ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

ព័ត៌មាន​ចុង​ក្រោយ​៖​ជន​បង្ក​ផ្ទុះអាវុធ​រំខាន​ការ​ហែ​ក្បួន​ឃោសនា​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ឧកញ៉ា​ឃី​គឹ​ម​លន់​

​ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះអាវុធ​ឋិត​ នៅផ្ទះ​លេខ​៩​ ផ្លូវ​លេខ​១៣៥​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ ​ ដែល​នាំ​ឱ្យ​រំខាន​ដល់​ការ​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​រាត្រី​ថ្ងៃ​ទី​០៥​ខែកក្កដា​ឆ្នាំ​២០១៣​ កន្លង​ទៅ​នោះ​ ដោយសារ​ការ​ផ្ដល់​ព័ត៌មាន​បឋម​រវាង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ​និង​កង​រាជ​អាវុធ​ ហត្ថ​មាន​ភាព​ខុស​គ្នា​ធ្វើ​ឱ្យ​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​នានា​មានការ​ភ័ន្ដ​ច្រឡំ​ផ្នែក​បច្ចេកទេស​ដោយ​អ​ចេតនា​ ។​

​ឥឡូវនេះ​ ព័ត៌មាន​ចុង​ក្រោយ​ដែល​យក​ជា​ការ​បាន​បង្ហាញ​ថា​ ជន​ដៃដល់​ដែល​បង្ក​ឱ្យ​មាន​ភាព​ផ្ទុះ​អាវុធ​រំខាន​ដល់​ដំណើរការ​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​នោះ​ គឺជា​លោក​ឧកញ៉ា​ ឃី​ គឹ​ម​លន់​ រីឯ​ជន​នាំ​ភ្លើង​ដែល​ធ្វើ​ឱ្យ​មាន​ហេតុការណ៍​នេះ​កើតឡើង​ គឺ​ឈ្មោះ​ អ៊ុ​ង ចាន់​ថន​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជាម​ន្ដ្រី​កងរាជអាវុធហត្ថ​ខេត្ដ​កណ្ដាល​ (​ជា​មេ​នាំ​ឈ្លោះ​រវាង​អ្នក​គាំទ្រ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពេល​ហែ​ក្បួន​ឃោសនា​ជាមួយ​មនុស្ស​ក្នុងផ្ទះ​លោក​ឧកញ៉ា​ ឃី​ គឹ​ម​លន់​ ពេល​កំពុង​មានកម្ម​វិធី​ជប់លៀង​ផឹកស៊ី​សប្បាយ​)​ ។​

​ក្រៅពី​ជន​ពាក់ព័ន្ធ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ដោះ​លែង​អស់​ទៅ​ហើយ​នោះ​ គឺ​នៅ​សល់​លោក​ឧកញ៉ា​ ឃី​ គឹ​ម​លន់​ (​ជា​ម្ចាស់​កាំ​ភ្លើង​ម៉ាក​K59​និង​ជា​អ្នក​បាញ់បោះ​ផ្ទាល់​ចំនួន​៤​គ្រាប់​)​ និង​ឈ្មោះ​ អ៊ុ​ង​ ចាន់​ថន​ ជាម​ន្ដ្រី​កងរាជអាវុធហត្ថ​ខេត្ដកណ្ដាល​ ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ជា​សមត្ថកិច្ច​ ។​

​គិត​ត្រឹម​ថ្ងៃ​ទី​០៨​ខែកក្កដា​ឆ្នាំ​២០១៣​នេះ​ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ហាក់​មានការ​ស្ទាក់ស្ទើរ​នៅឡើយ​ក្នុង​ការ​សម្រេច​ចោទប្រកាន់​(​បើក​ការ​ស៊ើប​សួរ​)​ទៅ​លើ​លោក​ឧកញ៉ា​ ឃី​ គឹ​ម​លន់​ និង​មន្ដ្រី​កង​រាជ​អាវុធ​ហត្ថ​ឈ្មោះ​ អ៊ុ​ង​ ចាន់​ថន​ ខណៈ​ដែល​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ ត្រូវ​បាន​រក្សា​ទុក​នៅ​បញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថ​ រង់ចាំ​ឱ្យ​តុលា​ការ​ចាត់ការ​តាម​នីតិវិធី​បន្ដ​ ។​

​ក្រោយ​ហេតុការណ៍​ផ្ទុះអាវុធ​ដែល​នាំ​ឱ្យ​រំខាន​ដល់​ដំណើរការ​ហែ​ក្បួន​ឃោសនា​គណបក្ស​សង្គ្រោះ​ជាតិ​ ភ្លាមៗ​នោះ​ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ​ទាមទារ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើការ​ស៊ើប​អង្កេត​ស្រាវជ្រាវ​ឱ្យ​បាន​ម៉ត់ចត់​ និង​ច្បាស់លាស់​ រក​ឱ្យ​ឃើញ​ជន​បង្កហេតុ​ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​ ដើម្បី​ចាប់ខ្លួន​យក​មក​ផ្ដន្ទា​ទោស​តាម​ច្បាប់​ជា​ធរមាន​ ។​

​សូម​បញ្ជាក់​ជូន​ថា​ លោក​ ឃី​ គឹ​ម​លន់​ ត្រូវ​បាន​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៩/១០០៨​ ចុះ​ថ្ងៃ​ទី​១៩​ខែតុលា​ឆ្នាំ​២០០៩​ ៕

Khy-Kimlon2Khy-Kimlon1

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.