆ្នោត​ខេត្តសៀមរាប ខេត្តបាត់ដំបង និង​ខេត្តកណ្តាល​។​ ​

សូមបញ្ជាក់​ជូន​ថា ការដោះស្រាយ​បណ្តឹង​របស់ គ​.​ជ​.​ប ទាក់ទង​នឹង​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំ​ណា​រាស្ត្រ​នីតិកាល​ទី​៥​នេះ គឺធ្វើឡើង​បន្ទាប់ពី​មានការ​ដាក់ពាក្យ​ប្តឹងតវ៉ា​ពី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៣ ស្នើសុំ​ឲ្យ​មានការ​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​តាម​ការិយាល័យ​មួយចំនួន​នៃ​មណ្ឌលបោះឆ្នោត​ខេត្តសៀមរាប ខេត្តបាត់ដំបង និង​ខេត្តកណ្តាល​។​ ​

ពាក្យបណ្តឹង​តវ៉ា​នឹង​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ បាន​លើក​ហេតុផល​ថា ប្រធានការិយាល័យ​នៃ​មណ្ឌលបោះឆ្នោត​ខេត្តសៀមរាប ខេត្តបាត់ដំបង និង​ខេត្តកណ្តាល​មិនបាន​បំពេញ​ទិន្នន័យ​នៅក្នុង​ទម្រង់​លេខ​១១០៤ បាន​ត្រឹមត្រូវ​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត និង​ការបែងចែក​អាសនៈ​។​

​ការដោះស្រាយ​បណ្តឹង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដោយ គ​.​ជ​.​ប នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ទីស្តីការ គ​.​ជ​.​ប អគារ H ហើយ គ​.​ជ​.​ប បានស្នើ​ដល់​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ និង​អ្នកសង្កេតការណ៍​-​អន្តរជាតិ​ទាំងអស់​ចូលរួម​យក​ព័ត៌មាន និង​សង្កេតការណ៍​កុំបី​ខាន​។​

​គួរបញ្ជាក់​ជូន​បន្ថែម​ទៀតថា លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​នៅ​មណ្ឌល​ខេត្តសៀមរាប គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​១៩៣.០៩៣​សំឡេង និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​១៤០.៧៣៧​សំឡេង​, មណ្ឌលបោះឆ្នោត​ខេត្តបាត់ដំបង គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​២២៣.៧៣៣​សំឡេង និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​១៦២.៥២៧​សំឡេង និង​នៅ​មណ្ឌលបោះឆ្នោត​ខេត្តកណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​២៦១.៥៨៧​សំឡេង រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​៣៦៦.០៥៦​សំឡេង​៕​20130815_PressRelease

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.