ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

ប្រកាស​ផ្ដល់​រង្វាន់​៧​លាន​រៀល​ចំពោះ​ការ​ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ​ ឈូក​ បណ្ឌិត​

​ប្រិ​យ​មិត្ដ​អ្នក​អាន​ដែល​បាន​គាំ​ទ្រ​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ (WWW.DTN7.COM)​​ និង​ដែល​មាន​ទឹកចិត្ដ​ ស្រឡាញ់​យុត្ដិធម៌​បាន​សម្រេច​ប្រកាស​ផ្ដល់​រង្វាន់​ជា​ទឹក​ប្រាក់​ចំនួន​៧​លាន​រៀល​ចំពោះ​ការ​ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ​ ឈូក​ បណ្ឌិត​ អតីត​អភិបាលក្រុង​បា​វិត​ ខេត្ដស្វាយរៀង​ យក​មក​អនុវត្ដន៍​ទោស​តាម​ច្បាប់​ ។​

​ទឹកប្រាក់​រង្វាន់​ចំនួន​៧​លាន​រៀល​នេះ​ ថ្វី​ដ្បិត​មាន​ទំហំ​តិចតួច​ស្ដួច​ស្ដើង​ក៏​ពិតមែន​ ក៏​ប៉ុន្ដែ​នឹង​ត្រូវ​ផ្ដល់​ជូន​ដល់​សាធារណជន​ និង​សមត្ថកិច្ច​នគរបាល​យុត្ដិធម៌​ដែល​បាន​ចង្អុលបង្ហាញ​នូវ​ទីតាំង​ពួន​សំងំ​លាក់ខ្លួន​របស់​ឈ្មោះ​ ឈូក​ បណ្ឌិត​ និង​ឈាន​ទៅ​ចាប់ខ្លួន​ជន​ជាប់ចោទ​រូប​នេះ​ដាក់​ពន្ធនាគារ​ឱ្យ​ទទួលទោស​តាម​នីតិវិធី​នៃ​ច្បាប់​ ​ដើម្បី​លើក​ស្ទួយ​តម្លៃ​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​ផង​ និង​ដើម្បី​ចូលរួម​ពង្រឹង​ប្រព័ន្ធ​យុត្ដិធម៌​នៅ​កម្ពុជា​ផង​ ។​ ​

សូម​ទំនាក់ទំនង​ដើម្បី​ទទួល​ប្រាក់​រង្វាន់​នេះ​តាម​គេហទំព័រ​ សារព័ត៌មាន​ដើម​ត្នោត​ (WWW.DTN7.COM)​​​ ដែល​មាន​លេខ​ទូរ​ស័ព្ទ​ ៖​ ០១២​ ៨៥៨​ ២០៥​ /​ ០១៥​ ៧៤៥​ ២១៥​ និង​អ៊ីមែល​ ៖​ deumtnotnews@gmail.com​ ។​

គួរ​បញ្ជាក់​ជូន​ដែរ​ថា​ ជន​ជាប់​ចោទ​ឈ្មោះ​ ឈូក​ បណ្ឌិត​ អតីត​អភិបាលក្រុង​បា​វិត​ ត្រូវ​បាន​សា​លា​ដំបូង​ខេត្ដស្វាយរៀង​ចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​នគរបាល​យុ​ត្ដិ​ធម៌​ចាប់ខ្លួន​ បន្ទាប់​ពី​តុលាការ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​១៨​ខែ​ កាលពី​ថ្ងៃ​ទី​២៥​ខែមិថុនា​ឆ្នាំ​២០១៣​ ពាក់​ព័ន្ធ​នឹង​រឿង​ប្រព្រឹត្ដ​អំពើ​ហិង្សា​ បាញ់បោះ​ទៅ​លើ​កម្មករ​ កម្មការិនី​រោងចក្រ​ផលិត​ស្បែកជើង​កៅ​វ៉េ​ ឋិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​ ខេត្ដស្វាយរៀង​ នា​ថ្ងៃ​ទី​២០​ខែកុម្ភៈ​ឆ្នាំ​២០១២​កន្លង​មក​ បណ្ដាល​ឱ្យ​កម្មការិនី​ចំនួន​២​នាក់​ទទួល​រង​របួស​ធ្ងន់ធ្ងរ​សឹង​បាត់បង់​ជីវិត​ ៕

Chhuk-Bandith1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.