ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ថ្ងៃនេះ​មេបក្ស​ប្រឆាំង​អះអាង​ដាច់​ណាត់​ថា មិន​ធ្វើ​រាជរដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​មិន​បែកបាក់​ជាមួយ​ឯកឧត្តម កឹម សុខា ទេ​

​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ប្រមាណ​ជា​១ ម៉ឺន​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៣​នេះ ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍​យ៉ាង​ដាច់​ណាត់​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹងមិន​ចូលរួម​ធ្វើ​រាជរដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ហើយក៏​មិន​បែកបាក់​ជាមួយ​ឯកឧត្តម កឹម សុខា ជា​អនុប្រធាន​គណបក្ស​ជាដាច់ខាត​។​ ​

ប្រសាសន៍​របស់​ឯកឧត្តម សម រង្ស៊ី នៅ​ទីលាន​ប្រជាធិបតេយ្យ​នា​ល្ងាច​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៣​នេះ គឺមាន​ភាពស្របគ្នា​ទៅនឹង​ខ្លឹមសារ​លិខិត​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​សរសេរ​ជា​ផ្លូវការ​ផ្ញើជូន​ឯកឧត្តម អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត «​គ​.​ជ​.​ប​» នា​ថ្ងៃ​ដដែល​នេះដែរ​ក្នុងន័យ​មិន​ទទួលស្គាល់​លទ្ធផល​ឆ្នោត និង​ទទូច​ឲ្យ គ​.​ជ​.​ប បង្កើត​គណៈកម្មការ​ពិសេស​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​។

​លិខិតផ្លូវការ​របស់​ឯកឧត្តម សម រង្ស៊ី ដែល​បាន​ជម្រាបជូន​ឯកឧត្តម​ប្រធាន គ​.​ជ​.​ប បានធ្វើ​របាយការណ៍​អំពី​ភាពមិនប្រក្រតី​ជាច្រើន​ករណី​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។​ ​ខ្លឹម​សារលិខិត​បានបញ្ជាក់​ជូន​ឯកឧត្តម​ប្រធាន គ​.​ជ​.​ប ថា ចំពោះ​ឯកសារ ព័ស្តុតាង​អំពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បង្ហាញជូន​ក្នុងករណី​ដែលមាន​គណៈកម្មការ​ពិសេស​សម្រាប់ធ្វើ​ការស៊ើបអង្កេត​ភាពមិនប្រក្រតី និង​វាយតម្លៃ​ផលប៉ះពាល់​លទ្ធផល​នៃ​ការបោះឆ្នោត​។​

យោងតាម​ភាពមិនប្រក្រតី​ជាច្រើន​ករណី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រកឃើញ គណបក្សប្រឆាំង​មួយ​នេះ បានបញ្ជាក់​នូវ​ជំហរ​របស់ខ្លួន​ថា មិនអាច​ទទួលយក​ល​ទ្ធ​ផល​នៃ​ការបោះឆ្នោត​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ បានទេ ហើយ​គណបក្ស​ទទូច​ស្នើសុំ គ​.​ជ​.​ប ជំរុញ​ឲ្យ​មានការ​បង្កើត​គណៈកម្មកា​រ​ពិ​សេសមួយ​ជាបន្ទាន់ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ភាពមិនប្រក្រតី និង​វាយតម្លៃ​ផលប៉ះពាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ដោយ​គណៈកម្មការ​ពិសេស​នេះ ត្រូវមាន​សមាសភាព​ម​ក​ពី​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ ដោយមាន គ​.​ជ​.​ប ជា​អ្នកសម្របសម្រួល និង​អង្គការសហប្រជាជាតិ​ជា​អាជ្ញាកណ្តាល​។​ ​

លើសពីនេះ មេដឹកនាំ​គណបក្សប្រឆាំង​ក៏បាន​ទាមទារ​ដោយ​ទទូច​ឲ្យ គ​.​ជ​.​ប ធ្វើការ​ចុះឈ្មោះ អ្នក​បាត់ឈ្មោះ កែតម្រូវ​ឈ្មោះ​ខុស បោះឆ្នោត​តាម​ការិយាល័យ​មួយចំនួន រាប់​សន្លឹកឆ្នោត និង​ធ្វើការ​ផ្ទៀងផ្ទាត់​សន្លឹកឆ្នោត​តាម​ការិយាល័យ​មួយចំនួន ព្រមទាំង​កែតម្រូវ​លទ្ធផល​នៃ​ការបោះឆ្នោត ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ឡើងវិញ​៕​

cnrp-06-08-2013

 

 

cnrp06

cnrp07

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.