ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ជំងឺ​ស្ដ្រី​មាន​សាហា​យ​

​ពី​មុន​ករណី​ស្ដ្រី​មាន​សាហា​យ​ល្បី​តែ​ក្នុង​ប្រទេស​អឺរ៉ុប​តែ​ប៉ុណ្ណោះ​ រីឯ​ក្នុង​ប្រទេស​អាស៊ី​គឺ​មាន​ចំនួន​តិចតួច​បំផុត​ ។ ប៉ុន្ដែ​សព្វ​ថ្ងៃនេះ​ សូ​ម្បី​ប្រទេស​កម្ពុជា​ដែល​ធ្លាប់​មាន​ប្រពៃណី​ល្អ​ប្រសើរ​ផូរផង់​មួយ​នោះ​ ក៏​ចាប់ផ្ដើម​ល្បី​ស្ងាត់ៗ​ថា​ ​ មាន​ស្ដ្រី​ជា​ភរិយា​ជា​ច្រើន​កំពុង​កើត​ជំងឺ​មាន​សាហា​យ​ដូច​អឺរ៉ុប​ដែរ​ហើយ​។​

​មាន​ស្ដ្រី​អ្នកមាន​លុយកាក់​ទ្រព្យ​សម្បត្ដិ​ខ្លះ​ គេ​ហ៊ាន​ទាំង​ទិញ​ប្រុស​កម្លោះ​តម្លៃ​ពី​២០០​ដុល្លារ​អា​មេ​រិ​ក​ទៅ​៥០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​បំពេញ​ការ​សប្បាយ​របស់​គេ​ទៀត​ផង​ ។​

​និយាយ​ដល់​បញ្ហា​មាន​សាហា​យ​ គេ​តែងតែ​គិតដល់​ប្រការ​អាក្រក់​ និង​បាបកម្ម​ទាំងឡាយ​ ។​ ក៏​ប៉ុន្ដែ​មិនមែន​ពេល​ណា​ក៏​អាច​សន្និដ្ឋាន​ដោយ​វិធី​រឹង​កំព្រឹស​ដូច្នោះ​ឡើយ ​។​ ដោយហេតុ​ថា​ ការ​ពិត​ជាក់ស្ដែង​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ មិនមែន​គ្រប់​ករណី​មាន​សាហា​យ​ទាំងអស់​សុទ្ធតែ​ដូច​គ្នា​អំពី​កម្លាំង​ជំរុញ​អត្ដ​ចរិត​ ក៏​ដូច​ជា​មូលហេតុ​ដ៏​ជ្រាល​ជ្រៅ​របស់​វា​នោះ​ទេ​ ។​ នៅ​ក្បែរ​ករណី​ទាំងឡាយ​ចាំបាច់​ត្រូវ​បាន​សាធារណ​មតិ​និង​សង្គម​ថ្កោល​ទោស​នោះ​ មួយ​ចំនួន​ទៀត​ត្រូវ​បាន​យកចិត្ដទុកដាក់​ សំដៅ​មាន​ការ​អធ្យាស្រ័យ​ឱ្យ​អ្នក​ដែល​ពាក់ព័ន្ធ​ដល់​ករណី​ទាំងនោះ​ដែរ​ ។​

១-​ពេល​ណា​ចាំបាច់​ត្រូវ​ថ្កោល​ទោស​ ?​ គេ​តែងតែ​មិន​អាច​ទទួល​យក​បាន​ នៅ​ពេល​ស្ដ្រី​ម្នាក់​មាន​ប្ដី​ហើយ​​ តែ​ជាប់ជំពាក់​នឹង​ករណី​មាន​សាហា​យ​ ។​ គេ​ចាត់​ទុក​ថា​ ស្ដ្រី​មាន​សាហា​យ​គ្រាន់តែ​ដើម្បី​បំពេញ​បំណង​កាមតណ្ហា​ ហើយ​តែងតែ​ត្រូវ​បាន​បញ្ចូល​ក្នុង​ប្រភេទ​ស្ដ្រី​ចិត្ដចើក​ ។​

​តាម​អ្នក​ជំនាញការ​ឱ្យ​ដឹង​ថា​ ចិត្ដសាស្ដ្រ​ទាំងឡាយ​និង​អា​ពា​ហ៍​ពិពាហ៍​ ព្រមទាំង​កិរិយាមារយាទ​នោះ​ អាច​ចាត់​ទុក​ថា​ជា​ជំងឺ​ម្យ៉ាង​ …​មក​ពី​កំណើត​ ហើយ​ពិបាក​កែ​ប្រែ​។​ ចាស់​បុរាណ​របស់​ខ្មែរ​ច្រើន​យល់​ថា​ វា​ជា​ចរិត​តំណពូជ​ ។​ មនុស្ស​ប្រភេទ​នេះ​ច្រើន​តែ​ពិបាក​ត្រួតពិនិត្យ​ពី​គ្រោះថ្នាក់​ ពីព្រោះ​ទោះបី​ត្រូវ​បាន​កៀប​ត្បៀត​យ៉ាង​ តឹងរ៉ឹង​ ប៉ុន្ដែ​នៅ​ពេល​របូត​ពី​ទ្រុង​ គឺ​មាន​បញ្ហា​ភ្លាម​ មិន​ថា​ជាមួយ​ប្រុស​ណា​ ឬ​ជា​ប្រុស​ណាមួយ​ឡើយ​ រាប់​ទាំង​អ្នក​ជិត​ស្និទ្ធ​ជាមួយ​គ្រួសារ​ប្ដី​ ។​ ចរិត​គ្រោះថ្នាក់​កាន់​តែ​ខ្ពស់​ពេល​មនុស្ស​ប្រភេទ​នេះ​ ទទួល​បាន​ទីតាំង​សង្គម​មួយ​បង្គួរ​ ។​ អ្នក​ជិត​ស្និទ្ធ​ទាំងឡាយ​ ដូច​ជា​អ្នក​បើកបរ​ លេខាធិការ​ និង​ពលករ​ …​ងាយ​ក្លាយជា​មិត្ដ​ស្នេហ៍ស្និទ្ធ​ បំផុត​របស់​នាង​ ។​

​អ្នកមាន​ឈ្មោះ​ល្បីល្បាញ​ម្នាក់​បាន​តែង​ពាក្យស្លោក​មួយ​ថា​ “​នៅ​ពេល​ដឹង​ថា​ប្រពន្ធ​មាន​សាហា​យ​ ហើយ​នៅ​តែ​រួមរស់​ជា​មួយ​គ្នា​ គឺជា​ការ​ជីករណ្ដៅ​កប់​ខ្លួនឯង​ !​ ”​ ហើយ​លោក​ក៏​បាន​សរសេរ​ពាក្យ​ផ្ដាំផ្ញើ​មួយ​មាន​ចរិត​ អំណះអំណាង​ថា​ “​ជាមួយ​ប្រភេទ​ស្ដ្រី​នេះ​អស់លោក​ប្ដី​ជាទី​ស្រឡាញ់​មាន​ដំណោះស្រាយ​តែ​មួយ​គត់​ គឺ​ លែងលះ​គ្នា​ ។​ បើសិនជា​ដោយ​សារ​មូលហេតុ​ណាមួយ​នោះ​ លោកប្រុស​នៅ​តែ​បន្ដ​រួមរស់​ គឺ​ជម្រក​ដ៏​សុខសាន្ដ​របស់​គ្រួសារ​នឹង​ក្លាយទៅជា​ឋាននរក​លោកីយ៍​ ដែល​ជន​រង​គ្រោះ​គ្មាន​អ្នក​ណា​ក្រៅ​ពី​ខ្លួន​លោក​ឡើយ​ ។​”​ ។​ ​

ភរិយា​មិន​តិច​ទេ​ដែល​ជា​ប្រភេទ​ទទឹង​រឹងរូស​ និង​រវើរវាយ​ ។​ ក្នុង​ករណី​នោះ​ ប្ដី​បែរជា​មនុស្ស​ស្លូត​បូត​ ស្លូត​រហូត​ដល់​កម្រិត​…​ខ្ជិល​ងើប​ពុំ​រួច​ ។​ ពិតជា​ដោយសារ​ចរិត​រវើរវាយ​ និង​អណ្ដែតអណ្ដូង​របស់​អ្នកស្រី​ ត្រូវ​បុរស​ផ្សេង​ទៀត​ក្ដាប់​បាន​ ហើយ​ក៏​ត្រូវ​ធ្លាក់​ក្នុង​ស្ថាន​ភាព​ត្រូវ​ក្បត់​ប្ដី​ខ្លួន​ ។​

២-​ពេល​ណា​ចាំបាច់​ត្រូវ​បាន​អធ្យាស្រ័យ​ ?​ ក្នុង​ពេល​នោះ​ក៏​មាន​ករណី​ប្រពន្ធ​មួយ​ចំនួន​នៅ​តែ​ស្រឡាញ់​ប្ដី​ ប៉ុន្ដែ​ដោយសារ​មូល​ហេតុ​ណាមួយ​នោះ​ ដូច​ជា​ប្ដី​អសមត្ថភាព​ជា​ឧទាហរណ៍​ បាន​រុញច្រាន​អ្នកស្រី​ឱ្យ​ធ្លាក់​ចូល​ស្ថាន​ ភាព​ស្មុគស្មាញ​ក្នុង​បញ្ហា​រួមរស់​ដែរ​ ។​ ជា​ពិសេស​គឺ​ភរិយា​កំពុង​ឋិត​នៅ​ស្រស់​ស្អាត​ក្មេងខ្ចី​ ។​

ទោះ​បី​មាន​ករណី​ជា​ច្រើន​ត្រូវ​ធ្លាក់​ចូល​ស្ថានភាព​ទៅ​មុខ​ពុំ​រួច​ ថយក្រោយ​ពុំ​បាន​ដូច្នេះ​ ក៏​ប៉ុន្ដែ​ក៏​មាន​ស្ដ្រី​មួយ​ ចំនួន​ស៊ូទ្រាំ​រួមរស់​ជាមួយ​ការ​អត់​ទ្រាំ​ម្នាក់ឯង​ ។​ ​ការ​តស៊ូ​ជាមួយ​សាមីខ្លួន​ក្នុង​ស្ថានភាព​ទាំងឡាយ​ដូច្នេះ​ មិន​ មែន​ស្ដ្រី​ណា​ក៏​អាច​ទទួល​ជោគជ័យ​រហូត​នោះ​ទេ​ ក្នុង​នោះ​មាន​ទាំង​អ្នកខ្លះ​ត្រូវ​រុញច្រាន​ចូល​ស្ថានភាព​ ស្មុគស្មាញ​បំផុត​និង​រអាក់រអួល​ ហើយ​អារម្មណ៍​របស់​គេ​តែងតែ​ឯកោ​ ដូច​ជា​ពេល​ប្ដី​-​ប្រពន្ធ​ឃ្លាតឆ្ងាយ​ពី​គ្នា​ដោយសារ​ការងារ​ ឬ​ជំងឺ​ឈឺ​ថ្កាត់​ផ្សេងៗ​…​។​

មាន​ករណី​ខ្លះ​នោះ​ប្រពន្ធ​មាន​សាហា​យ​ ក៏​អាច​បណ្ដាល​មក​ពី​បុរស​ជា​ប្ដី​ជា​អ្នក​ធ្វេសប្រហែស​ ឬ​រុញ​ប្រពន្ធ​ឱ្យ​ ធ្លាក់​រណ្ដៅ​ដែរ​ ។​ ​មាន​បុរស​ខ្លះ​ដោយ​ចង់​មាន​ទំនាក់ទំនង​ជាមួយ​អ្នកមាន​ទ្រព្យ​សម្បត្ដិ​ ឬ​អ្នកធំ​ដើម្បី​បាន​ឡើង​ បុណ្យស័ក្ដិ​ ឬ​លាភសក្ការៈ​អ្វីមួយ​ គេ​ប្រើ​ប្រពន្ធ​ធ្វើ​ជា​ស្ពាន​ទំនាក់ទំនង​ ដោយ​យល់​ថា​ស្ដ្រី​ស្រួល​ទាក់ទង​ជាង​ ។​ ការ​ពិត​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ប្ដី​ខ្វះ​សមត្ថភាព​ជា​តួអង្គ​បុរស​ទទួលខុស​ត្រូវជា​ប្រមុខ​នៃ​គ្រួសារ​ ពឹងផ្អែក​លើ​ប្រពន្ធ​ក្នុង​កិច្ច​ការ​ទំនាក់ទំនង​ផ្សេងៗ​ ដូច្នេះ​ មិន​អាច​ការពារ​អ្នកស្រី​ឱ្យ​ជៀស​ផុត​ពី​ការ​ចែចង់​របស់​ភាគី​មុខសញ្ញា​ ផ្សេង​ទៀត​បាន​ ។​

​ករណី​ស្ទើរតែ​ទាំងអស់​ បញ្ហា​មាន​សហាយ​របស់​ស្ដ្រី​តែង​ខុស​ប្លែក​ពី​បុរស​ ។​ ការ​ខុស​ប្លែក​គ្នា​នោះ​ សំខាន់​គឺ​ឋិត​នៅ​ចរិត​ឯកោ​ មាន​ន័យ​ថា​ បុរស​មាន​ប្រពន្ធ​ផង​ មាន​ស្រី​ផ្សេង​ទៀត​ផង​ ប៉ុន្ដែ​ស្ដ្រី​គ្មាន​ទេ​ ។​ នៅ​ពេល​ដែល​ប្ដី​គិតតែ​ពី​ស្រី​ក្រៅ​ផ្ទះ​ខ្លាំង​ពេក​ មិនសូវរ​វី​រវល់​ប្រពន្ធ​ក្នុងផ្ទះ​នោះ​ ស្ដ្រី​ជា​ភរិយា​អាច​មានគំនិត​ច្រណែន​បែប​នេះ​ដែរ​ ។​ គេ​ថា​ បុរស​ ស្ដ្រី​មាន​សិទ្ធិ​ស្មើគ្នា​ អ្នកឯង​មាន​ស្រី​ រីឯ​ខ្ញុំ​ក៏​អាច​មាន​សាហា​យ​ដែរ​ ។​

​ហេតុ​ដូច្នេះ​ហើយ​ បើសិនជា​អស់លោក​ប្រុសៗ​ចង់​កុំឱ្យ​ប្រពន្ធ​មាន​សាហា​យ​ គួរ​អស់លោក​បន្ថយទាក់ទង​ស្រី​ខាងក្រៅ​​ទៅ​ បើ​ពុំ​ដូច្នោះ​ទេ​ គឺ​ជំងឺ​ស្ដ្រី​មាន​សាហា​យ​នឹង​រីក​រាលដាល​ឆ្លង​តៗ​គ្នា​ គ្មាន​អ្វី​អាច​ទប់ទល់​បាន​ឡើយ​ ៕

Women

Filed in: សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.