ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ទាក់ទង​នឹង​ការដំឡើង​ឋានន្តរស័ក្តិ​នាយទាហាន​ជូន​កូនប្រុស​នាយករដ្ឋមន្ត្រី​

​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ​គេហទំព័រ​វិទ្យុ​អាស៊ីសេរី បាន​ចុះផ្សាយ​នូវ​ព័ត៌មាន​មួយ​ដែលមាន​ចំណងជើង​ថា «​លោក​ហ៊ុនសែន​ដំឡើង​បុណ្យស័ក្តិ​ដល់​កូនប្រុស​២​នាក់​មុន​ថ្ងៃ​បោះឆ្នោត​»​។​

​ព័ត៌មាន​ចុះផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​នេះ បាន​បញ្ជាក់ថា លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវបាន​ដំឡើង​ស័ក្តិ​ជានា​យ​ឧ​ត្ត​ម​សេនីយ៍ និង​លោក ហ៊ុន ម៉ានិត ជា​ឧ​ត្ត​ម​សេនីយ៍​ឯក​។​

​ដោយឡែក នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៣ នេះ គេហទំព័រ​វិទ្យុ​បារាំង​អន្តរជាតិ «RFI» ក៏បាន​ចុះផ្សាយ​នូវ​ព័​ត៌​ន​មាន​មួយ​ដែលមាន​ចំណងជើង​ថា «​កូនប្រុស​ពីរ​នាក់​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ក្នុង​យោធា​»​។​

​ព័ត៌មាន​ចុះផ្សាយ​របស់​វិទ្យុ​បារាំង​អន្តរជាតិ «RFI» បាន​បញ្ជាក់ថា កូនប្រុស​លោកនាយករ​ដ្ឋ​មន្ត្រី​ពីរ​នាក់​គឺ​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក «​ផ្កាយ​បី​» និង​លោក ហ៊ុន ម៉ានិត ត្រូវបាន​ដំឡើង​ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី «​ផ្កាយ​មួយ​»​។ ការដំឡើង​ឋានន្តរស័ក្តិ​របស់​កូនលោក​នាយករដ្ឋមន្ត្រី​ទាំងពីរ​បានធ្វើ​ឡើង​ដោយ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​កាលពី​ខែមិថុនា ពោលគឺ​មួយខែ​មុន​ការបោះឆ្នោត​។​

​តាមពិតទៅ​ព័ត៌មាន​ទាក់ទង​នឹង​ការដំឡើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ជូន​កូនប្រុស​ទាំងពីរ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ ផ្កាយ​មាស​៥ បណ្ឌិតសភា​ចា​រ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន ម៉ា​ណែ​ត អាយុ​៣៥​ឆ្នាំ នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​មាន​អត្តលេខ​០៣៣៨៨៣ ដែល​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក «​ផ្កាយ​៣» ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៦១៣/៦៧១ ចុះ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៣ និង​លោក​វរសេនីយ៍ឯក ហ៊ុន ម៉ានិត នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០៧៥៥៥៥ ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី «​ផ្កាយ​១» ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៦១៣/៦៤៩ ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៣​នោះ ត្រូវ​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​ធ្លាប់​ចុះផ្សាយ​រួចមកហើយ​កាលពី​ថ្ងៃទី​១៧ ខែកក្កដា និង​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៣ កន្លងមក​។​

​ការចុះផ្សាយ​របស់​គេហ​ទំព័រសារព័ត៌មាន​ដើមត្នោត​ទាក់ទង​នឹង​ការដំឡើង​ឋានន្តរស័ក្តិ​ជូន​កូនប្រុស​ទាំងពីរ​របស់​សម្តេច​នាយ​រដ្ឋមន្ត្រី​ដែលជា​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​នោះ គឺ​បាន​ភ្ជាប់​ជាមួយ​នូវ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ត្រាសបង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​យ៉ាងច្បាស់​លាស់​ណាស់​។ ម្យ៉ាងទៀត​កូនប្រុស​ទាំងពីរ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ដែល​ធ្វើ​ទាហាន​បន្ទាប់ពី​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​នោះ​មិនទាន់​បានធ្វើ​ពិធី​បំពាក់​ឋានន្តរស័ក្តិ​ជា​ផ្លូវការ​នៅឡើយ​ទេ​។​

​ឥឡូវនេះ ស្រាប់តែ​មានការ​ចុះផ្សាយ​តាម​គេហទំព័រ​វិទ្យុ​អាស៊ីសេរី​ថា លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ជានា​យ​ឧ​ត្ត​ម​សេនីយ៍ «​ថ្នាក់​ផ្កាយ​៤» និង​លោក ហ៊ុន ម៉ានិត ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក «​ផ្កាយ​៣» នោះ​គឺ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ភ្ញាក់ផ្អើល និង​ភ័ន្តច្រឡំ ព្រមទាំង​ចោទ​ជា​សំណួរ​ថា ចុះ​ហេតុអ្វី​កាលពី​ខែមិថុនា​សោះ មិនទាន់​ដល់​មួយខែ​ស្រួលបួល​ផង និង​មិនទាន់បាន​បំពាក់​ឋានន្តរស័ក្តិ​នៅលើ​ស្មា​ផង បែរជា​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ដល់​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ «​ផ្កាយ​៤» និង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ុន ម៉ានិត បែរជា​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ដល់​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក «​ផ្កាយ​៣» ទៅវិញ​?

​ដូច្នេះ សរុបសេចក្តី​មក​ការចុះផ្សាយ​របស់​គេហទំព័​រ​វិទ្យុ​បារាំង​អន្តរជាតិ «RFI» មាន​ភាពត្រឹមត្រូវ រីឯ​ការចុះផ្សាយ​របស់​គេហទំព័រ​វិទ្យុ​អាស៊ីសេរី ដែល​ធ្វើ​ឲ្យ​អ្នកអាន​ចូល​អាន​យ៉ាង​ភ្លូកទឹកភ្លូកដី​ចង់​គាំង Server នោះ មាន​ភាពមិន​ត្រឹមត្រូវ មិនគួរ​ឲ្យ​ជឿ បណ្តាល​ឲ្យ​ប្រិយមិត្ត​អ្នកអាន​មានការ​ភ័ន្តច្រឡំ និង​ធ្វើការ​រិះគន់​ទៅលើ​សម្តេចនាយក​រដ្ឋមន្ត្រី​ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល​ទាំង​អយុត្តិធម៌​បំផុត​នៅពេល​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ខិតជិត​ចូលមក​ដល់​៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.