ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

គេហទំព័រ​ព័ត៌មាន​ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង​មាន​គេ​អាន​ច្រើន​ក្នុងអំឡុងពេល​បោះឆ្នោតជាតិ​ឆ្នាំ​២០១៣​នេះ​

​ដំណើរ​ការរៀប​ចំការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ «២០១៣-២០១៨» រាប់​ចាប់តាំងពី​ពេល​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នា​ថ្ងៃទី​២៧ ខែមិថុនា ដល់ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ដែលជា​ថ្ងៃ​បោះឆ្នោត នឹង​រាប់​សន្លឹកឆ្នោត​ពេល​ម្សិលមិញ​នេះ​បានបញ្ចប់​រួចរាល់​ហើយ នៅ​រង់ចាំតែ​ការប្រកាស​លទ្ធផល​ឆ្នោត​ស្ថាពរ និង​ផ្លូវការ​ប៉ុណ្ណោះ​។​

​មាន​សារព័ត៌មាន​ជាច្រើន​នៅ​កម្ពុជា ជាពិសេស​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច «​គេហទំព័រ​» បានធ្វើការ​ផ្សព្វផ្សាយ​យ៉ាងសកម្ម​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣​នេះ​។​

​តាម​ការវាយតម្លៃ​ផ្តល់​ចំណាត់ថ្នាក់​ដោយ​គេហទំព័រ​បរទេសមួយ​ឈ្មោះ alexa.com ដែលមាន​ជំនាញ​ខាង​ផ្តល់​ពិន្ទុ​ចំណាត់ថ្នាក់​ទៅលើ​គេហទំព័រ​ទាំងឡាយ​នៅលើ​ពិភពលោក​នោះបាន​បង្ហាញ​ឲ្យ​ឃើញថា គេហទំព័រ​នៅ​ប្រទេស​កម្ពុ​ជាមួយ​មាន​ឈ្មោះថា KHMER-NEWS.ORG ដែលជា​គេហទំព័រ​មិន​ផលិត​ព័ត៌មាន​ផ្ទាល់​ទេ ប៉ុន្តែ​ជា​គេហទំព័រ​ដែល​ប្រើ​បច្ចេកវិទ្យា Robot ទាញយក​ព័ត៌មាន​ជា​លក្ខណៈ Feed ពី​គេហទំព័រ​ផ្សេងៗ​ដោយ​ស្វ័យប្រវត្តិ​មក​ផ្សាយ​បន្ត ក្លាយជា «​ទីប្រជុំ​នៃ​ព័ត៌មាន​ភាសា​ខ្មែរលើ​លោក​» នោះ កាលពី​អំឡុង​ពេលមុន​ដំណើរការ​បោះឆ្នោត​ចាប់ផ្តើម​គឺមាន​ចំណាត់ថ្នាក់​លេខ​១២​។​ ​ប៉ុន្តែ​គិត​មកដល់​វេ​ល​ម៉ោង ១៦ ល្ងាច នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៣ នេះ គេហទំព័រ KHMER-NEWS.ORG ទទួលបាន​ចំណាត់ថ្នាក់​ថ្មី ក្នុង​លំដាប់​លេខ​រៀង​ទី​១០ បន្ទាប់ពី​គេហទំព័រ​នេះ ប្រមូលផ្តុំ​ផ្សាយ​បន្ត​នូវ​ព័ត៌មាន​ទាក់ទង​ទៅនឹង​ការបោះឆ្នោត​ក្នុង​រយៈពេល​ប្រមាណ​១​ខែ​។​

​ឆ្លុះបញ្ចាំង​តាមរយៈ​ការផ្តល់​ចំណាត់ថ្នាក់​ដោយ​គេហទំព័រ alexa.com ទៅលើ​គេហទំព័រ KHMER-NEWS.ORG ដូច្នេះ​បានបង្ហាញ​ឲ្យ​ឃើញថា គេហទំព័រ KHMER-NEWS.ORG ទទួលបាន​នូវ​ប្រជាប្រិយ​ភាពខ្លាំង​មាន​អ្នក​អាច​ច្រើន​រាប់ម៉ឺន​នាក់​ក្នុង​មួយថ្ងៃៗ នៅក្នុង​អំឡុងពេល​នៃ​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣ នៅ​កម្ពុជា​។​

​ជាមួយនឹង​ប្រជាប្រិយភាព​ដែល​ទទួលបាន​នេះ គណៈ​គ្រប់គ្រង​គេហទំព័រ KHMER-NEWS.ORG បានប្រកាស​ឲ្យ​ដឹង​តាមរយៈ Page Facebook របស់​គេហទំព័រ​នេះ​ថា មានការ​វាយប្រហារ និង​រំខាន​ពី​ក្រុម​អ្នកបច្ចេកទេស​ព័ត៌មានវិទ្យា​ពី​ខាងក្រៅ​មកលើ​គេហទំព័រ KHMER-NEWS.ORG កាលពី​រាត្រី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ម្សិលមិញ ដែលជា​ថ្ងៃ​បោះឆ្នោត និង​ជា​ថ្ងៃ​រាប់​សន្លឹកឆ្នោត​ចាប់ផ្តើម​ដំណើរការ​ភ្លាមៗ​៕​

 
alexa

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.