ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

មន្ដ្រី​អាវុធហត្ថ​ផ្ទុះអាវុធ​ជិត​១០​គ្រាប់​ធ្វើ​ឱ្យ​ផ្អើល​ក្បួន​ហែ​ឃោសនា​គណបក្សប្រឆាំង​

​សកម្មជន​អ្នកគាំទ្រ​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ទទួល​រង​នូវ​ការ​ភ្ញាក់​ផ្អើល​ និង​ភិតភ័យ​ ជា​អតិបរមា​ កាលពី​វេលា​ម៉ោង​ប្រមាណ​១៩​និង​៥៥​នាទី​យប់​ នា​ថ្ងៃ​ទី​០៥​ខែកក្កដា​ឆ្នាំ​២០១៣​នេះ​ នៅ​ចំណុច​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ រាជ​ធានី​ភ្នំពេញ​ ដោយសារ​មានការ​ផ្ទុះអាវុធ​ចំនួន​ជិត​១០​គ្រាប់​ បង្ក​ដោយ​ជន​មិន​ស្គាល់​អត្ដសញ្ញាណ​។​

សមាជិក​ សមាជិកា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចូលរួម​ហែ​ក្បួន​ឃោសនា​នោះ​ បាន​សម្ដែង​នូវ​ការខកចិត្ដ​ និង​សោកស្ដាយ​ ព្រមទាំង​បញ្ចេញ​នូវ​ប្រតិកម្ម​ថ្កោលទោស​ទៅ​លើ​ជន​បង្ក​ឱ្យ​មានការ​ផ្ទុះអាវុធ​រំខាន​ដល់​ការ​ហែ​ក្បួន​របស់​គណបក្ស​ ។​

ដោយ​មានការ​អន្ដរាគមន៍​ពី​សមត្ថកិច្ច​ជា​បន្ទាន់​ដល់​កន្លែង​កើត​ហេតុ​ ជន​បង្ក​ចំនួន​៣​នាក់​ត្រូវ​បាន​កងកម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន​យក​មក​សាកសួរ​ ទើប​ដឹង​ថា​ ក្នុង​ចំណោម​ជន​បង្ក​ចំនួន​៣​នាក់​នោះ​មាន​២​នាក់​ជា​មន្ដ្រី​អាវុធហត្ថ​ គឺ​ឈ្មោះ​ ឃី​ គឹ​ម​លន់​ ជាម​ន្ដ្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ឈ្មោះ​ អ៊ុ​ង​ ចាន់​ថន​ ជាម​ន្ដ្រី​អាវុធ​ហត្ថខេត្ដកណ្ដាល​ ។​

​ឆ្លងកាត់​តាម​ព្រឹត្ដិការណ៍​នៃ​ការ​ផ្ទុះអាវុធ​ធ្វើ​ឱ្យ​ភ្ញា​ល់​ផ្អើល​នេះ​​ បាន​ក្លាយជា​សារ​មួយ​ប្រាប់​ទៅ​សកម្ម​ជន​គណបក្សប្រឆាំង​ឱ្យធ្វើ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ធ្វើ​សកម្មភាព​ហែ​ក្បួន​ឃោសនា​នៅ​តាម​ទី​សា​ធារ​ណៈ​ ដូច​ជា​ តាម​ដងផ្លូវ​ និង​តាម​ទីផ្សារ​…​ពីព្រោះ​គណបក្ស​របស់​ខ្លួន​គ្មាន​អាវុធ​ទេ​ រីឯ​អ្នក​គាំ​ទ្រ​ឬ​សកម្មជន​របស់​គណបក្ស​កាន់​អំណាចវិញ​អាច​នឹង​មាន​អាវុធ​នៅ​គ្រប់​ពេលវេលា​ ប្រសិនបើ​ពួក​គេ​ចង់​បញ្ចេញ​កំហឹង​ ៕

05-07-13

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.