ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

ការ​ស្រឡាញ់​ថ្នាក់ថ្នម​នាំ​មក​នូវ​ភាព​ភ្លឺស្វាង​និង​ឆ្លាត​វៃ​

​នៅ​ពេល​ដាក់​កូនស្រី​ដែល​មាន​អាយុ​៣​ឆ្នាំ​មក​លើ​គ្រែ​ជា​រៀង​រាល់​យប់​ ចិត្ដវិទូ​ Michael​ Meancy​ តែងតែ​ឱបរឹត​កុមារ​ម្ដង​ ពីព្រោះ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ការ​ស្រឡាញ់​ថ្នាក់ថ្នម​និង​បបោសអង្អែល​ចំពោះ​កុមារ​ភាព​នឹង​ធ្វើ​ឱ្យ​កោសិកា​ខួរ​ក្បាល​ទាំងឡាយ​មាំមួន​នៅ​ពេល​ធំ​ដឹងក្ដី​ ការ​ចង​ចាំ​ក៏​បាន​ល្អ​ ហើយ​មិនសូវ​ឈឺ​ថ្កាត់​ដោយសារ​អាយុកាល​ទៀត​ផង​។​

ក្នុង​មន្ទីរពេទ្យ​មួយ​គេ​ចិញ្ចឹម​ទារក​ទាំងឡាយ​កើត​មិន​គ្រប់​ខែ​ក្នុង​ហិប​កញ្ចក់​ដែល​មាន​របប​មួយ​ដូច​គ្នា​ ប៉ុន្ដែ​ ក្រុម​កុមារ​ត្រូវ​បាន​ម៉ាស្សា​ថ្នមៗ​ជា​រៀងរាល់ថ្ងៃ​ ហើយ​គេ​សង្កេត​ឃើញ​ថា​ នឹង​កើន​ទម្ងន់​លឿន​ និង​សរសៃ​ប្រសាទ​លូតលាស់​ល្អ​ជាង​កុមារ​ធម្មតា​ ។​ ​

កាយវិញ្ញាណ​ជា​វិញ្ញាណ​លូតលាស់​ឆាប់​បំផុត​ចំពោះ​មនុស្ស​ ហើយ​មាន​មុន​ពេល​យើង​កើតមក​ ។​ មនុស្ស​មិន​អាច​រស់នៅ​ដោយ​គ្មាន​កាយវិញ្ញាណ​ឡើយ​ ។​ យើង​តែងតែ​គិត​ថា​ ចក្ខុវិញ្ញាណ​ជា​វិញ្ញាណ​សំខាន់​បំផុត​ ប៉ុន្ដែ​ភ្នែក​រមែងតែ​ធ្មេច​វិញ​ប្រហែលជា​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ។​ ឯ​កាយវិញ្ញាណ​វិញ​នោះ​មិន​ដែល​បាន​សម្រាក​ អ្នក​មិន​អាច​គេច​ផុត​ពី​ការ​មិន​ប៉ះពាល់​ដល់​ពិភព​នៅ​ជុំវិញ​ខ្លួន​ សូ​ម្បី​តែ​នៅ​ពេល​គេង​ក៏​ដោយ​ ។​ ​

អ្នក​វិទ្យាសាស្ដ្រ​មួយ​ចំនួន​បាន​រក​ឃើញ​ថា​ កាយវិញ្ញាណ​ក៏​បាន​ជួយ​ឱ្យ​កំណកំណើត​ស្មារតី​និង​សុខភាព​ របស់​មនុស្ស​ ។​ សាស្ដ្រ​ចា​រ្យ​ឱសថ​សាស្ដ្រ​ និង​ជំងឺ​ចិត្ដវិទូ​នៅ​មហាវិទ្យាល័យ​ Duke​ ចំណុះ​រដ្ឋ​ North​ Carolina​ បាន​ស្រាវជ្រាវ​ទៅ​លើ​សត្វ​កណ្ដុរ​ទាំងឡាយ​ ដោយ​លោក​បាន​រក​ឃើញ​ក្នុង​រយៈពេល​៤៥​នាទី​ កូនកណ្ដុរ​ នឹង​ឆ្លងកាត់​ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន​សំខាន់​មួយ​ចំនួន​ ។​ កម្រិត​អ័រម៉ូន​កើនឡើង​ ហើយ​អង់ស៊ីម​“Engyme”​សំខាន់​ បែរជា​ថយ​ចុះ​ខ្លាំង​ ។​ ប៉ុន្ដែ​នៅ​ពេល​ដាក់​ពួក​វា​ឱ្យ​ចូល​សម្បុក​វិញ​ រាល់​បញ្ហា​ក៏​ប្រែ​ក្លាយជា​ធម្មតា​ដូច​ដើម​ ។​ ដូច្នេះ​ ការ​សិក្សា​ទាំងឡាយ​ទៅ​លើ​សត្វ​បាន​ក្លាយជា​មូលដ្ឋាន​ពិចារណា​ទៅ​លើ​មនុស្ស​ គឺ​ចំពោះ​កុមារ​ដែល​ មិន​បាន​នៅ​ជាប់​ជាមួយ​ម្ដាយ​ គឺ​បាន​បង្ក​ឡើង​នូវ​ការ​ផ្លាស់​ប្ដូរ​នៃ​កត្ដា​ស្លាប់​រស់​ទាំងឡាយ​ ។​ ​

អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​កាយវិញ្ញាណ​នៃ​មហាវិទ្យាល័យ​វេជ្ជសាស្ដ្រ​ Miami​ បាន​ សាកល្បង​ធ្វើ​ម៉ាស្សា​ថ្នមៗ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ​ចំនួន​៤៥​នាទី​ជា​រៀងរាល់ថ្ងៃ​ ។​ ខុស​ប្លែក​ទៅ​នឹង​មតិ​របស់​ អ្នក​វិទ្យាសាស្ដ្រ​ទាំងឡាយ​ដែល​អះអាង​ពី​មុនៗ​មក​ថា​ “​ត្រូវ​ទុក​ឱ្យ​កុមារ​កើត​មិន​គ្រប់​ខែ​រស់នៅ​ក្នុង​ភាព​ ឯករាជ្យ​ ព្រោះ​ការ​ប៉ះពាល់​ដល់​ពួក​គេ​នឹង​ធ្វើ​ឱ្យ​ពួក​គេ​មានការ​ភ័យ​ខ្លាច​ ហើយ​ងាយ​សម្លាប់​បាត់បង់​ជីវិត​ នោះ​”​ ។​ ដោយ​វិធីសាស្ដ្រ​ម៉ាស្សា​យឺតៗ​បី​ដង​ក្នុង​មួយ​ថ្ងៃ​ ក្នុង​ម្ដង​១៥​នាទី​ ដោយ​ប្រើប្រាស់​វិធី​នេះ​ក្នុង​រយៈ​ ពេល​១០​ថ្ងៃ​ កុមារ​បាន​កើន​ទម្ងន់​៤៧​ភាគរយ​ប្រៀបធៀប​នឹង​កុមារ​មិន​បាន​ម៉ាស្សា​ ។​ ដំណេក​ក៏​ធ្វើ​ឱ្យ​ស្មារតី​ និង​សកម្មភាព​បាន​កែ​លម្អ​ដែរ​ ។​ ៨​ខែ​ក្រោយមក​ កុមារ​ទាំងឡាយ​ដែល​ត្រូវ​បាន​ម៉ាស្សា​មាន​រាង​កាយ​មាំមួន​ និង​ប្រាជ្ញា​ឆ្លាត​វៃ​ ចំពោះ​កុមារ​ឯកោ​ទាំងឡាយ​ដែល​ឋិត​នៅ​ក្នុង​ហិប​កញ្ចក់​“​នៅ​ពេល​ទើបនឹង​កើត​”​ ។​ ​

តាម​ការ​ស្រាវជ្រាវ​នៅ​មន្ទីរពេទ្យ​កុមារ​ Montreal​ ប្រទេស​កា​ណា​ដា​នោះ​ បានឱ្យ​ឃើញ​ថា​ មាន​ទារក​ ប​ស្ចឹ​ម​ប្រទេស​កើតមក​គ្រាន់តែ​បាន​ឪពុក​ម្ដាយ​ឱបរឹត​ពី​ពីរ​ទៅ​បី​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ប្រៀបធៀប​នឹង​ពេលវេលា​ ៩០​ភាគរយ​នៃ​កុមារ​ទ្វីបអាហ្វ្រិក​ដែល​រស់នៅ​ជាប់​នឹង​ម្ដាយ​ ។​ កាន់តែ​នៅ​ជិត​កូន​ គឺ​អ្នក​ម្ដាយ​រឹតតែ​យល់​ច្បាស់​ អំពី​តម្រូវការ​របស់​កុមារ​ ។​ ពី​អាយុ​១០​ឆ្នាំ​ដល់​ឆ្នាំ​ដំបូង​ដែល​ឈាន​ចូល​មហាវិទ្យាល័យ​ ជា​អាយុកាល​កម្រ​មាន​ ឱកាស​បបោសអង្អែល​ថ្នាក់​ថ្នមកូន​ណាស់​ ។​ ប៉ុន្ដែ​សាមីខ្លួន​គេ​បែរជា​ចាប់ផ្ដើម​ចេះ​យកចិត្ដទុកដាក់​ដល់​ មនុស្ស​ភេទ​ផ្ទុយ​គ្នា​ ហើយ​ទំហំ​នែបនិត្យ​គ្នា​រហូត​ដល់​មានគ្រួសារ​ ។​ ​

និយាយ​រួម​ មនុស្ស​មាន​ទំនុកចិត្ដ​មួយ​ចំនួន​សុទ្ធតែ​មាន​អារម្មណ៍​ធូរស្រាល​ជាង​មនុស្ស​គ្មាន​ទំនុកចិត្ដ​ ។​ ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ ស្ដ្រី​តែងតែ​ចូល​ចិត្ដ​ឱ្យ​ស្វាមី​បបោសអង្អែល​ ឬ​ថ្នាក់ថ្នម​ មិន​ខុស​ពី​កុមារ​ត្រូវការ​ថ្នាក់​ ថ្នម​ពី​អ្នក​ម្ដាយ​នោះ​ឡើយ​ ៕

parens-with-Child1

Filed in: Feature, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.