ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ព្រះធរណី​ស្រូប​អគារ​កម្ពស់​៣​ជាន់​នៅ​រមណីយដ្ឋាន Disney រដ្ឋ​ផ្លូ​រី​ដា សហរដ្ឋអាមេរិក​

​អគារ​កម្ពស់​៣​ជាន់ ឋិត​ក្នុង​តំបន់​រមណីយដ្ឋាន Disney នៃ​រដ្ឋ​ផ្លូ​រី​ដា សហរដ្ឋអាមេរិក ត្រូវបាន​ធ្លាក់​ស្រុតចុះ​ទៅក្នុង​ដី​ជម្រៅ​ប្រមាណ​ជិត​២០​ម៉ែត្រ​ក្នុង​រយៈពេល​១០​នាទី កាលពី​វេលា​ព្រឹក​នា​ថ្ងៃ​ចន្ទ ទី​១២ ខែសីហា ឆ្នាំ​២០១៣ ម្សិលមិញ «​ត្រូវ​នឹង​វេលាយប់​នា​ថ្ងៃអាទិត្យ ទី​១១ ខែសីហា នៅ​សហរដ្ឋអាមេរិក​»​។​

​មិនទាន់មាន​របាយការណ៍​ជាក់លាក់​ណាមួយ​បញ្ជាក់​អំពី​ចំនួន​អ្នក​គ្រោះថ្នាក់​ឬ​រងរបួស​ក្នុង​ហេតុ​ការ​ណ៍ព្រះធរណី​ស្រូប​អគារ​កម្ពស់​៣​ជាន់​ក្នុង​តំបន់​រមណីយដ្ឋាន​ដ៏​ទំនើប Disney ក្បែរ​មាត់សមុទ្រ​នេះ​ទេ ប៉ុន្តែ​គេ​គ្រាន់តែ​បានដឹងថា មាន​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៣៥​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​គ្រោះថ្នាក់​។​

​នៅ​ប្រទេស​កម្ពុជា​យើង​មិនទាន់​ដែល​បានឃើញ និង​ជួបប្រទះ​នូវ​ហេតុការណ៍​ស្រុត​អគារ​ចូលទៅក្នុង​ដី ឬ​ហៅថា​ព្រះធរណី​ស្រូប​ដូច​នៅ​សហរដ្ឋអាមេរិក​នៅឡើយ​ទេ ហើយ​បើ​មាន​វិញ​គឺ​ត្រឹម​ស្រុត​បាក់​លំនៅឋាន​ចូលទៅក្នុង​ទន្លេ​ដោយសារ​ការ​បូម​ខ្សាច់​ពី​ក្នុង​ទន្លេ​ដោយ​ខុស​បច្ចេកទេស​តែប៉ុណ្ណោះ​៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.