ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

សារ​ជូនពរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ឆ្នាំម្សាញ់​ បញ្ច​ស័ក ​ព​.​ស​២៥៥៧ ​គ​.​ស​២០១៣

​ទីចាត់ការ​សារព័ត៌មាន​ ដើម​ត្នោត​ សូម​ប្រសិទ្ធិ៍​ពរ​ជ័យ​បវរ​មហាប្រសើរ​ថ្វាយ​ និង​ជូន​ចំពោះ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាតិ​ទាំងអស់​ សូម​មាន​ព្រះ​បញ្ញាញាណ​ថ្មី​ ប្រាជ្ញា​ស្មារតី​ភ្លឺ​ថ្លា​ ដើម្បី​បាន​ដឹកនាំ​កម្ពុជា​ឱ្យ​ឈាន​ឆ្ពោះទៅ​រក​នីតិរដ្ឋ​ សិទ្ធិ​សេរីភាព​ ប្រជាធិបតេយ្យ​ និង​អភិវឌ្ឍន៍​រីក​ចម្រើន​រុងរឿង​ជា​និច្ច​និរន្ដរ៍​ ។​

​សូម​ជូនពរ​អស់លោក​អ្នក​អាន​ទាំងអស់​ដែល​បាន​គាំទ្រ​ទាំង​ស្មារតី​ ទាំង​សម្ភារៈ​នៃ​ការ​បោះពុម្ពផ្សាយ​ សារព័ត៌មាន​ ដើម​ត្នោត និងគេហទំព័រសារព័ត៌មាន ដើមត្នោត(DTN7.com)​ សូម​ឱ្យ​បារមី​នៃ​ទេវធីតា​ឆ្នាំ​ថ្មី​ ឆ្នាំម្សាញ់​ បញ្ច​ស័ក​ ជួយ​បីបាច់​ថែរក្សា​អស់លោក​ ​បាន​ជួប​ប្រទះ​តែ​នឹង​សុខភាព​ល្អ​បរិបូរណ៍​ កម្លាំង​ពលំ​មាំមួន​ ប្រាជ្ញា​វាងវៃ​ និង​បាន​ប្រកបដោយ​ពុទ្ធ​ពរ​ ទាំង​ប្រាំ​ប្រការ​ គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ និង​ បដិភាណៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ។​

​សូម​ទេវតា​ឆ្នាំ​ថ្មី​ជួយ​អភិបាល​គ្រប់គ្រង​រក្សា​ និង​ប្រសិទ្ធិ៍​ពរ​ជ័យ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ឱ្យ​មាន​សមាន​ចិត្ដជា​កុសល​ យោគយល់​គ្នា​ សន្ដោស​ប្រណី​គ្នា​ សាមគ្គី​រួមសុខទុក្ខ​ជាម​ហា​គ្រួសារ​តែ​មួយ​ នៅ​លើ​ទឹកដី​មាតុភូមិ​អង្គរ​ជាទី​ស្នេហា​ដោយ​សេចក្ដីសុខ​ក្សេ​ម​ក្សាន្ដ ​ប្រកបដោយ​កិត្ដិយស​សេចក្ដី​ថ្លៃថ្នូរ​តរៀង​ទៅ​ ។​

​ក្រាប​បង្គំ​ទូល​ថ្វាយ​ និង​ គោរព​ជូនពរ​ពី​

នាយក​គ្រប់គ្រង​ និង​ សហការី​សារព័ត៌មាន​ ដើម​ត្នោត ទាំងអស់

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.