ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

អ្នកវិទ្យាសាស្ត្រ​ចាប់ផ្តើម​ស្រាវជ្រាវ​សារធាតុ​គីមី Mellitin នៅក្នុង​ខ្លួន​សត្វ​ឃ្មុំ Venom ដែល​អាច​សម្លាប់​មេរោគ​អេដស៍​បាន​

​តាម​ការបញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត អ៊ុច ចាន់​ពិសិដ្ឋ នៅក្នុង​ទំព័រ Facebook របស់លោក បាន​ឲ្យ​ដឹងថា ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្នែក​វេជ្ជសាស្ត្រ​បាន​ស្រាវជ្រាវ​ឃើញថា នៅក្នុង​ខ្លួន​សត្វ​ឃ្មុំ​ឈ្មោះ Venom មាន​សារ​ធាតុគីមី​ម្យ៉ាង​ឈ្មោះ មី​លី​ទីន (Mellitin) ហើយ​សារ​ធាតុគីមី​ឈ្មោះ មី​លី​ទីន នេះ អាច​សម្លាប់​មេរោគ​វីរុស​អេដស៍ (HIV/AIDS) បាន ដោយ​មិន​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ខ្លួនប្រាណ​ថែមទៀត​។​ ​

លោក​វេជ្ជបណ្ឌិត បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នេះ​គឺជា​របកគំហើញ​ថ្មី​មួយ​ដែល​អាច​ផ្តល់នូវ​លទ្ធផល​ល្អប្រសើរ​ឲ្យ​អ្នកវិទ្យាសាស្ត្រ​ធ្វើការ​ស្រាវជ្រាវ​បន្តទៀត ដើម្បី​ឲ្យ​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពិតប្រាកដ​ពីសារ​ធាតុគីមី​ឈ្មោះ មី​លី​ទីន នៅក្នុង​ខ្លួន​សត្វ​ឃ្មុំ Venom យកមកប្រើ​ប្រាស​សម្រាប់​សម្លាប់​មេរោគ​វីរុស​ជំងឺអេដស៍​៕​

 

bee-venom1

Filed in: Feature, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.