ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

សារប្រយោជន៍ ៥ យ៉ាង នៃ​ការ​នែបនិត្យ​គ្នា​រវាង​ប្តី​-​ប្រពន្ធ​

​កាយវិការ​នៃ​ការ​ថ្នាក់ថ្នម​លួងលោម​រវាង​គូ​ស្វាមី ភរិយា​មាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​លើផ្លូវ​ចិត្ត រហូត​អាចជួយ​ព្យាបាល​ជំងឺ​ឲ្យ​ជាសះស្បើយ​ថែម​ទៀតផង​។​ ​

នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​របស់លោក​វេជ្ជបណ្ឌិត Thierry Hertoghe នាយក​សភា​ជាន់ខ្ពស់​អឺរ៉ុប ស្តីពី​សុខភាព និង​ឱសថ​សាស្ត្រ «EAQUALL»​។​ ​

សារប្រយោជន៍​ទាំង ៥ យ៉ាងនោះ មាន​ដូចតទៅ​៖

១- ធ្វើ​ឲ្យ​ចង្វាក់បេះដូង​ទៀងទាត់ ដើម្បី​បង្កើន​កម្លាំង​ស្វិតស្វាញ​៖ ការធ្វើ​ចលនា​រួមភេទ អាចជួយ​កែលម្អ​បាន​នូវ​ស្ថានភាព​របស់​បេះដូង​។ ជំរុញ​ចង្វាក់បេះដូង​ឲ្យ​កើនឡើង​យ៉ាង​រហ័ស​ក្រោម​ឥទ្ធិពល​នៃ​ការ​បំបែក Cortisol ពី​ក្រពេញ​ជិត​តម្រងនោម ហើយ​អ័រម៉ូន​នេះ​ជះឥទ្ធិពល​មកលើ​សរីរាង្គ​ជាច្រើន​។​ ​វា​ធ្វើ​ឲ្យ​កើន​សម្ពាធ​ឈាម និង​រីក​យឺត​សរសៃ​ឈាមក្រហម​។ ទន្ទឹមនឹងនេះ បេះដូង​ត្រឡប់​មករក​ចង្វា​ក់ធ​ម្ម​តា​វិញ និង​មាន​តុល្យភាព​ដោយសារ​សភាព​ទៀងទាត់​របស់​អ័រម៉ូន​ផ្សេងទៀត «Testosteron» ដែលជា​អ័រម៉ូន​បុរស ត្រូវបាន​ផលិត​ពី​ពងស្វាស​។ នៅពេល​ជ្រាបចូល​សព្វ​រាងកាយ​ហើយ​វា​នឹងធ្វើ​ឲ្យ​សាច់ដុំ​មាំមួន បេះដូង និង​សរសៃ​ឈាមក្រហម​ស្វិតស្វាញ​ល្អ​។​ ​លើសពីនេះ Cortisol ថែមទាំង​បាន​ជំរុញ​ឲ្យ​រាងកាយ «​ដុត​ឆេះ​» ក្នុង​បណ្តុំ​កោសិកា​សរីរៈវិទ្យា ដើម្បី​ផលិត​ថាមពល​បំពេញបន្ថែម​។​ ​ប៉ុន្តែ ការផលិត​ច្រើន​ជ្រុល​នៃ​សារធាតុ​សេរី​សមាសភាព​ជីវសាស្ត្រ​វា​ក៏បង្ក​ឲ្យ​ខ្លួន​យើង​ចាស់ជរា​ខ្លាំង​ណាស់ដែរ​។ ដោយសារ​សភាព​ទៀងទាត់​របស់​អ័រម៉ូន Melatonin រាងកាយ​យើង​អាច​បំបាត់ ឬ​បន្ថយ​នូវ​ផ្នែក​ខ្លះ​នៃ​សកម្មភាព​របស់​សារធាតុ​សេរី​ទាំងឡាយ​។ ដើម្បី​ទទួលបាន​លទ្ធផល​នេះ​គូ​ស្វាមី ភរិយា ត្រូវ​ប្រព្រឹត្ត​ឲ្យ​បាន​ពេញលេញ​នូវ​មធ្យោបាយ​តែមួយគត់ ដើម្បី​បំបែក​អ័រម៉ូន Melatonin ដែលជា​អ័រម៉ូន​ម្យ៉ាង​បង្ក​ឲ្យ​ងងុយដេក​។​

២- ជំរុញ​ឲ្យ​កោសិកា​សរសៃប្រសាទ​ចង​ចាំ​ខ្ពស់​៖ មិនអាច​ប្រកែក​បានឡើយ​ដែលថា សកម្មភាព​កាមតណ្ហា​វា​មាន​ប្រយោជន៍​ដល់​ខួរក្បាល។ វា​ជួយ​ឲ្យ​មើលឃើញ​អំពី​ជីវភាព​រស់នៅ​មាន​សុភមង្គល ហើយ​ជំរុញ​ឲ្យ​រាងកាយ​ផលិត​ចេញ Morphin ខាងក្នុង​ក្រពេញ Endorphin និង Enkephalin ជា​ជាតិ​ពីរ​យ៉ាង​ជួយ​ឲ្យ​មាន​អារម្មណ៍​ស្កប់ស្កល់​។ ម្យ៉ាងទៀត​ត្រូវបាន​បំបែក​នូវ​ពេលចេញ​ទឹកកាម Vasopressin គឺ​បាន​ជួយ​កែលម្អ​ស្មារតី​ឲ្យ​ចងចាំ​ខ្ពស់បំផុត​។

៣- បំបែក​អ័រម៉ូន​ខ្វល់ខ្វាយ «​ស្ត្រេ​ស​» ឲ្យ​ចុះខ្សោយ​៖ ដោយសារ​ការ​បំបែក​របស់​អ័រម៉ូន​ជាច្រើន​ចូលក្នុង​ឈាម​ក្នុង​លក្ខខណ្ឌ​មាន​ពេលវេលា ដែល​បណ្តើរៗ​ឈានដល់​ការបំពេញ​បំណង​។ ដំបូងបង្អស់​គឺ Cortisol វា​បង្កើន​ចលនា​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​ជួយ​ជំរុញ​ដល់​កិច្ច​បង្ការ​ការពារ​ស្ត្រេ​ស​។ ក៏ប៉ុន្តែ ប្រសិទ្ធភាព​របស់​វា​មាន​រយៈពេល​ខ្លី​បំផុត​។ បន្ទាប់មក​គឺ​តួនាទី​របស់​អ័រម៉ូន ទាំងឡាយ​ផ្សេងទៀត ធ្វើ​ឲ្យ​បង្កើន​ចំណង់តណ្ហា​ចំពោះ​ស្ត្រី ធ្វើ​ឲ្យ​សុខ​ស្រួល កែលម្អ​អាកប្បកិរិយា និង​បន្ថយ​កង្វល់​។​

៤- បន្ថយ​ការឈឺចាប់​៖ ក្នុង​រយៈពេល​ថ្នាក់ថ្នម រាងកាយ​របស់​ស្ត្រី​បាន​ផលិត​ចេញ​នូវ​ជាតិ​ខាងក្នុង​ម្យ៉ាង​ត្រូវបាន​បំបែក​ដោយ​ខួរក្បាល ហើយ​មាន​ប្រសិទ្ធភាព​ប្រហាក់ប្រហែល​នឹង Morphin «​បន្ថយ​ការឈឺចាប់​»​។ ការរួមបញ្ចូល​គ្នា​របស់​វា​កើតឡើង​នៅពេល​អ្នក​ទាំងពីរ​កំពុង​បញ្ចេញ​នូវ​ចលនា​ភេទ​។ ប៉ុន្តែ នេះ​មិនមែនជា​កម្រិត​ថ្នាំ​បន្ថយ​ការឈឺចាប់​យូរអង្វែង​ឡើយ​។ ផ្ទុយ​ក​មកវិញ Cortisol នោះ មានលទ្ធភាព​ទប់ទល់ និង​ការ​រលាក តែ​វា​គ្មាន​ប្រសិទ្ធភាព​ខ្ពស់​ដោយសារ​វា​ជ្រាប​ចេញ​តិចពេក​។ អា​ការៈឈឺចាប់​ទាំងឡាយ​អាច​ពឹងផ្អែក​ដល់​អ័រម៉ូន Porgesteron ជ្រាប​ចេញ​ទៀងទាត់​ដោយ​ក្រពេញ​ជិត​តម្រងនោម​របស់​បុរស និង​ស្ត្រី ជាពិសេស​នៅពេល​មាន​ឈាមរដូវ​តែងមាន​អា​ការៈឈឺចាប់​។ ត្រូវ​រួមផ្សំ​គ្នា​ប្រើប្រាស Oestorgen ក្នុងពេល​សកម្មភាព​កាមតណ្ហា វា​នឹង​បន្ថយ​ជា​អប្បបរមា​នូវ​អាកា​រៈ​ឈឺពោះ​ទាំងឡាយ​។​

៥- ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម និង​ម៉ត់​ល្អ​៖ សកម្មភាព​កាមតណ្ហា​មានលទ្ធភាព​កែលម្អ​ស្ថានភាព​របស់​ស្បែក ជាពិសេស​ចំពោះ​ស្បែក​ស្ងួត​។ នៅពេល​គូ​ស្វាមី ភរិយា នែបនិត្យ​គ្នា​ពោលគឺ Testosteron បាន​ជ្រាប​ចេញ​ជា​ទៀងទាត់​។ ស្បែក​ក្លាយជា​ទន់ និង​មាន​ជាតិ​សើម​ជា​និ​ច្ច្​៕​

Couple touching noses in bed

Filed in: Feature, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.