ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

កម្ពុជា​មុននឹង​ក្លាយទៅជា​សេដ្ឋកិច្ច​ខ្លា​អាស៊ី​ត្រូវ​ឆ្លងកាត់​សេដ្ឋកិច្ច​ជំហាន​គីង្គក់​?

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្លាប់បាន​មានប្រសាសន៍ប្រាប់​អ្នកនិពន្ធ​សៀវភៅ​ជនជាតិ​ឥណ្ឌា​ពីរ​នាក់​ប្តី​-​ប្រពន្ធ​ឈ្មោះ ហារី​ស្ហ មេ​ហ៍​តា «Harish C.Mehta» និង​ឈ្មោះ ជូ​លី មេ​ហ៍​តា «Julie B.Mehta» ថា «​ខ្ញុំ​ចង់​កសាង​សេដ្ឋកិច្ច​របស់​យើង​ដូច​បុរស​ខ្លាំង​នៅ​អាស៊ីអាគ្នេយ៍​ឯទៀត​បានធ្វើ​។​» ពោលគឺ​សម្តេច​ចង់​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជា​សេដ្ឋកិច្ច​ខ្លា​អាស៊ី «Asian Tiger Economy» មួយទៀត​។​

​ថ្វី​ដ្បិត «​សម្តេច​តេ​ជោ​សែន​» បានបង្ហាញ​អំពី​គោលបំណង​ឬ​មហិច្ឆតា​របស់​សម្តេច​ចង់​កសាង​សេដ្ឋកិច្ចកម្ពុជា​ឲ្យ​ក្លាយទៅជា​សេដ្ឋកិច្ច​ខ្លា​អាស៊ី​បែបនេះ​ក្តី ក៏ប៉ុន្តែ​សម្តេច​មិនអាច​ជម្នះ​បាន​ទៅនឹង​រលក​ជន់​ជោរ​នៃ​អំពើពុករលួយ​ជា​ប្រព័ន្ធ​បក្ខពួកនិយម​នៅក្នុង​សង្គម​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​ឡើយ ហើយ​សម្តេច​តែងតែ​លើកឡើង​ដដែលៗ និង​នៅ​គ្រប់​ទីកន្លែង​ថា សម្តេច​កសាង​ប្រទេស​កម្ពុជា​តាមរបៀប «​ជំហាន​គីង្គក់​»​។​

​ដូច្នេះ ទើប​មជ្ឈដ្ឋាន​អ្នកវិភាគ​សេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​ចោទ​ជា​សំណួរ​ថា កម្ពុជា​ក្រោម​ការដឹកនាំ​របស់ «​សម្តេច​តេ​ជោ​សែន​» មុននឹង​ក្លាយទៅជា​សេដ្ឋកិច្ច​ខ្លា​អាស៊ី​ដូច​សម្តេច​ចង់បាន​នោះ​ត្រូវតែ​ឆ្លងកាត់​ការធ្វើ​សេដ្ឋកិច្ច​របៀប «​ជំហាន​គីង្គក់​» ឬ ឬក៏​សេដ្ឋកិច្ច​តាមរបៀប «​ជំហាន​គីង្គក់​» ក្លាយជា​មូលដ្ឋាន​សំខាន់​សម្រាប់​កសាង​សេដ្ឋកិច្ចកម្ពុជា​ឲ្យ​ក្លាយជា​សេដ្ឋកិច្ច​ខ្លា​អាស៊ី​?

​អ្នកវិភាគ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​តែ​នៅក្នុង Facebook បានលើកឡើង​អំពី​ជំហាន​នៃ​ការធ្វើ​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ «Asean» ទៅនឹង​ជំហាន​សត្វ​ខ្លះ​ដូចតទៅ​៖

១- កម្ពុជា ជំហាន​គីង្គក់ ២- ភូមា ជំហាន​កង្កែប ៣- ហ្វីលីពីន ជំហាន​ទន្សាយ ៤- ម៉ាឡេស៊ី ជំហាន​កង់​ហ្គូ​រូ ៥- ថៃ ជំហាន​ឆ្កែចចក និង ៦- សិង្ហ​បុរី ជំហាន​ខ្លា​។​ ​

ដោយ​មិន​អត្ថាធិប្បាយ​បន្ថែម​ឲ្យ​វែងឆ្ងាយ សូម​ប្រិយមិត្ត​អ្នកអាន​ជួយ​ពិចារណា​ទាំងអស់គ្នា​ផង​ទៅ​មើល តើ​អ្នកវិភាគ​សេដ្ឋកិច្ច​នៅក្នុង Facebook ដែលថា សេដ្ឋកិច្ច ឬ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​តាម​ជំហាន​គីង្គក់​អាច​ក្លាយទៅជា សេដ្ឋកិច្ច​ខ្លា​អាស៊ី ដូច «​សម្តេច​តេ​ជោ​សែន​» ចង់បាន​ដែរឬទេ​? តាមរបៀប​ណា​? ៕​

 cambodia-economic

inter-pic

Filed in: Feature, សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.