ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ព្រះសង្ឃ​គង់​ក្នុង​វត្ត​ស្ទឹងមានជ័យ​ផ្អើល​ខ្លាច​អាជ្ញាធរ​ចាប់​ព្រះកាយ​

​នៅវេលា​​ម៉ោង ១៥ រសៀល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៣​នេះ​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅក្នុង​វត្ត​ស្ទឹងមានជ័យ បាន​ភ្ញាក់ផ្អើល​ជ្រួលច្របល់​ពេញ​វត្ត​ព្រោះ​ខ្លាចក្រែង​អាជ្ញាធរ​ចុះ​ចាប់​ព្រះកាយ បន្ទាប់ពី​បានឃើញ​កងកម្លាំង​មាន​សមត្ថកិច្ច​ឈរ​យាម​ច្រូងច្រាង​នៅ​ជុំវិញ​បរិវេណ​វត្ត​។​ ​

តាម​ការពិត​កម្លាំង​សមត្ថកិច្ច​ដែល​ចុះ​ឈរ​យាម​ត្រៀបត្រា​នៅ​ជុំវិញ​បរិវេណ​វត្ត​ស្ទឹងមានជ័យ​នោះ គឺ​ដើម្បី​ការពារ​សុវត្ថិភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ប៉ុណ្ណោះ​។​

​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ដែល​គង់​ចាំ​ព្រះវស្សា​នៅក្នុង​វត្ត​ស្ទឹងមានជ័យ​មាន​ព្រះទ័យ​ភ្ញាក់ផ្អើល​ពេល​ឃើញ​កងកម្លាំង​សមត្ថកិច្ច​ព្រោងព្រាត​ដូច្នេះ ព្រោះ​ខ្លាចក្រែង​សមត្ថកិច្ច​ចុះ​ចាប់​ព្រះកាយ​ព្រះសង្ឃ​គង់​ក្នុង​វត្ត ក្រោយពី​មាន​ហេតុការណ៍​ផ្ទុះ​អំពើហិង្សា​ក្នុង​ថ្ងៃ​បោះឆ្នោត​កន្លងមក​៕​

prahsang

police

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.