ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

វ័យ​និង​សេចក្ដី​ស្នេហា​របស់​បុរស​

រួម​ជាមួយនឹង​ការ​ផ្លាស់​ប្ដូរ​អាយុកាល​ ចិត្ដសាស្ដ្រ​ និង​ចំណង​របស់​មនុស្ស​ក៏​ប្រែប្រួល​តាម​ដែរ​ ។​ មាន​ស្រី​ឬ​គ្រាន់តែ​ជា​ចិត្ដទន់​បន្ដិច​ក៏​ជា​ប្រការ​ពិបាក​ជៀស​ផុត​ក្នុង​ការ​វិវឌ្ឍន៍​ចិត្ដសាស្ដ្រ​របស់​បុគ្គល​នីមួយៗ​ ។​ ដូច្នេះ​ បុរស​មាន​ស្រី​ជា​ប្រការ​មួយ​គួរ​ពិភាក្សា​ ។​ អ្នក​ស្រាវជ្រាវ​និង​អ្នកវិភាគ​ចិត្ដសាស្ដ្រ​ទាំងឡាយ​ដាក់​ចេញ​នូវ​ អាយុកាល​ចំនួន​៤​កម្រិត​ដែល​ជា​ការ​ផ្លាស់​ប្ដូរ​ចិត្ដសាស្ដ្រ​របស់​បុរស​មានការ​ប្រែប្រួល​ពិតប្រាកដ​ ។​

១-​កម្រិត​អាយុ​២០​ឆ្នាំ​ឡើង​ ៖​ ចំពោះ​បុរស​“​សេរី​”​ទាំងឡាយ​នោះ​ គឺ​កម្រិត​អាយុ​នេះ​ជា​កម្រិត​វ័យ​ងាយ​ ស្រួល​បើក​ទូលាយ​ទំនាក់ទំនង​ ខណៈ​ពេល​គេ​ឃើញ​នារី​ទាំងឡាយ​ណា​ក៏​ចាប់ចិត្ដ​ដែរ​ ។​ កាន់តែ​ស្គាល់​មិត្ដ​ នារី​បាន​ច្រើន​ ជា​ពិសេស​គឺ​នារី​រូប​ស្អាត​ គឺជា​មោទកភាព​កាន់តែ​ខ្លាំង​សម្រាប់​គេ​ ។​ ជាមួយ​អ្នក​ក​ម្លោះ​ទាំង​ឡាយ​ដែល​មាន​សង្សារ​ហើយ​នោះ​ ដំណើរ​លោម​ស្នេហ៍​មិន​ចេះ​ចប់​ទេ​ ទោះបី​គេ​បាន​“​រួម​រ័ក្ស​ដោយ​សកម្ម​ភាព​”​ ប៉ុន្ដែ​ក៏​គេ​នៅ​តែ​រួម​រ័ក្ស​ដោយ​ពាក្យ​សម្ដី​ ។​ បុរស​ទាំងឡាយ​មាន​ប្រពន្ធ​ហើយ​ មាន​ពេល​ខ្លះ​គេ​បាន​ប្រៀបធៀប​ប្រពន្ធ​ខ្លួន​ទៅ​នឹង​រី​ផ្សេង​ទៀត​ ។​ បើ​មានឱកាស​គេ​នៅ​តែ​អាច​និយាយ​ថា​ “​បង​មិន​ទាន់​ស្រឡាញ់​ នារី​ណា​ ឬ​ក៏​បង​មិន​ទាន់​មាន​ប្រពន្ធ​ទេ​”​ ។​

២-​កម្រិត​អាយុ​៣០​ឆ្នាំ​ឡើង​ ៖​ នេះ​គឺជា​កម្រិត​អាយុ​គិតគូរ​ដល់​បុព្វហេតុ​របស់​ផ្នែក​បុរស​ ជាង​នេះ​ទៅ​ទៀត​ កិច្ចការ​គ្រួសារ​កាន់តែ​ធ្វើ​ឱ្យ​គេ​រឹតតែ​មមាញឹក​ ។​ ពេលវេលា​តិច​ពេក​ ម្ល៉ោះហើយ​បើសិនជា​គេ​មាន​ស្រី​នោះ​ ជា​ធម្មតា​ គេ​ត្រូវការ​ចង់បាន​ចំណេញ​អ្វីមួយ​ច្រើន​ជាង​ការ​សប្បាយ​ធម្មតា​ ។​ ឧទាហរណ៍​ដូច​ជា​ ៖​ គេ​ស្និទ្ធ​ស្នាល​ជាមួយ​សហការិនី​ម្នាក់​ដើម្បី​សម្រេច​គម្រោងការ​រួម​មួយ​របស់​អ្នក​ទាំង​ពីរ​ ឬ​គេ​“​ផ្សារ​ភ្ជាប់​”​ជាមួយ​នាង​មាន​លក្ខណៈ​ជា​ច្រើន​ជួ​យ​ឱ្យ​គេ​សម្រេច​បាន​កិច្ចការ​អ្វីមួយ​…​ប៉ុន្ដែ​បើសិនជា​សម្រេច​បាន​ជោគជ័យ​ហើយ​នោះ​ គេ​បែរជា​បណ្ដើរ​នារី​មួយ​ផ្សេង​ទៀត​ស្អាត​ជាង​ ដើម្បី​បង្អួត​មិត្ដភក្ដិ​ ។​ គេ​ចង់​បង្ហាញ​ឱ្យ​មិត្ដភក្ដិ​ឃើញច្បាស់​ថា​ ខ្លួន​ជា​អ្នក​ខ្លាំងពូកែ​ អាច​គិតគូរ​ដល់​បុព្វហេតុ​ផង​ ហើយ​មាន​នារី​ស្រស់​ស្អាត​តាម​ខ្លួន​ផង​ ។​ មាន​អ្វី​“​ហំ​ហាន​”​ជាង​នេះ​ទៀត​ ?​ ប៉ុន្ដែ​ពាក្យចាស់​ពោល​ថា​ ចូរ​កុំ​ប្រឡែង​លេង​នឹង​ល្បែង​ស្នេហា​ ។​ ជា​ញឹកញយ​បុរស​ប្រភេទ​នេះ​ច្រើន​ជាប់ដៃ​នឹង​ស្រី​ថ្មី​ ។​ទោះបី​យ៉ាងណា​គេ​ក៏​ងាយ​នឹង​លះបង់​ស្រី​នោះ​វិញ​ បើសិនជា​ប្រពន្ធ​ មាន​មធ្យោបាយ​អូស​ទាញ​ដ៏​សម​ស្រប​ ។​

៣-​កម្រិត​អាយុ​៤០​ឆ្នាំ​ឡើង​ ៖​ បុរស​ទាំងឡាយ​ឋិត​នៅ​ក្នុង​កម្រិត​វ័យ​នេះ​បាន​ឆ្លងកាត់​ជាង​ពាក់កណ្ដាល​ ជីវិត​ហើយ​ គេ​មានបទពិសោធន៍​អំពី​ជីវភាព​រស់នៅ​ យល់​ដឹង​បាន​ពី​សីលធម៌​រស់នៅ​ ម្ល៉ោះហើយ​កម្រិត​អាយុ​ នេះ​ ជីវភាព​រស់នៅ​របស់​គេ​គិតគូរ​វែង​ឆ្ងាយ​ជាង​ ។​ គេ​ចូល​ចិត្ដ​សំណេះសំណាល​ ឬ​រ៉ាយរ៉ាប់​អំពី​មនោ​ស​ញ្ចេ​ត​ នា​ជាមួយ​នរណា​នោះ​ នៅ​ពេល​ដែល​គេ​ផឹកស្រា​ស្រវឹង​ជាមួយ​មិត្ដភក្ដិ​ ។​ ប្រការ​មួយ​ដែល​ស្ដ្រី​ទាំងឡាយ​ត្រូវ​យល់​ ហើយ​ចង​ចាំ​ទុក​ថា​ បុរស​ទាំងអស់​ដែល​ឋិត​ក្នុង​ដំណាក់កាល​វ័យ​នេះ​ ចាំបាច់​ត្រូវ​បាន​យកចិត្ដទុកដាក់​ ជាង​មុន​ ។​ បុរស​ចាប់ផ្ដើម​មើលឃើញ​ប្រពន្ធ​ខ្លួន​របៀប​ដូច​បុ​បា្ផ​រុះ​រោយ​ មិន​ស្អាត​ដូច​កាល​នៅ​យុវវ័យ​ អាកា​រៈ​ចាប់ចិត្ដ​នៅ​ខាងក្រៅ​ក៏​កម្រើក​ឡើង​វិញ​ ហើយ​បើសិនជា​ប្រពន្ធ​ចូល​ចិត្ដ​រករឿង​គេ​ពី​បញ្ហា​ផ្សេងៗ​ថែម​ទៀតនោះ​ គេ​ក៏​ច្រើន​អស់​សង្ឃឹមថា​ ប្រពន្ធ​ក៏​មិន​រាប់រក​គេ​ដែរ​ ។​ ធាតុ​ពិត​ បើសិនជា​គេ​មាន​ស្រី​នោះ​ មូលហេតុ​ បណ្ដាល​មក​ពី​ឋិត​នៅ​ខាងក្នុង​ផ្ទះ​ច្រើន​ជាង​ ។​

៤-​កម្រិត​អាយុ​៥០​ឆ្នាំ​ឡើង​ ៖​ ចូល​ដល់​អាយុ​ប៉ុណ្ណេះ​ គ្រួសារ​តែងតែ​យល់​ច្រឡំ​ថា​ បុរស​ចូល​វ័យ​ចាស់ទុំ​ ហើយ​ គាត់​មិន​ងាយ​ព្រើល​ដូច​កាល​នៅ​ក្មេង​ទៀត​ទេ​ ។​ ស្ដ្រី​ជា​ប្រពន្ធ​ភាគច្រើន​ក៏​យល់​ដូច្នេះ​ដែរ​ ពីព្រោះ​ ឃើញ​ប្ដី​ខ្លួន​មិនសូវរ​វីរ​វល់​ពី​រឿង​កាមតណ្ហា​ ។​ ប៉ុន្ដែ​គឺ​ដោយសារ​ភាព​ព្រងើយកន្ដើយ​ពី​មជ្ឈដ្ឋាន​ជុំវិញ​នេះ​ហើយ​ ទន្ទឹម​នឹង​ការងារ​ច្រើន​ស្អេកស្កះ​របស់​គាត់​ ទើប​ធ្វើ​ឱ្យ​គាត់​កើត​ជំងឺស្ដ្រេស​ ហើយ​ងាយ​ធ្លាក់​ចូល​ទៅ​ក្នុង​មជ្ឈដ្ឋាន​អូស​ទាញ​របស់​មិត្ដភក្ដិ​ក្មេងៗ​ ។​ បើសិនជា​គាត់​ជា​អ្នកមាន​លុយកាក់​ផង​ថែម​ទៀត​នោះ​ គឺ​គាត់​ងាយស្រួល​ត្រូវ​ស្រី​ក្មេងៗ​ដែល​ជា​ស្រីលក់ខ្លួន​បោកប្រាស់​ដើម្បី​បាន​កោរ​ប្រាក់​ពី​គាត់​ ។​ ដូច្នេះ​ បុរស​ដែល​មាន​ វ័យ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ​ គឺ​ងាយ​មាន​ប្រពន្ធចុង​លួចលាក់​ បើសិនជា​ក្រុម​គ្រួសារ​មិន​បាន​យកចិត្ដទុកដាក់​ ថ្នាក់ថ្នម​គាត់​ខ្លះ​ផង​ទេ​នោះ​ ៕

Yuth-love2

Filed in: Feature, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.