ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ដើម្បី​ឱ្យ​អារម្មណ៍​កាន់តែ​រំភើប​

​មិន​ដាច់ខាត​ថា​ អ្នក​ត្រូវ​តែ​តុ​ប​តែងខ្លួន​ និង​ដើរហើរ​ឱ្យ​ដូច​ជានា​រី​បង្ហាញ​ម៉ូ​ដ​ឯណា​ ។​ ភាព​ស្រស់ថ្លាចាំបាច់​ត្រូវ​មាន​តាំងពី​ស្មារតី​ ក៏​ដូច​ជា​របៀបរបប​របស់​អ្នក​ ។​ ស្ដ្រី​ទាំងឡាយ​ផ្សេង​ទៀត​លើ​លោក​អ្នក​ចង់ឱ្យ​បុរស​ដែល​នៅ​ក្បែរ​អ្នក​ឈ្លក់​វង្វេង​ដោយសារ​សភាព​គួរ​ឱ្យ​ចាប់ចិត្ដ​ និង​ការ​ទាក់​ទាញ​របស់​អ្នក​ ។​ ប្រការ​ខាង​ ក្រោម​អាច​អនុវត្ដន៍​បាន​ ហើយ​គួរ​សាកល្បង​ ។​

១-​រក្សា​រាង​ពី​ធម្មជាតិ​ ៖​ បើ​សិន​ជា​អ្នកមាន​រង្វង់​មុខ​ពងក្រពើ​ធម្មតា​ ព្រម​ជាមួយនឹង​អាកប្ប​កិរិយា​ទាំងឡាយ​ អៀនប្រៀន​នោះ​ អ្នក​ត្រូវ​រក្សា​ទុក​ដដែល​ កុំ​ខំ​ប្រឹង​ផ្លាស់​ប្ដូរ​ ឬ​ដាក់ខ្លួន​ចូល​ក្នុង​គំរូ​ដ៏​ឆ្លាត​វៃ​រួសរាយ​មួយ​ផ្សេង​ទៀត​។​ ផ្ទុយ​ទៅ​វិញ​ បើសិនជា​អ្នកមាន​សម្បត្ដិ​ខាងក្រៅ​ស្វាហាប់​ ច្រឡឺម​ អ្នក​មិន​អាច​ដើរតួ​ជានា​រី​ស្លូតបូត​ ញញើតញញើម​បាន​ទេ​ ។​ ការ​ខិត​ខំប្រឹង​ប្រែង​ទាំងឡាយ​ផ្ទុយ​នឹង​ធម្មជាតិ​នោះ​ ត្រៀម​តែ​ធ្វើ​ឱ្យ​បុរស​ ប្រយ័ត្នប្រយែង​ ហើយ​ភាព​ល្អូក​ល្អឺ​ន​ថមថយ​យ៉ាងច្រើន​ ។​

២-​ត្រូវ​និយាយ​ពី​អារម្មណ៍​របស់​ខ្លួន​ដោយ​ក្លាហាន​ ៖​ រាល់​ពេល​ស្និទ្ធស្នាល​នៅ​ក្បែរ​បុរស​នោះ​ អ្នក​កុំ​ក្រែងរអែង​នឹង​និយាយ​ពី​អារម្មណ៍​របស់​ខ្លួន​ ។​ ពាក្យ​តម្អូញ​ រំភើប​ទាំងឡាយ​ជា​ភាពរ​ញ្ជួ​ល​ញាប់​ញ័រ​ខ្លាំង​បំផុត​ ជំរុញ​ឱ្យ​សេច​ក្ដី​ស្នេហា​ឡើង​ដល់​ឋានសួគ៌​សុភមង្គល​ ។​ ពុំនោះសោត​ទេ​ ក្នុង​ចំណោម​មនុស្ស​កុះករ​នៅ​ពេល​អ្នក​និយាយ​ពី​សេចក្ដី​ស្នេហា​ជា​ធម្មតា​ និង​រស់​រវើក​ ច្បាស់​ជា​បុរស​ទាំង​ឡាយ​ក្នុង​ក្រុម​នឹង​រក្សា​ទុក​មនោ​ស​ញ្ចេ​ត​នា​សម្រាប់​អ្នក​ភ្លាម​ ។​ ជា​ធម្មតា​ ប្រធានបទ​ទាំងឡាយ​អន់​ថយ​ក្នុង​រឿងស្រី​ ប្រុស​នោះ​មិន​សូវ​បាន​គិតគូរ​ដល់​ ហើយ​ជួនកាល​អាច​បង្ក​ជា​ផលវិបាក​ផ្ទុយ​មក​វិញ​។​

៣-​បង្ក​អារម្មណ៍​អាថ៌​កំបាំង​ ៖​ នៅ​ពេល​អ្នក​ទាំង​២​បាន​រស់នៅ​ជា​មួយ​គ្នា​ទាំងស្រុង​ហើយ​ អ្នក​ត្រូវ​តែ​មាន​ចំណុច​ដោយឡែក​សម្រាប់​ខ្លួនឯង​ផ្ទាល់​ ។​ មិន​ដាច់ខាត​ថា​ រាល់​ការ​ដើរ​កម្សាន្ដ​ណា​ក៏​ត្រូវ​តែ​មាន​មនុស្ស​អ្នក​ទាំង​ពីរ​ទេ​ ត្រូវ​បន្ដ​កិច្ចការ​ និង​ទម្លាប់​ពី​មុន​របស់​អ្នក​ ។​ កុំ​រៀបរាប់​ល្អិតល្អន់​ពេក​ពី​ការ​ផ្សង​ព្រេង​ទាំងឡាយ​មុន​នេះ​របស់​អ្នក​ ឱ្យ​បុរស​នោះ​ស្ដាប់​ ។​ អ្នក​គ្មាន​ចេតនា​លាក់លៀម​រឿង​ចាស់​ ប៉ុន្ដែ​អ្នកជា​ស្ដ្រី​ដែល​មាន​អនុស្សាវរីយ៍​របស់​ខ្លួន​ដោយឡែក​ ។​ មិនមែន​កា​រខក​សន្យា​ណា​អ្នក​ក៏​ត្រូវ​បក​ស្រាយ​ឱ្យ​បាន​ល្អិតល្អន់​ពី​មូលហេតុ​ឡើយ​ ។​ ត្រូវ​សន្សំ​សំចៃ​ពាក្យ​រួម​ទាំងឡាយ​ ដូច​ជា​ “​មួយ​ថ្ងៃ​អូន​នឹក​តែ​បង​ម្នាក់​គត់​”​ គិត​ទាំង​ក្នុង​ករណី​ជាក់ស្ដែង​ គឺ​ដូច្នេះ​ ។​ បុរស​ នឹង​យល់​ឃើញ​ថា​ ត្រូវ​តែ​ស្វែង​យល់​ពី​នាង​ជា​និច្ច​ ។​

៤-​កុំ​បំផ្លាញ​ទម្លាប់​ជា​ធម្មតា​ ៖​ ភាព​ឯកោ​ជួនកាល​ធ្វើ​ឱ្យ​រិចរឹល​ចំណងស្នេហា​ដ៏​ស្អិតរ​មួ​ត​បំផុត​ ។​ ប៉ុន្ដែ​រាល់​ការ​ណាត់ជួប​ញឹកញាប់​ពេក​ក៏​អាច​ធ្វើ​ឱ្យ​អស់ន័យ​ខ្លឹមសារ​ដែរ​ ។​ អ្នក​អាច​រវល់​ខ្លះទៅ​ធ្វើការ​ងារ​ឯណា​នោះ​ប៉ុន្មាន​ថ្ងៃ​ ឬ​ក៏​ធ្វើ​ទេសចរណ៍​ជាមួយ​មិត្ដភក្ដិ​ ឬ​សហ​ការី​របស់​ខ្លួន​ ។​ បុរស​នោះ​នឹង​មាន​ពេលវេលា​ដើម្បី​ទន្ទឹង​មើល​ផ្លូវ​អ្នក​ ។​ នៅ​ពេល​នាង​ត្រឡប់​មក​វិញ​ រូបភាព​ថ្មី​មួយ​នឹង​ធ្វើ​ឱ្យ​បុរស​នោះ​ភ្ញាក់ផ្អើល​មិនធម្មតា​ឡើយ​ ។​

៥-​ពេញ​លក្ខណៈ​នារី​រហូត​ ៖​ អ្នក​អាច​ជានា​រី​ឆ្លាត​វៃ​ម្នាក់​ ប៉ុន្ដែ​កុំ​ភ្លេច​ថា​ បុរស​គេ​គ្មាន​ពេលវេលា​ដើម្បី​ល្បងប្រាជ្ញា​ជាមួយ​អ្នក​ឡើយ​។​ ត្រូវ​ដណ្ដើម​យក​នូវ​ចន្លោះ​ពេល​ដ៏​វិសេសវិសាល​ជាមួយ​បុរស​របស់​ខ្លួន​ដោយ​ពន្លឺ​ភ្នែក​​ បបូរមាត់​ទាំង​គូ​អន់​ភ្ល​ន់​ និង​រាង​កាយ​ល្អូក​ល្អឺ​ន​របស់​អ្នក​ ៕

Couple3

Filed in: សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.