ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

វិធី​តាមដាន​ចលនា​ទារក​ក្នុង​ផ្ទៃ​​​

គូ​ស្វាមី​ ភរិយា​ អ្នក​ចង់​ដឹង​ពី​ទារក​នៅ​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​ដែរ​ឬទេ​ ?​ អ្នក​អប់រំ​(​អប់រំ​កូន​តាំង​ពី​នៅ​តូច មិន​ទាន់​ដឹងក្ដី​)​អ្នក​ចង់​សម្ដែង​មនោសញ្ចេតនា​ជាមួយ​ទារក​ ?​ គ្មាន​អ្វី​ពិបាក​ឡើយ​ ។​ កូន​អ្នក​អាច​ស្ដាប់​បាន​នូវ​អ្វីៗ​ទាំងឡាយ​ដែល​អ្នក​និយាយ​ ដោយ​ដឹង​ថា​ ម្ដាយ​សោមនស្ស​រីករាយ​ឬ​ក៏​មាន​ទុក្ខ​ព្រួយ​ ។​ ចំណុច​សំខាន់​គឺ​អ្នក​ត្រូវ​យកចិត្ដទុកដាក់​ និង​យល់​ដឹង​ពី​វិធី​តាមដាន​ចលនា​របស់​ទារក​ក្នុង​ផ្ទៃ​តែ​ប៉ុ​ណ្ណោះ​ ។​

១-​អ្វី​ដែល​កើតឡើង​ចំពោះ​កូន​អ្នក​ ?

ចូល​ដល់​ស​ប្ដា​ហ៍​ទី​២៦​ ទារក​ក្នុង​ផ្ទៃ​មាន​ប្រវែង​ប្រមាណ​២២-​២៣​សង្ទីម៉ែត្រ​ និង​មាន​ទម្ងន់​ប្រមាណ​៦០០-៧០០​ក្រាម​ ។​ ស្បែក​ទារក​ក្រហម​ និង​ជ្រីវជ្រួញ​ ខាងក្រៅ​មាន​ស្រទាប់​រោម​ត្រឡាច​គ្របដណ្ដប់​ ។​ ក្រ​យៅដៃ​ ក្រ​យៅជើង​ រោមចិញ្ចើម​ និង​រោមភ្នែក​ ក៏​បាន​កើត​ចេញ​ជា​រូបរាង​ ។​ ចូល​ដល់​ស​ប្ដា​ហ៍​ទី​២៧-២៨​ ទារក​ក្នុង​ផ្ទៃ​អាច​បើក​ ឬ​បិទ​ភ្នែក​ ភ្ញាក់​ឬ​ដេក​តាម​ខួប​ទៀងទាត់​ ។​ ស្ដ្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​នឹង​ចាប់​ផ្ដើម​មាន​អារម្មណ៍​យល់​ដឹង​ពី​ចលនា​ទាំងឡាយ​របស់​ទារក​ក្នុង​ផ្ទៃ​(​កូន​ទធាក់​)​នៅ​ស​ប្ដា​ហ៍​ទី​២០​របស់​ខួប​មាន​ផ្ទៃពោះ​ ។​ ក្នុង​ដំណាក់កាល​នេះ​ ចលនា​ទាំងឡាយ​របស់​ទារក​ក្នុង​ផ្ទៃ​កើតឡើង​មិន​ទៀងទាត់​ ប៉ុន្ដែ​ទៅ​មុខ​កាន់តែ​ទៀងទាត់​ជាង​។​ រយៈពេល​សកម្មភាព​ច្បាស់​បំផុត​ គឺ​ចាប់តាំងពី​ចុង​ស​ប្ដា​ហ៍​ទី​២៧-៣២​ ។​

Pregnant1

​ក្នុង​រយៈពេល​ដែល​ម្ដាយ​ចាប់​ផ្ដើម​យល់​ដឹង​ពី​ចលនា​ទាំងឡាយ​របស់​ទារក​ក្នុង​ផ្ទៃ​នោះ​ ទារក​ក្នុង​ផ្ទៃ​ក៏​ចាប់ផ្ដើម​ស្ដាប់​បាន​នូវ​អ្វីៗ​ទាំង​ឡាយ​ដែល​ម្ដាយ​បាន​និយាយ​ ។​ ប្រព័ន្ធ​ស្ដាប់​បាន​កកើត​ឡើងជា​រូប​រាង​ល្អ​បំផុត​នា​ស​ប្ដា​ហ៍​ទី​២៤​ ។​ តាំងពី​នោះ​មក​ ទារក​ក្នុង​ផ្ទៃ​ចាប់​ផ្ដើម​ឆ្លើយ​តប​នឹង​សំឡេង​នៅ​ខាង​ក្រៅ​ ។​ ឥឡូវនេះ​ ទារក​ក្នុង​ផ្ទៃ​ចាប់​ ផ្ដើម​ស្ដាប់​សម្ដី​របស់​អ្នក​ម្ដាយ​និង​ទារក​ ។​ បរិស្ថាន​ខាងក្នុង​ស្បូន​ស្ងប់ស្ងាត់​បង្គួរ​ ប៉ុន្ដែ​ទារក​ក្នុង​ផ្ទៃ​អាច​ស្ដាប់​ឮ​ចង្វាក់បេះដូង​សំឡេង​ចលនា​ឈាម​រត់​នៅ​សរសៃ​ឈាមខ្មៅ​ និង​សរសៃឈាម​ក្រហម​ ឬ​សំឡេង​កូរពោះ​របស់​ ក្រពះ​ម្ដាយ​ ។​ វិញ្ញាណ​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​បន្ដ​រីក​លូតលាស់​ក្នុង​ដំណាក់កាល​នេះ​ ។​ ចាប់ផ្ដើម​តាំង​ពី​ស​ប្ដា​ហ៍​ទី​១៦​ ទារក​ក្នុង​ផ្ទៃ​អាច​យល់​ដឹង​ពី​ទិស​មាន​ពន្លឺ​ចាំង​បន្ដ​បន្ទាប់​ ។​

​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​ចាត់​ទុក​ថា​ ឥទ្ធិពល​ទាំងឡាយ​ជំរុញ​ពី​ខាងក្រៅ​មាន​ប្រសិទ្ធភាព​បង្កើន​ការ​រីក​លូតលាស់​សតិបញ្ញា​ឆ្លាត​វៃ​របស់​ទារក​ក្នុង​ផ្ទៃ​ ។​ ដូច្នេះ​ អ្នក​ម្ដាយ​ជា​ច្រើន​នៅ​តែ​ជឿជាក់​ថា​ អាន​កំណាព្យ​ឬ​ស្ដាប់​ចម្រៀង​បុរាណ​​ ក្នុង​រយៈពេល​ពពោះ​នោះ​បង្កើត​មក​នូវ​ទារក​ម្នាក់​មាន​សមត្ថភាព​ខាង​អក្សរសាស្ដ្រ​ កំណាព្យ​ ឈ្លាស​វៃ​ ចូល​ចិត្ដ​តូរ្យតន្ដ្រី​ ។​ ប៉ុន្ដែ​គេ​ក៏​ចាំបាច់​សន្និដ្ឋាន​ថា​ ការ​អប់រំ​ក្រោយ​ពី​ប្រសូត​រួច​ទើប​ជា​ការ​សម្រេច​កំណត់​ ។​ ក្រៅពី​សតិ​អារម្មណ៍​ សុភមង្គល​ នៅ​ពេល​យល់​ដឹង​ពី​ចលនា​ទាំងឡាយ​របស់​ទារក​ក្នុង​ផ្ទៃ​ ស្ដ្រី​ចាំបាច់​ត្រូវ​យល់​ដឹង​ពី​វិធី​តាមដាន​សុខភាព​របស់​ទារក​ក្នុង​ផ្ទៃ​ ។​ នេះ​ជា​វិធីសាស្ដ្រ​សកម្ម​បំផុត​ដើម្បី​ឱ្យ​អ្នក​ម្ដាយ​ រូ​ម​នឹង​វេជ្ជបណ្ឌិត​តាមដាន​ទារក​ក្នុង​ផ្ទៃ​តាម​សម្រួល​ ។​

២-​វិធី​តាមដាន​ចលនា​ទារក​ក្នុង​ផ្ទៃ​ ៖

​ចលនា​ទារក​ក្នុង​ផ្ទៃ​សម្ដែង​ឱ្យ​ឃើញ​នូវ​ស្ថានភាព​ សុខភាព​របស់​ទារក​ ។​ នៅ​ពេល​ចំនួន​ដង​ចលនា​របស់​ទារក​ក្នុង​ផ្ទៃ​ថយ​ចុះ​ នេះ​ជា​សញ្ញា​សំគាល់​ប្រកាសប្រាប់​ថា​ ស្ថានភាព​សុខភាព​ទន់ខ្សោយ​របស់​ទារក​ ហើយ​បើ​គ្មាន​ចលនា​សោះ​បញ្ជាក់​ប្រាប់​ថា​ ទារក​ស្លាប់​ក្នុង​ពោះ​ ។​ អ្នក​ម្ដាយ​ត្រូវ​យកចិត្ដ​ទុក​ដាក់​ទៅ​លើ​ចលនា​របស់​ទារក​ ដូច​ជា​ស្នូរ​ទះ​មក​លើ​ពោះ​មួយ​ចំនួន​ ចលនា​បង្វិលខ្លួន​ទាំងឡាយ​ធ្វើ​ឱ្យ​ក្បាលពោះ​ងាករេ​ ឬ​វៀច​មក​ម្ខាង​ ។​

​ទោះ​យ៉ាងណា​ អ្នក​ម្ដាយ​ទាំង​អស់​មិនមែន​សុទ្ធតែ​អាច​យល់​ដឹង​ប្រការ​នេះ​ដោយ​ងាយស្រួល​ឡើយ​។​ ដូច្នេះ​ អ្នក​ម្ដាយ​ចាំបាច់​ត្រូវ​ចេះ​វិធី​រាប់​និង​តាមដាន​ចលនា​ទារក​ប្រចាំ​ថ្ងៃ​ ។​

វិធីរាប់​ ៖

-​រៀងរាល់ថ្ងៃ​ត្រូវ​រាប់​ចំនួន​ដង​ទារក​ក្នុង​ផ្ទៃ​ចលនា​នៅ​ពេល​ព្រឹក​ ថ្ងៃត្រង់​ ល្ងាច​ បើសិនជា​អ្នក​រវល់​ នោះ​(​តិច​បំផុត​គឺ​ម្ដង​ក្នុង​មួយ​ថ្ងៃ​)​។​

-​យកចិត្ដទុកដាក់​ចំនួន​ដង​ចលនា​ទារក​ក្នុង​ផ្ទៃក្នុង​១​ម៉ោង​ម្ដង​។​

៣-​សុខភាព​របស់​ទារក​ក្នុង​ផ្ទៃ​យ៉ាងណា​ ?

-​ទារក​ក្នុង​ផ្ទៃ​មាំមួន​ ៖​ ចលនា​ជាង​៤​ដង​ក្នុង​មួយ​ម៉ោង​ ។​

-​បើសិនជា​ទារក​ក្នុង​ផ្ទៃ​ចលនា​តិច​ជាង​ ឬ​បាន​តែ​៣​ដង​ក្នុង​១​ម៉ោង​ ចាំបាច់​ត្រូវ​រាប់​ថែម​១​ម៉ោង​ទៀត​ ពីព្រោះ​ទារក​ក្នុង​ផ្ទៃ​អាច​ដេក​លក់​ ។​ រយៈពេល​ដេក​ជា​មធ្យម​របស់​ទារក​ក្នុង​ផ្ទៃ​ប្រែ​ប្រូ​ល​ពី​២០​នាទី​ទៅ​២​ម៉ោង​ ។​-​បើសិន​ចំនួន​ដង​នៅ​តែ​តិច​ជាង​ ឬ​បាន​តែ​៣​ដង​ក្នុង​១​ម៉ោង​នោះ​ ចាំបាច់​រាប់​ជា​បន្ដបន្ទាប់​ក្នុង​រយៈកាល១២ម៉ោង(​ឧទាហរណ៍​ ចាប់ផ្ដើម​រាប់​តាំងពី​ម៉ោង​៨​ព្រឹក​រហូត​ដល់​ម៉ោង​៨​យប់​)​ ។​

លទ្ធផល​ ៖-​ធម្មតា​ ៖​ ទារក​ចលនា​ជាង​១០​ដង​

-​មិនធម្មតា​ ៖​ ទារក​ចលនា​តិច​ជាង​១០​ ។​ ​ចាំបាច់​ត្រូវ​រាយការណ៍​ជូន​វេជ្ជបណ្ឌិត​ភ្លាម​ដើម្បី​ចូល​ទៅ​គេង​នៅ​មន្ទីរពេទ្យ​ ប្រើប្រាស់​ម​ធ្យោ​បាយ​ពិសេស​ទាំងឡាយ​ដើម្បី​វាយ​តម្លៃ​សំដៅ​មាន​វិធានការ​ដោះស្រាយ​សម​ស្រប​ ។​

​ជាទី​បញ្ចប់​ សូម​ចង​ចាំ​ទុក​ថា​ អ្នក​កំពុង​ឋិត​នៅ​ក្នុង​ដំណាក់កាល​ពពោះ​នៅ​ស​ប្ដា​ហ៍​ទី​១៧​ដល់ទី​២៧​​​ ៕

Pregnant

Filed in: សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.