ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

លោក​សេង​ប៊ុ​ន​វ៉េ​ង​ហៅ​អាចារ្យ​ អេ​ ត្រូវ​បាន​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ប្ដឹង​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ដ​បទល្មើស​ឧក្រិដ្ឋ​

​នៅ​ថ្ងៃ​ទី​២៥​ខែកក្កដា​ឆ្នាំ​២០១៣​នេះ​ ឯកឧត្ដម​ ហូរ​ វ៉ា​ន់​ បេក្ខជន​តំណាងរាស្ដ្រ​ពេញ​សិទ្ធិ​គណបក្ស​សង្គ្រោះ​ជាតិ​ លំដាប់​លេខ​រៀង​ទី​៤​​​ នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​ និង​ជា​តំណាង​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ប្ដឹង​លោក​ សេង​ ប៊ុ​ន​វ៉េ​ង​ ហៅ​អាចារ្យ​អេ​ នាយកស្ថានីយ៍​វិទ្យុ​អេ​ប៊ី​ស៊ី​ អេ​ហ្វ​អឹ​ម​ ១០៧.៥​មេ​ហ្គា​ហឺត​ ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ដ​បទឧក្រិដ្ឋ​ និង​ទាមទារ​ជំងឺ​ចិត្ដ​ចំនួន​១០០​លាន​រៀល​ ព្រម​ទាំង​ឱ្យ​បិទ​ស្ថានីយ៍​វិទ្យុ​អេ​ប៊ី​ស៊ី​នេះ​ឈប់​ឱ្យ​ផ្សាយ​ជា​ស្ថាពរ​ ។​

ពាក្យបណ្ដឹង​របស់​ឯកឧត្ដម​ ហូរ​ វ៉ា​ន់​ តំណាង​ឱ្យ​គណបក្សសង្គ្រោះ​ជាតិ​នេះ​ បាន​កើត​មាន​ឡើង​បន្ទាប់​ពី​កាលពី​ថ្ងៃ​ទី​២៣​ខែ​កក្កដា​ឆ្នាំ​២០១៣​ វិទ្យុ​អេ​ប៊ី​ស៊ី​របស់​អាចារ្យ​អេ​បាន​ផ្សព្វផ្សាយ​ញុះញង់យោធា​ឱ្យធ្វើ​រដ្ឋប្រហារ​ប្រឆាំង​នឹង​ឯកឧត្ដម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ឯកឧត្ដម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ។​ ​

ឯកឧត្ដម​ ហូរ​ វ៉ា​ន់​ ដែល​ជា​ម្ចាស់​បណ្ដឹង​បាន​បញ្ជាក់​ថា​ លោក​ សេង​ ប៊ុ​ន​វ៉េ​ង​ ហៅ​អាចារ្យ​អេ​ បាន​ធ្វើការ​ញុះញង់​យោធា​ឱ្យធ្វើ​រដ្ឋប្រហារ​ប្រឆាំង​នឹង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​។​

សូម​បញ្ជាក់​ជូន​ថា​ បន្ទាប់​ពី​ការ​ផ្សាយ​ក្នុង​ន័យ​ញុះញង់​ បំភិត​បំភ័យ​អ្នកបោះឆ្នោត​ ដែល​ជា​ការ​បំពុលបរិយាកាស​អំពី​ការ​បោះ​ឆ្នោត​របស់​វិទ្យុ​អេ​ប៊ី​ស៊ី​នេះ​ កាលពី​ថ្ងៃ​ទី​២៣​ខែកក្កដា​ឆ្នាំ​២០១៣​នោះ​រួច​មក​ បាន​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ទូទៅ​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ ហើយ​ស្ថានីយ៍​វិទ្យុ​នេះ​ក៏​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ធ្វើការ​ព្រមាន​យ៉ាង​ធ្ងន់ៗ​ ផង​ដែរ​ កាលពី​ថ្ងៃ​ទី​២៤​ខែកក្កដា​ឆ្នាំ​២០១៣​ម្សិលមិញ​ ។​ ​

នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៥​ខែកក្កដា​ឆ្នាំ​២០១៣​នេះ​ អាចារ្យ​អេ​ ដែល​ជានា​យក​វិទ្យុ​អេ​ប៊ី​ស៊ី​បាន​ប្រកាស​ថា​ នឹង​ធ្វើការ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​ការ​ផ្សាយ​របស់​ស្ថានីយ៍​នេះ​ចាប់ពី​ថ្ងៃ​ប្រកាស​តទៅ​ ៕

Hor-Vamm

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.