ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

​ត្រូវ​ចេះ​រស់​ដើម្បី​បុគ្គល​ដែល​ខ្លួន​ស្រឡាញ់​

​ជីវភាព​ប្តី​-​ប្រពន្ធ​មិន​អាច​សុខ​ស្រួល​រហូត​នោះ​ទេ​ តិច​ឬ​ច្រើន​ តែងតែ​មានការ​(​ប៉ះទង្គិច​គ្នា​)​មួយ​ចំនួន​ទាមទារ ​រក​ច្រក​ដោះស្រាយ​ឲ្យ​បាន​សម​ហេតុ​សម​ផល​ ។ ​​ប៉ុន្តែ​នៅ​មានការ​ឈ្លោះប្រកែក​គ្នា​ក្នុង​គ្រួសារ​កើតឡើង​ គូ​ប្រចាំជីវិត​មួយ​ចំនួន​មិន​អាច​ទប់​អាកា​រៈ​ខឹង​ច្រឡោត​ដោយសារ​ចិត្ត​អស្មិ​មានៈ​ ។ ​​ដូច្នេះ​ការ​រស់នៅ​និង​បង្ហាញ​ឲ្យ​ឃើញ​ពី​សេចក្តី​ស្នេហា​ជាមួយ​គូ​ប្រចាំជីវិត ​មិនមែន​ជា​ប្រការ​ងាយ​ឬ​ធម្មតា​ឡើយ​។​

១-​ចង់​ធ្វើ​ជា​អ្នក​ឈ្នះ​ត្រូវ​ចេះ​ធ្វើ​ជា​អ្នក​ចាញ់​

ចិត្តវិទូ​ទាំងឡាយ​តែង​ណែនាំ​ប្រិ​យ​មិត្ត​អ្នក​អាន​អំពី​វិធីសាស្ត្រ​ទាំងឡាយ​ដើម្បី​ជោគជ័យ ​ឬ​ឈ្នះ​ក្នុង​ការ​ទំនាក់ទំនង​រកស៊ី​លក់ដូរ​…​។​ល​។ ​ប៉ុន្តែ​ក្នុង​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​ ក្នុង​ការ​ឈ្លោះប្រកែក​រវាង​ប្តី​-​ប្រពន្ធ​នោះ​ដំណោះស្រាយ​ដ៏​ឈ្លាសវៃ​បំផុត ​គឺ​ត្រូវ​ចេះ​ធ្វើ​ជា​អ្នក​(​ចាញ់​)​ចេះ​អត់ឱន​ ។ ​ក្នុង​ជីវភាព​គ្រួសារ​ ការ​អត់ឱន​ សភាព​នឹងន​តែង​មាន​ប្រៀប​ខ្លាំង​តើ​ពិតមែន​ទេ ​?​ វា​ពិតជា​ត្រឹមត្រូវ​ ពីព្រោះ​ប្រការ​ដែល​យើង​ទន្ទឹងរង់ចាំ​បំផុត​ក្នុង​អាពាហ៍ពិពាហ៍​នោះ​ គឺ​ស្រឡាញ់​និង​ត្រូវ​បាន​ស្រឡាញ់​ ។ ​អ្នក​ឈ្នះ​ម្តង​ក្នុង​ការ​(​ជជែក​រកហេតុ​ផល​)​រវាង​ប្តី​ប្រពន្ធ​វា​មិន​ប្រាកដ​ថា​ជា​អ្នក​ឈ្នះ​នោះ​ទេ ​។ ​នៅ​ពេល​អ្នកមាន​ប្រៀប​ខ្លាំង​ហើយ ​គូ​ប្រចាំជីវិត​ព្រម​ចុះ​ញ៉ម​ ជាក់ស្តែង​បាន​ធ្វើ​ឲ្យប្រេះស្រាំ​តិច​​​​ និង​នាំ​មក​នូវ​សុភមង្គល​ច្រើន​ក្នុង​រង្វង់​គ្រួសារ​ ។​​ ​បញ្ហា​ឈ្លោះប្រកែក​គ្នា​ក្នុង​ជីវភាព​ប្តី​-​ប្រពន្ធ​គឺ​តែង​ទាក់ទង​នឹង​វិធី​ចំណាយ​ប្រាក់​យ៉ាងណា​ឲ្យសម​ស្រប​និង​អ្នកគ្រប់គ្រង​លុយកាក់​ក្នុង​រង្វង់​អ្នក​ទាំង​ពីរ​ ។ ​ប្រ​សិន​អ្នកមាន​ចេតនា​គ្រប់គ្រង​គូជីវិត​ ត្បិតត្បៀត​អំពើ​លុយកាក់​ ទំនាក់ទំនង​សង្គម​ រួម​នឹង​អ្វីៗ​ផ្សេង​ទៀត​អ្នក​កាន់តែ​មាន​អារម្មណ៍​អសមត្ថភាព​របស់​ខ្លួន​ ហើយ​ច្បាស់​ជា​បំផ្លាញ​សុភមង្គល​គ្រួសារ​ភ្លាម ​។ ​ហេតុនេះ​ថ្ងៃ​ដែល​អ្នក​យល់​ដឹង​ថា​ អ្នក​មិន​ចាំបាច់​ត្រួតពិនិត្យ​សកម្មភាព​នីមួយៗ​របស់​លោក​ប្តី​ទៀត​ទេ​ គឺ​ថ្ងៃ​នោះ​ហើយ​ដែល​សុភមង្គល​គ្រួសារ​អ្នក​ចាប់ផ្តើម​មាន​ពិតប្រាកដ​ ។ ​អ្នក​ត្រូវ​បណ្តុះ​គ្រាប់ពូជ​ទំនុកចិត្ត​ស្នេហា​ទាំងឡាយ​ដើម្បី​ច្រូតកាត់​ ហើយ​គូ​ប្រចាំជីវិត​ជា​ផ្ទៃដី​ទទួលយក​ទំនុកចិត្ត​ស្នេហា​នេះ ​ដើម្បី​ទទួល​បាន​ផ្លែផ្កា​ ។​ ការ​រា​ថយ​ សុខចិត្ត​ចាញ់​គូ​ប្រចាំជីវិត​ក៏​ជា​វិធី​បង្ហាញ​ឲ្យ​ឃើញ​នូវ​សេចក្តី​ស្នេហា​ ពីព្រោះ​យើង​មិន​អាច​ដណ្តើម​បាន​សុភមង្គល​ បើសិនជា​ម្នាក់​ទៀត​មិន​ទទួល​បាន​តាម​បំណងប្រាថ្នា​ ។​

២-​ចេះ​ស្វែង​យល់​អំពី​មូលហេតុ​ទាស់ទែង​គ្នា​

​រាល់​សកម្មភាព​ឈ្លោះប្រកែក​ សុទ្ធតែ​មាន​មូលហេតុ​បង្កប់​មួយ​ ហើយ​អ្នកមាន​ភារកិច្ច​ត្រូវ​រក​ឲ្យ​ឃើញ​ ។ ​ឧទាហរណ៍ ៖ ​ប្តី​ចង់​ដើរ​កម្សា​ន្ត​ចុង​ស​ប្តា​ហ៍​ ដោយ​វិធី​ទៅ​ស្ទូចត្រី​ជាមួយ​មិត្តភក្តិ​ ប៉ុន្តែ​ប្រពន្ធ​មិន​ព្រម​ជា​ដាច់ខាត ​។ ​ពេល​នោះ​ប្តី​នឹង​មាន​អារម្មណ៍​ថា​(​ខ្ញុំ​មាន​សិទ្ធិ​ទៅ​កម្សាន្ត​តាម​វិធី​របស់ខ្ញុំ​)​ ឬ​(​ខ្ញុំ​មិន​ដែល​ឃើញ​ភរិយា​ណា​ពិបាក​ដូច​ប្រពន្ធ​ខ្ញុំ​ទេ​)​ ។​ ​ដំបូង​គេ​ចាំបាច់​សង្កត់ចិត្ត​(​អូន​ជាទី​ស្រឡាញ់​ ហេតុ​អ្វី​មិន​ទៅ​ស្ទូចត្រី​ជាមួយ​បង​?)​ ។ ​ពេល​នោះ​ហើយ​ ដែល​នាង​ត្រូវ​ចេះ​ប្រើ​ពាក្យ​បកស្រាយ​ពន្យល់​សម​ស្រប​ដូច​ជា​(​លើក​មុន​បង​បាន​សន្យា​ថា​ ជូន​អូន​ទៅ​សួរសុខទុក្ខ​ជីដូន​ ប៉ុន្តែ​បង​ចេះ​តែ​ពន្យារពេល​ ហើយ​មិន​អនុវត្តន៍​តាម​ពាក្យ​សន្យា​) ​។ ​ច្បាស់​ណាស់​ កំហុស​គឺ​បាន​ធ្លាក់​មក​លើ​ប្តី​ហើយៗ​គេ​ត្រូវ​គោរព​តាម​ពាក្យ​សន្យា​ជាមួយ​ប្រពន្ធ​កូន​ ។ ​ប៉ុន្តែ​មាន​ពេល​ខ្លះ​នាង​ត្រូវ​សម្រប​ចិត្ត​តាម​ប្តី​វិញ ​បើ​ទឹកមុខ​ប្តី​មិន​សប្បាយចិត្ត​ ។​ នៅ​ពេល​ការ​ទាស់ទែង​ខ្វែងគំនិត​គ្នា​ដល់​កម្រិត​គ្រោះថ្នាក់​ អ្នក​ទាំង​ពីរ​ចាំបាច់​ត្រូវ​ចេះ​សម្របសម្រួល​គ្នា​ ។ កុំ​បដិសេធ​មូលហេតុ​ទាំងឡាយ​របស់​ភាគី​ម្ខាង​ ហើយ​ត្រូវ​ស្វែង​យល់​នូវ​ស្នាម​របួស​របស់​គូ​ប្រចាំជីវិត​ ។ ​គ្រាន់តែ​ការ​ផ្ទៀង​ស្តាប់​របស់​អ្នក​ ក៏​គ្រប់គ្រាន់​ធ្វើ​ឲ្យ​គេ​ធូរចិត្ត​រសាយកំហឹង​របស់​អ្នក​។​នៅ​ពេល​អ្នក​បង្ហាញឲ្យ​ឃើញ​នូវ​មតិ​ផ្ទាល់​ដោយ​នឹងន​ និង​ស្មោះត្រង់​ច្បាស់​ជា​អ្នក​ត្រូវ​បាន​ឆ្លើយ​តប​ដោយ​ស្រុះស្រួល​នូវ​សតិអារម្មណ៍​ ។ ​ក្តៅក្រហាយ​ ខឹង​ខ្លាំង​ជាមួយ​គូ​ប្រចាំជីវិត​ជា​បាតុភាព​ដ៏​កម្រ​ ហើយ​ត្រូវ​ដោះស្រាយ​តាម​ហេតុការណ៍​៕ ​

Couple

Filed in: សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.