ថ្ងៃ ចន្ទ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១

ផ្លូវ​នៅ​ជុំវិញ​ភូមិគ្រឹះ​សម្តេចនាយក​រដ្ឋមន្ត្រី​ត្រូវបាន​បិទ​​ ខណៈ​គណបក្សប្រឆាំង​គំរាម​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត​

​មហាវិថី និង​វិថី​មួយចំនួន​ដែល​ឋិត​នៅ​ជុំវិញ​ភូមិគ្រឹះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដ៏​មាន​ឥទ្ធិពល និង​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញសិទ្ធិ​លេខ​រៀង​ទី​១ របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មណ្ឌល​ខេត្តកណ្តាល ក្បែ​វិមានឯករាជ្យ រាជធានី​ភ្នំពេញ ត្រូវបាន​បិទមិនឲ្យ​ធ្វើចរាចរណ៍​ទាំងស្រុង​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៣​នេះ​។​ ​

ដងផ្លូវ​ដែល​ឋិត​នៅ​ជុំវិញ​ភូមិគ្រឹះ​សម្តេចនាយក​រដ្ឋមន្ត្រី​ត្រូវបាន​ហាមឃាត់​ការធ្វើ​ចរាចរណ៍​នេះ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​គំរាម​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ខាងមុខ​ដើម្បី​ប្រឆាំង​ទៅនឹង​លទ្ធផល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ កាលពី​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០១៣ កន្លងមក និង​ស្ទួន​គ្នា​ទៅនឹង​ការរៀបចំ​ពិធី​បង្សុកូល​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់បាត់​បង់ជីវិត​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​នៅមុខ​មន្ទីរ​រ​ដ្ឋ​សភាជាតិ​កាលពី​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ​១៩៩៧ រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នា​ល្ងាច​នេះ​តែម្តង​។​ ​

មជ្ឈដ្ឋាន​អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា បាន​លើកឡើងថា សុវត្ថិភាព​ទាក់ទង​នឹង​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​ត្រូវបាន​គេ​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ទាប់ពី​មានការ​ផ្ទុះ​អំពើហិង្សា​បំផ្លិចបំផ្លាញ​រថយន្ត​កងរាជអាវុធហត្ថ​អស់​២​គ្រឿង​នា​ថ្ងៃ​បោះឆ្នោត​នៅ​មណ្ឌលបោះឆ្នោត​សាលាបឋមសិក្សា​វត្ត​ស្ទឹងមានជ័យ រួចមក​៕​

close-road

sam-rainsy-bantkol

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.