ថ្ងៃ ចន្ទ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១

ឯកឧត្តម សម រង្ស៊ី មេគណបក្ស​ប្រឆាំង​ចេញ​សេចក្តីថ្លែងការណ៍​ប្រកាសថាគណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​

​នៅវេលា​ល្ងាច​នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ នេះ បន្ទាប់ពី​នៅតាម​មណ្ឌលបោះឆ្នោត​រាជធានី​-​ខេត្ត បាន​រាប់​សន្លឹកឆ្នោត​សឹងតែ​បញ្ចប់​ទាំងស្រុង​រួចហើយនោះ ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តី​ថ្លែ​ការណ៍​ប្រកាស​ព័ត៌មាន​ថា គណបក្ស​សង្គ្រោះ​ជាតិ​បានឈ្នះ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ។​ ​

សេចក្តីថ្លែងការណ៍ របស់​ឯកឧត្តម សម រង្ស៊ី បានបញ្ជាក់​នូវ​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ឈ្នះ​ការបោះឆ្នោត​នេះ​។​ ​

ទន្ទឹមនឹង​នេះដែរ​ឯក​ឧ​ត្ត​ម សម រង្ស៊ី ក៏បាន​អំពាវនាវ ដល់​បងប្អូន ជនរួមជាតិ​ទាំងអស់​មេត្តា​រក្សា​ភាព​ស្ងប់ស្ងៀម​រង់ចាំ​ទទួលលទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ និង​សូម​អំពាវនាវ​ឲ្យ​បងប្អូន ជនរួមជាតិ មេត្តា​ជៀសវាង​នូវ​ការប្រើ​អំពើហិង្សា និង​ការបង្ក​បញ្ហា​ណាមួយ​ដែល​នាំ​ឲ្យ​មាន​ចលាចល​នៅក្នុង​សង្គម​៕​

sam-rainsy-win

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.