ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ចៅក្រម​សាលាដំបូង​រាជធានី​-​ខេត្ដ​ចំនួន​៣​រូប​ត្រូវ​បាន​តែងតាំង​ជា​ព្រះរាជអាជ្ញា​តុលាការ​កំពូល

 ​លោក​ ឌុ​ច​ គឹ​ម​សន​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​,​ លោក​ វ៉េង​ ប៊ុ​ន​ធឿ​ន​ ចៅក្រម​សាលាដំបូង​ខេត្ដព្រះវិហារ​ និង​លោក​ នៅ​ មុនី​ជោ​ត​ ចៅក្រម​ សាលាដំបូង​ខេត្ដព្រះវិហារ​ ត្រូវ​បាន​តែងតាំង​មុខងារ​ថ្មី​ជា​ព្រះរាជ​អាជ្ញា​នៃ​មហាអយ្យការ​អម​តុលា​ការ​កំពូល​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១៣/២៨០​ ចុះ​ថ្ងៃ​ទី​២៩​ខែមីនា​ឆ្នាំ​២០១៣​ ។​

​លោក​ចៅក្រម​ឌុ​​ច​ គឹ​ម​សន​ កើត​នៅ​ថ្ងៃ​ទី​០៥​ខែកក្កដា​ឆ្នាំ​១៩៦៤​ នៅ​សង្កាត់​លេខ​៤​ រាជធានី​ភ្នំពេញ​ បាន​ចូល​បម្រើ​ការងារ​រដ្ឋ​នា​ថ្ងៃ​ទី​០១​ខែវិច្ឆិកា​ឆ្នាំ​១៩៨៥​ មាន​កម្រិត​វប្បធម៌​ថ្នាក់អនុបណ្ឌិត​ផ្នែក​ច្បាប់​ ។​ លោក​ធ្លាប់​ធ្វើ​ជា​ចៅក្រម​សាលា​ដំបូង​ខេត្ដកំពង់ចាម​ និង​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ឱ្យមក​ធ្វើ​ជា​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ព្រះ​រាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៩/​ ១២៤​ ចុះ​ថ្ងៃ​ទី​៣១​ខែមករា​ឆ្នាំ​២០០៩​ ។​

លោក​ចៅក្រម​ វ៉េ​ង​ ប៊ុ​ន​ធឿ​ន​ (​សិស្ស​ចៅក្រម​ជំនាន់​ទី​២)​កើត​នៅ​ថ្ងៃ​ទី​០១​ខែមករា​ឆ្នាំ​១៩៧១​ ត្រូវ​បាន​តែងតាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​បម្រើ​ការងារ​នៅ​សាលា​ដំបូង​ខេត្ដព្រះវិហារ​ ដោយ​ព្រះ​រាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១០/​ ១២៧​ ចុះ​ថ្ងៃ​ទី​០៤​ខែកុម្ភៈ​ឆ្នាំ​ ២០១០​ ។​

​លោក​ចៅក្រម​ នៅ​ មុនី​ជោ​ត​  (​សិស្ស​ចៅក្រម​ជំនាន់​ទី​៣)​ ត្រូវ​បាន​តែងតាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​បម្រើ​ការងារ​នៅ​សាលាដំបូង​ខេត្ដ​ព្រះ​វិហារ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១០/៨៣៣​ ចុះ​ថ្ងៃ​ទី​២៧​ខែតុលា​ឆ្នាំ​២០១០​ ។​

​ដូច្នេះ​ មហាអយ្យការ​អម​តុលា​ការ​កំពូល​ មាន​សមាសភាព​ដូច​តទៅ​ ៖​ ១-​លោក​ជំទាវ​ ជា​លាង​ អគ្គ​ព្រះរាជអាជ្ញា​,២-​ឯកឧត្ដម​ ឈួ​ន​ ចាន់​ថា​ អគ្គ​ព្រះរាជអាជ្ញា​រង​,៣-​លោក​ច័ន្ទ​ តារា​រស្មី​ ព្រះ​រាជអាជ្ញា​,​ ៤-​លោក ​សេង​ ប៊ុ​ន​ឃាង​ ព្រះរាជអាជ្ញា​,​ ៥-​លោក​ ហ៊ីង​ ធី​ឫទ្ធិ​ ព្រះរាជអាជ្ញា​,​ ៦-​លោក​ឌុ​ច​ គឹ​ម​សន​ ព្រះរាជអាជ្ញា​,​ ៧-​លោក ​វ៉េ​ង​ ប៊ុ​ន​ធឿ​ន​ ព្រះរាជ​អាជ្ញា​និង​៨-​លោក​ នៅ​ មុនី​ជោ​ត​ ព្រះរាជអាជ្ញា​ ៕

Duch-Kimsan

លោកព្រះរាជអាជ្ញាតុលាការកំពូល​ ឌុច ​គឹមសន

Filed in: Feature, តុលាការ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.