ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

រាជរដ្ឋាភិបាល​កម្ពុជា​អាណត្ដិ​ទី​៤​មាន​ទីប្រឹក្សា​ជិត​២០០​នាក់​ ខណៈ​គណៈរដ្ឋមន្ដ្រី​មាន​ចំនួន​ជិត​៣០០​នាក់​

​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្ដិ​ទី​៤(២០០៨-២០១៣)​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន ​ជា​ប្រមុខ​ដែល​នឹង​ត្រូវ​ចប់​អាណត្ដិ​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ មាន​ទីប្រឹក្សា​ចំនួន​១៦៤​នាក់​ ខណៈ​សមាជិក​រាជរដ្ឋាភិបាល​មាន​ចំនួន​២៥៦​នាក់​(​អនុរដ្ឋលេខាធិការ​ដែល​មាន​ចំនួន​ច្រើន​គ​គោក​ទៀត​នោះ​ មិនមែន​ជា​សមាជិក​រាជរ​ដ្ឋា​ភិ​បាល​ទេ​)​ ។​

​ក្នុង​ចំណោម​ទីប្រឹក្សា​រាជរ​ដ្ឋា​ភិ​បាល​ទាំង​ចំនួន​ជិត​២០០​នាក់​នោះ​ មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ដ្រី​ចំនួន​៤​នាក់​,​ ឋានៈ​ស្មើ​ទេស​រដ្ឋ​មន្ដ្រី​ចំនួន​៤​នាក់​,​ ឋានៈ​ស្មើ​រដ្ឋ​មន្ដ្រី​ចំនួន​៥៧​នាក់​,​ ឋានៈ​ស្មើ​រដ្ឋ​លេខាធិការ​ចំនួន​៤១​នាក់​និង​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ចំនួន​៥៨​នាក់​។​

​ក្រៅពី​ជនជាតិ​បរទេស​ចំនួន​ប្រមាណ​១០​នាក់​ ​ដែល​ត្រូវ​បាន​តែងតាំង​ឱ្យធ្វើ​ជាទី​ប្រឹក្សា​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​មាន​ងារ​ជា​ឯកឧត្ដម​នោះ​ គឺ​ឥស្សរជន​ខ្មែរ​ជា​ច្រើន​នាក់​ដែល​ទទួល​បាន​តួនាទី​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ សុទ្ធតែ​ជា​អតីត​មន្ដ្រី​គណបក្ស​នយោបាយ​ផ្សេងៗ​​ដែល​ចុះចូល​មក​គាំទ្រ​ដង្ហែ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​ នយោបាយ​គ្រប់គ្រង​អំណាច​ ហើយ​មិន​មានមុខ​ងារ​នៅ​ក្នុង​ជួរ​គណៈរដ្ឋមន្ដ្រី​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​នយោបាយ​និង​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ថវិកាជាតិ​ត្រូវ​បាន​ចំណាយ​ខ្ជះខ្ជាយ​ទៅ​លើ​ចំនួន​ទីប្រឹក្សា​ដ៏​ច្រើន​សន្ធឹក​ដែល​ឥត​ប្រយោជន៍​ ដ្បិត​មាន​មនុស្ស​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ខ្លះ​គ្មាន​សមត្ថភាព​និង​គ្មាន​លទ្ធភាព​ផ្ដល់​ជា​យោបល់​ដល់​ប្រមុខ​រាជរ​ដ្ឋា​ភិ​បាល​ផង​ កុំ​ថា​ឡើយ​ផ្ដល់​យោបល់​ ដល់រាជរដ្ឋាភិបាល​កម្ពុជា​ទាំងមូល​។​ ប៉ុន្ដែ​ដោយសារ​ការ​អនុវត្ដ​វប្បធម៌​ “​សិល្បៈ​នៃ​ការ​ចែករំលែក​”​នាយក​ រដ្ឋមន្ដ្រី​ចេះ​តែ​យិ​ត​យោង​មនុស្ស​មក​ពី​គណបក្ស​នយោបាយ​ផ្សេងៗ​ (​ទោះ​មាន​អាសនៈ​ខ្លះ​ក្នុង​រដ្ឋសភា​ក្ដី​ និង​ទោះ​មិន​ដែល​ធ្លាប់​មាន​អាសនៈ​ក្នុង​រដ្ឋសភា​សោះ​ក្ដី​)​ដែល​បាន​ចុះចូល​ដង្ហែ​តាម​គណបក្ស​នយោបាយ​កាន់​អំណាច​ ក៏​តែង​តាំង​ឱ្យធ្វើ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ទៅ​ ដើម្បី​បាន​លុយកាក់​ប្រាក់ខែ​ចាយវាយ​គ្រប់ៗ​គ្នា​ ។​

​ក្រុម​អ្នក​រិះគន់​បាន​លើក​ឡើង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​អំពី​ចំណុច​អសមត្ថភាព​របស់​ខ្លួន​ក្នុង​ការងារ​ដឹកនាំ​ប្រទេស​ជាតិ​ ទើប​គណៈរដ្ឋមន្ដ្រី​មាន​ចំនួន​ជិត​៣០០​នាក់​ បែរជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​មាន​ចំនួន​ជិត​២០០​នាក់​ទៅ​ហើយ​ ។​ មាន​ន័យ​ថា​ សមា​ជិ​ក​រាជរដ្ឋាភិបាល​មិន​ដល់​ចំនួន​២​នាក់​ទេ​ត្រូវ​មាន​ទីប្រឹក្សា​រាជរ​ដ្ឋា​ភិ​បាល​ចំនួន​១​នាក់​ ពោល​គឺ​បាន​ចំណាយ​លុយកាក់​ឥតប្រយោជន៍​ទៅ​លើ​ចំនួន​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ដ៏​ច្រើន​សំពីងសំពោង​ ព្រោះ​អាង​តែ​មិនមែន​ជា​លុយ​មរតក​របស់​នាយក​រដ្ឋមន្ដ្រី​ គឹ​ជា​លុយ​ជាតិ​ ជា​ញើស​ឈាម​របស់​ប្រជារាស្ដ្រ​ជា​ម្ចាស់​ឆ្នោត​ ចេះ​តែ​បើក​ខ្ទង់​ចំណាយ​សម្រាប់​មនុស្ស​ជា​បក្ខពួក​គ្នា​ឯង​ទៅ​(​នេះ​មិន​ទាន់​គិតដល់​ ចំនួន​ទីប្រឹក្សា​របស់​ប្រធាន​ព្រឹទ្ធ​សភា​ ប្រធានរដ្ឋសភា​ នាយក​រដ្ឋ​មន្ដ្រី​ ឬ​ឧបនាយករដ្ឋមន្ដ្រី​ដែល​មាន​ចំនួន​សរុប​រាប់រយ​នាក់​នោះ​ទៀត​ផង​)​ ៕

Governnor-Advisory

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.