ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​មានតែ គ​.​ជ​.​ប និង​តំណាង​គណបក្ស​ធំ​ទាំងពីរ បាត់​វត្តមាន​អ្នកសង្កេតការណ៍​

​ជំនួប​ពិភាក្សា​នៅវេលា​ព្រឹក​នា​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៣​នេះ រវាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត «​គ​.​ជ​.​ប​» ជាមួយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ឯកឧត្តម ព្រុំ សុខា និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ឯកឧត្តម គួ​យ ប៊ុន​រឿន អស់​រយៈពេល​ជាង​មួយ​ម៉ោង​បានសម្រេច​ចេញ​ជា​រូបរាងហើយ ដោយមាន​ការឯកភាព​គ្នា​ជាគោលការណ៍​ចំនួន​២​ចំណុច​គឺ​៖

១- បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដែលមាន គ​.​ជ​.​ប និង​គណបក្ស​ទាំងពីរ​ចូលរួម​។​

២- គណៈកម្មការ​ចម្រុះ​នេះ​នឹង​ប្រជុំពិភាក្សា​គ្នា​អំពី​អាណត្តិ និង​ភារកិច្ច​របស់ខ្លួន​ជាបន្ទាន់​ក្រោយពី​ត្រូវបាន​បង្កើត​ហើយ​។​ ​

គម្រោងការ​នៃ​ការបង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើបអង្កេត​អំពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នេះ​គឺជា​គំនិត​ផ្តួចផ្តើម​ស្នើសុំ​ដោយ​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​ ​

មជ្ឈដ្ឋាន​អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា បាន​សម្តែង​នូវ​ការភ្ញាក់ផ្អើល​ថា ហេតុអ្វី​គណៈកម្មការ​ចម្រុះ​នេះ​មានតែ​សមាសភាព​ចូលរួម​ពី គ​.​ជ​.​ប និង​តំណាង​គណបក្សនយោបាយ​តួអង្គ​ពីរ​ធំៗ​ប៉ុណ្ណោះ បែរជា​មិនឃើញ​មាន​សមាសភាព​ពី​អង្គការ​ជាតិ​-​អន្តរជាតិ និង​តំណាង​អង្គការសហប្រជាជាតិ​តាម​ការស្នើសុំ​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី ទៅវិញ​៕​

nec-7

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.