ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

អ្នកជំនាញ​សេដ្ឋកិច្ច​ផ្តាំផ្ញើ​ឲ្យ​អតិថិជន​ប្រយ័ត្ន​ចាញ់បោក​សេវា​ក្រុមហ៊ុន Unicity (Cambodia)

បច្ចុប្បន្ន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ Unicity (Cambodia) បាន​បម្រើសេវា​ចែកចាយ​លក់​ផលិតផល​ជំនួយ​សុខភាព និង​ថែរក្សា​សម្រស់​ក្នុង​ក្របខ័ណ្ឌ​នៃ​សមាជិក​ក្រុមហ៊ុន​នេះ​។​ ​

ប្រភពព័ត៌មានបានរាយការណ៍ឲ្យដឹងថា ការចូល​ជា​សមាជិក​របស់​ក្រុមហ៊ុន Unicity ( Cambodia ) ដើម្បី​ដើរតួ​ជា​អ្នក​ចែកចាយ​ផលិតផល​ក្រុមហ៊ុន​នេះ​គឺ​មិនមែន​ចេះតែ​ចូល​បាន​ដោយ​ស្រេច​នឹង​ចិត្ត​នោះទេ​គឺ​ត្រូវ​អនុវត្តន៍​ទៅតាម​គោលការណ៍​របស់​ក្រុមហ៊ុន​ដូចតទៅ​​ ៖

១-​ម្នាក់ៗ​ត្រូវ​ចំណាយ​ប្រាក់ ១.០០០ ដុល្លារ​អាមេរិក គ្រា​ដំបូង និង​តម្លៃ ២០០ ទៅ ៤០០ ដុល្លារ​អាមេរិក រៀងរាល់ខែ​។​

២-​ប្រើ​យុទ្ធសាស្ត្រ​ចង់​ក្លាយជា​សេដ្ឋី​អូ​សទាញ​អ្នកថ្មី​ឲ្យ​ចំណាយ​ដូច​អ្នក​ចូល​ជា​សមាជិក​មុន ដើម្បី​បាន​ភាគរយ​។​

៣-​ត្រូវ​ចំណាយ​សព្វបែបយ៉ាង​ដូចជា​ការទិញ​សម្ភារៈ​ផ្សេងៗ និង​បង់ថ្លៃ​ចូល​សិក្ខាសាលា​… ។​ល​។​

៤-​ត្រូវ​ចំណាយ​ពេលវេលា​យ៉ាងច្រើន​ក្នុងការ​ចូលរួម និង​ដឹកនាំ​អ្នកថ្មី​ឲ្យ​ចូល​ជា​សមាជិក​។​ ​

unicity-2

ក្រុមអ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​ដែល​បាន​សិក្សា​អំពី​ទម្រង់​នៃ​ការបម្រើ​សេវាកម្ម​របស់​ក្រុមហ៊ុន Unicity (Cambodia) បានផ្តល់​នូវ​គំនិត​យោបល់​ថា គ្រប់​អតិថិជន ឬ​ប្រជាពលរដ្ឋ​ទូទៅ និង​ជាពិសេស​និស្សិត​ដែល​កំពុង​ស្រមើស្រមៃ​ចង់​ក្លាយជា​សេដ្ឋី​នោះ​ត្រូវតែ​ប្រុងប្រយ័ត្ន​ក្នុង​កម្រិត​ខ្ពស់​ខ្លាចក្រែង​ចាញ់បោក​ក្រុមហ៊ុន Unicity (Cambodia) នាំ​ឲ្យ​បាត់បង់​លុយកាក់ បាត់បង់​ការងារ និង​បោះបង់​ការសិក្សា​។​

unicity-1

​អ្នកជំនាញ​បាន​ទាញអារម្មណ៍​ទៀតថា ធ្លាប់មាន​ក្រុមហ៊ុន​មួយចំនួន​រួចហើយ ដូចជា ក្រុមហ៊ុន Quest Net, Gold Quest, Fision Exel, លក់​នាឡិកាដៃ​, លក់​ខ្សែដៃ​… ។​ល​។ បាន​បម្រើ​សេវាកម្ម​នៅ​កម្ពុជា ស្រដៀង​គ្នា​នឹង​សេវាកម្ម​របស់​ក្រុមហ៊ុន Unicity (Cambodia) នេះដែរ ប៉ុន្តែ ទីបំផុត​បានត្រឹមតែ​ធ្វើ​ឲ្យ​អតិថិជន​ខាតបង់​គ្រប់យ៉ាង ដោយ​យំ​មិន​ចេញ​ទឹកភ្នែក​៕​

hakhour

Filed in: Feature, ព័ត៌មានជាតិ, សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.