ប្រជាពលរដ្ឋចំនួនប្រមាណ៥០ម៉ឺន“កន្លះលាន”នាក់ បានចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិនៅក្នុងថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតបញ្ចប់នៅរាជធានីភ្នំពេញ ដែលជាចំនួនមួយមិនអាចនឹកស្មានដល់ ។
ទន្ទឹមនឹងមានចំនួនប្រជាពលរដ្ឋចូលរួមគាំទ្រគណបក្សនយោបាយ ប្រឆាំងនៅរាជធានីភ្នំពេញ ក្នុងឱកាសបិទបញ្ចប់យុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៥ នាថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៣នេះ ស្រាប់តែលេចមានសកម្មភាពគួរឱ្យភ្ញាក់ផ្អើលមួយ គឺមានការចល័តកងកម្លាំងយោធាឋិតនៅភូមិសាស្ដ្រខេត្ដកំពង់ចាម ដែលមានចំនួនច្រើនរថយន្ដ ក្នុងខណៈដែលយុទ្ធ នាការឃោសនាបោះឆ្នោតមិនទាន់បានបញ្ចប់ជាស្ថាពរនៅឡើយ ។
មជ្ឈដ្ឋានអ្នកតាមដានព្រឹត្ដិការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា រូបភាពនៃការចល័តកម្លាំងកងទ័ពក្នុងខណៈដែលយុទ្ធ នាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៥ កំពុងប្រព្រឹត្ដឡើងនេះ គឺបាន បង្ហាញឱ្យឃើញយ៉ាងជាក់ច្បាស់ ថា រាជរដ្ឋាភិបាលក្រោមការដឹក នាំរបស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានគណបក្សប្រជាជន កម្ពុជាដ៏មានឥទ្ធិពល និងជាបេក្ខ ជនតំណាងរាស្ដ្រពេញសិទ្ធិលេខ រៀងទី១របស់គណបក្សប្រជាជន កម្ពុជានៅមណ្ឌលខេត្ដកណ្ដាល បាននិងកំពុងគំរាមកំហែងទៅលើ ទិដ្ឋភាពនៃការបោះឆ្នោតជាទូទៅ ពីព្រោះអាចនឹងខ្លាចក្រែងគណ បក្សនយោបាយប្រឆាំងមានប្រៀប ទៅលើគណបក្សនយោបាយកាន់ អំណាចដុះស្លែនៅកម្ពុជា គឺគណ បក្សប្រជាជនកម្ពុជា“សូមអញ្ជើញ ចូលទស្សនាវីដេអូឃ្លីបជាព័ស្ដុតាង បញ្ជាក់អំពីការចល័តទ័ពនេះ” ៕