សង្គ្រាម១០.០០០ លើក ក្នុងរយៈកាល ៦.០០០ឆ្នាំ នៃប្រវត្តិសាស្ត្ររបស់មនុស្សលោកគឺពិតជាធ្ងន់ធ្ងរណាស់។ សង្គ្រាមលោកទាំងពីរលើក ៤ករណីប្រល័យពូជសាសន៍ ដូចជាការកាប់សម្លាប់ជនជាតិ Aimenia ជនជាតិអ៊ីស្រាអែល ជនជាតិកម្ពុជា និង Rwanda នៅសតវត្សរ៍ទី២០ ជាសតវត្សរ៍ដែលដណ្តើមបានតំណែងជើងឯកអំពីការភ័យរន្ធត់គិតតាំងពី ៦.០០០ឆ្នាំមកនៃប្រវត្តិសាស្ត្រមនុស្សលោក និងមានចរិតកាន់តែសាហាវព្រៃផ្សៃ។
បច្ចុប្បន្នលើសកលលោកកំពុងតែមានសង្គ្រាមរហូតដល់ជាង៣០ករណី ពោលគឺមានជិតដល់១៥០សង្គ្រាម គិតចាប់តាំងពីឆ្នាំ១៩៤៥មក ដែលបានសម្លាប់មនុស្សអស់ចំនួន៣០លាននាក់ ក្នុងនោះ ៨០% ជាប្រជាជនសាមញ្ញស្មើនឹងពាក់កណ្តាលចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមលោកលើកទី២។
សង្គ្រាមលោកលើកទី១ បានធ្វើឲ្យមនុស្សចំនួន៣០លាននាក់ស្លាប់ ក្នុងនោះចំនួន ៨០% ជាទាហាន។ រីឯសង្គ្រាមលោកលើកទី២ បានផ្តាច់ជីវិតមនុស្សអស់ចំនួន៦០លាននាក់ ដែលពាក់កណ្តាលជាទាហាន និងពាក់កណ្តាលទៀតជាប្រជាជនសាមញ្ញ។
ករណីឧក្រិដ្ឋកម្មធំធេងមួយចំនួនបានរីករាលដាលកាន់តែច្រើនទ្វេដង។ បណ្តាញជួញដូរគ្រឿងញៀនទាំងឡាយរបស់ម៉ាហ្វីយ៉ា «Mafia» បានធ្វើសកម្មភាពក្នុងក្របខ័ណ្ឌអន្តរជាតិ ហើយត្រូវបានបំពាក់ដោយអាវុធធុនធ្ងន់ជាច្រើន។ បណ្តាសហគមន៍គ្រឿងញៀនបានទិញទាំងនាវាមុជទឹក និងរថពាសដែក។ ខ្សែរយៈលាងលុយកក្វកដោយសារជួញដូរគ្រឿងញៀនបានបង្កើតឡើងនៅទូទាំងពិភពលោក ហើយត្រូវបានបណ្តាប្រទេសអ្នកមានធំៗគាំទ្រ និងជួយបិទបាំងការពារ។
ខឿនសេដ្ឋកិច្ចរបស់ពួក Mafia មានផលិតផលប្រមាណពី៦% ទៅ ៧% ប្រចាំឆ្នាំលើសកលលោក ដោយបានក្លាយទៅជាការប្រយុទ្ធតស៊ូប្រឆាំងមួយយ៉ាងស្វិតស្វាញទាំងវិធានការបច្ចេកទេស ទាំងកម្លាំងសមត្ថិច្ច ពោលគឺសង្គ្រាមមួយទាំងមូលដែលមានទំហំគួរឲ្យព្រួយបារម្ភនៅក្នុងពិភពលោកនៃយុគសម័យថ្មីនេះ៕