ថ្ងៃ ចន្ទ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១

វត្តមាន​លោក សយ សុភាព នៅ​ការិយាល័យ​បោះឆ្នោត​សាលាបឋមសិក្សា​វត្ត​សន្សំ​កុសល​ត្រូវបាន​អ្នកបោះឆ្នោត​ជេរប្រទេច និង​ចោទសួរ​ពី​រឿងកោរ​ត្រងោល​

ខណៈដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ នៅ​ការិយាល័យ​បោះឆ្នោត​សាលាបឋមសិក្សា​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ប្រព្រឹត្តទៅ​ជាធម្មតា​នោះ ស្រាប់តែ​នៅវេលា​ម៉ោង​ប្រមាណ​១៣ និង​៣៤​នាទី រសៀល ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​នេះ លេចឮ​មាត់​អ៊ូអរ​ចេញពី​ស្រទាប់​អ្នកបោះឆ្នោត​ថា «​ថោកៗ​ៗ​» ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទាំង​អ្នកបោះឆ្នោត ទាំង​អ្នកសង្កេតការណ៍​បោះឆ្នោត ទាំង​មន្ត្រី​រៀបចំ​ការបោះឆ្នោត​មានការ​ភ្ញាក់ផ្អើល និង​ក្រឡេកមើល​គ្រប់ៗ​គ្នា​ស្មានតែ​គេ​ប្រកាស​អំពី​ទំនិញ​នៅលើ​ទីផ្សារ​ចុះថោក តាមពិត​គឺជា​វត្តមាន​របស់លោក​សយ សុភាព នាយក​កាសែត​ដើមអម្ពិល និង​អ្នកជា​អ្នកវិភាគ​ព័ត៌មាន​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន ដែលជា​បណ្តាញឃោសនារ​បស់​លោកស្រី ហ៊ុន ម៉ា​ណា ត្រូវជា​កូនបង្កើត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សោះ​។​ ​

វត្តមាន​របស់លោក សយ សុភាព នាពេលនោះ​គឺ​ត្រូវបាន​មជ្ឈដ្ឋាន​អ្នកបោះឆ្នោត​ជេរប្រទេច បរិហារ​រិះគន់​យ៉ាងខ្លាំងៗ ដោយ​ហៅ​លោក សយ សុភាព​ថា ជា​អ្នកវិភាគ​ព័ត៌មាន​ពី ស ទៅ ខ្មៅ និង​ក៏បាន​ចោទសួរ​ចំៗ​ថា «​តើ​ពេលណា​ទើប​កោរសក់​»​។

​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​លោក​សយ សុភាព នាយក​កាសែត​ដើមអម្ពិល និង​ជា​អ្នកវិភាគ​ព័ត៌មាន​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន ដែលជា​បណ្តាញឃោសនា​គាំទ្រ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្សនយោបាយ​កាន់អំណាច​ដុះ​ស្លែ​នៅ​កម្ពុជា​យ៉ាង​ពេញទំហឹង​នោះ ត្រូវបាន​ប្រិយមិត្ត​បណ្តាញ​ព័ត៌មាន​សង្គម Facebook ក៏ដូចជា​មជ្ឈដ្ឋាន​ទូទៅ​រិះគន់​យ៉ាង​ចាស់ដៃ​ទាក់ទង​ទៅនឹង​ការវិភាគ​ព័ត៌មាន​ដែលមាន​ភាពលម្អៀង​ទៅរក​គណបក្សនយោបាយ​កាន់អំណាច និង​ត្រូវបាន​អ្នកលេង Facebook អះអាងថា លោក សយ សុភាព ធ្លាប់​និយាយថា ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិនមាន​លទ្ធភាព​វិល​ចូល​ស្រុក​វិញ​ទេ ប៉ុន្តែ​បើ​អាច​វិល​ចូល​ស្រុក​វិញ​បាន​លោក សយ សុភាព នឹង​កោរ​ត្រងោល «​កោរសក់​»​។

ផ្ទុយទៅវិញ​មកទល់នឹង​ពេលបច្ចុប្បន្ន​នេះ​លោក សយ សុភាព ដែលជា​អ្នកសារព័ត៌មាន​ទទួលបាន​ចំហាយ​ឥទ្ធិពល​អំណាច​ពី «​សម្តេច​តេ​ជោ​សែន​» នោះ​មិនទាន់​បានធ្វើការ​កោរ​ត្រងោល​តាម​ពាក្យសន្យា​ធានា​អះអាង​នោះទេ នៅពេលដែល​ឯកឧត្តម សម រង្ស៊ី បានបង្ហាញ​វត្តមាន​នៅលើ​ទឹកដី​មាតុភូមិ​កំណើត​តាំងពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៣​កន្លងមក​ម្ល៉េះ​។​ ​

តាម​ប្រភពព័ត៌មាន​មួយចំនួន​ពី​អ្នក​ដែល​ស្និទ្ធ​នឹង​លោក​សយ សុភាព បាន​បង្ហើប​ប្រាប់ថា លោក សយ សុភាព ធ្លាប់បាន​ប្រាប់​ពួកគេ «​អ្នក​ស្និទ្ធ​នឹង​លោក សយ សុភាព​» ថា លោក មិនដែល​បាន​និយាយ​អំពី​ពាក្យ​ថា កោរ​ត្រងោល​ពេល​ឯកឧត្តម សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​បាន​នោះឡើយ ខណៈដែល​អ្នកលេង Facebook បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក​សយ សុភាព ពិតជា​បាន​និយាយ​អះអាង​ដូច្នេះ​មែន​៕​

soy-sopheap-at-vote

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.