ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ប្រជាពលរដ្ឋ​ប្រមាណ​២៨០​គ្រួសារ​រស់នៅ​ភូមិ​ស្រយង់ជើង​ឃុំ​ស្រយង់​ស្រុក​គូលែន​ខេត្ដព្រះវិហារ​ចោទ​ប្រកាន់​ថា​ក្រុមហ៊ុន​អេ​ហ្វ​ភី​ម៉ា​ឡេ​ស៊ី​រំលោភ​យក​ដីធ្លី​

​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២៨០​គ្រួសារ​ រស់នៅ​ចំណុច​ខ្លា​បក់​ ភូមិ​ស្រយង់ជើង​ ឃុំ​ស្រយង់​ ស្រុក​គូលែន​ ខេត្ដព្រះវិហារ​ បាន​ធ្វើការ​ចោទប្រកាន់​ទៅ​លើ​ក្រុមហ៊ុន​អេ​ហ្វ​ភី​ម៉ា​ឡេ​ស៊ី​ថា​ បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ រំលោភ​បំពាន​ទៅ​លើ​ដី​លំនៅ​ឋាន​ និង​ដី​ដាំ​ដំណាំ​អាស្រ័យ​ផល​របស់​ពួក​គាត់​រស់នៅ​សព្វថ្ងៃ​ ។​

សេចក្ដីរាយការណ៍​ពី​ក្រុម​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​អេ​ហ្វ​ភី​ម៉ា​ឡេ​ស៊ី​មិន​ត្រឹមតែ​បាន​ធ្វើ​សកម្ម​ ភាព​ឈូស​ឆាយ​ រំលោភ​បំពាន​ទៅ​លើ​ដី​លំនៅ​ឋាន​ និង​ដី​ដាំ​ដំណាំ​អាស្រ័យ​ផល​របស់​ពួក​គាត់​ដែល​កំពុង​រស់​ នៅ​ និង​អាស្រ័យ​ផល​សព្វថ្ងៃ​នោះ​ទេ​ គឺ​ខាង​ក្រុមហ៊ុន​បានឱ្យ​ក្រុម​សន្ដិសុខ​យាម​ប្រដាប់​ដោយ​អាវុធ​ធ្វើការ​គំរាមកំហែង​ ជេរ​ប្រមាថ​ទៅ​លើ​ប្រជាពលរដ្ឋ​ថា​ ចង់​យក​ប្រជាពលរដ្ឋ​ទៅ​ដាក់គុក​ពេល​ណា​ក៏​បាន​ ។​ លើស​ពី​នេះ​ ក្រុម​សន្ដិសុខ​ការពារ​ក្រុមហ៊ុន​ក៏​បាន​សាងសង់​ប៉ុស្ដិ៍​យាម​ និង​ដាក់​បា​រ៉ា​ស់របាំង​រាំងផ្លូវ​មិន​ឱ្យ​ក្រុម​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​ដែល​ក្រុមហ៊ុន​ហាមឃាត់​នេះ​ឡើយ​ ខណៈ​ដែល​តំបន់​ក្រុមហ៊ុន​ហាមឃាត់​ នេះ​គឺជា​ដី​របស់​ប្រជាពលរដ្ឋ​ដាំ​ដំណាំ​ដាំ​ដុះ​អាស្រ័យ​ផល​ចិញ្ចឹមជីវិត​ ។​

ក្រុម​ប្រជាពលរដ្ឋ​និងជាតំណាងសហគមន៍ព្រៃឈើខ្លាបក់ បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ ជា​ពិសេស​អាជ្ញាធរ​ខេត្ដព្រះវិហារ​ មេត្ដា​ជួយ​អន្ដរាគមន៍​ទប់ស្កាត់​សកម្មភាព​របស់​ក្រុមហ៊ុន​អេ​ហ្វ​ភី​ម៉ា​ឡេ​ស៊ី​កុំឱ្យ​ធ្វើការ​ឈូស​ឆាយ​រំលោភ​បំពាន​លើ​ដី​លំនៅ​ឋាន​ និង​ដី​អាស្រ័យ​ផល​របស់​ពួក​គាត់​តទៅ​ទៀត​ បើ​ពុំនោះ​ទេ​ ពួក​គាត់​នឹង​ប្រឈម​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ ៕

FP-Company1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.