ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

មេគណបក្ស​ប្រឆាំងនឹង​អញ្ជើញ​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៣ វេលា​ម៉ោង​០៩ ព្រឹក ខាងមុខ​

​តាម​ការប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន Post នៅក្នុង​បណ្តាញ​សង្គម Facebook គណបក្ស បាន​ឲ្យ​ដឹងថា ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អញ្ជើញ​វិលត្រឡប់​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​នៅ​ថ្ងៃ​សុក្រ ទី​១៦ ខែសីហា ឆ្នាំ​២០១៣ វេលា​ម៉ោង​០៩​ព្រឹក​ខាងមុខនេះ​។​

​សូម​រម្លឹក​ជូន​ថា ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​មាន​ប្រជាប្រិយភាព​បាន​អញ្ជើញ​ចាក​ចេញពី​ប្រទេស​កម្ពុជា ឆ្ពោះទៅកាន់​បរទេស​កាល​ពីថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០១៣​កន្លងមក ដើម្បី​ទៅ​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​កូនស្រី​ពៅ​របស់​ឯកឧត្តម នៅ​សហរដ្ឋអាមេរិក​។​

​ដំណើរ​វិលត្រឡប់​រប​ស់​ឯកឧត្តម សម រង្ស៊ី មក​ប្រទេស​កម្ពុជា​វិញ​នៅពេល​ខាងមុខនេះ គឺ​ចំ​ពេលដែល​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រង់ចាំ​ការបើក​ភ្លើង​ខៀវ​ពី​សំណាក់​ឯកឧត្តម ក្នុងការ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំងនឹង​លទ្ធផល​ឆ្នោត​ឬក៏​ផ្តល់​ភ្លើង​ក្រហម​មិន​ឲ្យ​ធ្វើ​មហា​បាតុកម្ម​វិញ​ឲ្យ​បានច្បាស់លាស់​៕​

sam-rainsy-back

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.