មន្ត្រីក្រុមហ៊ុន ខនហ្វ្រីរ៉ែល ( Confirel Co.,Ltd. ) បានអះអាងថា ជាមួយនឹងផលិតផលជាច្រើនមុខ ដែលកំពុងចរាចរណ៍យ៉ាងជោគជ័យ នៅលើទីផ្សារក្នុងប្រទេសនោះ ខណៈនេះទឹកខ្មេះ ទឹកត្មោត ដែលផលិតដោយក្រុមហ៊ុននេះដែរ ក៏កំពុងទទួលបាននូវការគាំទ្រយ៉ាងច្រើនពីអតិថិជន។
មន្ត្រីក្រុមហ៊ុន បាននិយាយថា ក្រោមគំនិតផ្តួចផ្តើម និងថែរក្សាដើមត្នោត និងធនធានធម្មជាតិ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង បានបង្កើតក្រុមហ៊ុន Confirel ក្នុងឆ្នាំ២០០១ ក្រោមការជួយជ្រោមជ្រែងបច្ចេកទេសពី Institute of Technology of Cambodia, CIRAD ( International Cooperation center for Agronomic Research and Development in France ) និង CRITT-IDF. នោះ ក្រុមហ៊ុន Confirel Co.,Ltd គឺជាក្រុមហ៊ុនខ្មែរតែមួយគត់ ដែលផលិត ផលិតផលជាច្រើនមុខពីទឹកត្នោត ស្ករត្នោត ដូចជា ស្រាចាយ៉ា ៤០% ( Jaya Palm Spirit 40% ) ស្រា Mékong Sparkling ៨%, ស្រាទឹកតោ្នត រសជាតិដើម ១១% ( Kirel Palm Wine Original 11% ) ស្រាទឹកតោ្នត រសជាតិម្នាស់ ៨% ( Kirel Palm WIne Pineapple 8% ) ស្រាទឹកតោ្នត រសជាតិខ្ញី ៨% ( Kirel Palm WIne Ginger 8% ) ម្រេចកំពត ( ស ខ្មៅ និងក្រហម ) Kampot pepper ( white, black and red ) ស្ករតោ្នត សរីរាង្គ ( Palma Organic Palm Sugar ) ទឹកខ្មេះ ទឹកតោ្នត សរីរាង្គ និងទឹកខ្មេះ ទឹកតោ្នត ម្រេចកំពត ( Kirum Organic Palm Vinegar ) ស្ករសូកូឡាតោ្នត រសជាតិដើម ( Palma Choco Palm Original ) ស្ករសូកូឡាតោ្នត រសជាតិស្វាយ ( Palma Choco Palm Mango ) ស្ករសូកូឡាតោ្នត រសជាតិចេក ( Palma Choco Palm Banana ) ស្ករសូកូឡាតោ្នត ម្នាស់ ( Palma Choco Palm Pineapple ) ស្ករគ្រាប់តោ្នត រសជាតិត្នោត ដូង ម្រេចកំពត ទុរេន ( Palm Candy Original, Kampot Pepper, Durian and Coconut ) និងបបររុងរឿង ជាដើម។
មន្ត្រីដដែល បានបន្តថា ផលិតផលទាំងអស់កំពុងតែទទួលជោគជ័យ នៅលើទីផ្សារក្នុងប្រទេស និងក្រៅប្រទេស ។ ទន្ទឹមគ្នានេះ ផលិតផលទឹកខ្មេះ ទឹកត្នោត សរីរាង្គ ក៏ទទួលបាននូវការគាំទ្រពីអតិថិជននៅក្នុងប្រទេស ។ ផលិតផលទាំងអស់ មានគុណភាពល្អតាមបែបធម្មជាតិ ១០០% ហើយត្រូវបានកែច្នៃ និងផលិតតាមក្បួនអនាម័យ ដោយមានការត្រួតពិនិត្យជាប្រចាំ ដោយក្រសួង និងស្ថាប័នពាក់ព័ន្ធ។ លើសពីនេះ ផលិតផលស្ករត្នោត សរីរាង្គ ត្រូវបានទទួលស្គាល់គុណភាព និងផ្តល់សញ្ញាបត្រដោយស្ថាប័ន ECOCERT មកពីសហគមន៏អឺរ៉ុប ដែលបញ្ជាក់ថា ជាផលិតផលមានគុណភាពល្អ ស្របតាមស្តង់ដារអន្តរជាតិ អាចនាំចេញទៅប្រទេសអឺរ៉ុប ប្រទេសអាមេរិក ជប៉ុន និងប្រទេសដទៃលើសកលលោក បាន ។
មន្ត្រីក្រុមហ៊ុន បានបន្ថែមថា បច្ចុប្បន្នផលិតផលទាំងអស់ មានលក់នៅតាមហាង និងទីផ្សារទំនើបៗ ក្នុងទីក្រុងភ្នំពេញ និងនៅខេត្តសៀមរាប និងក៏មាននាំចេញផលិតផលទៅបណ្តាប្រទេសមួយចំនួន ដូចជា ប្រទេសបារាំង ជប៉ុន អាមេរិក ចិន តៃវ៉ាន់ មាឡេស៊ី និងវៀតណាម ផងដែរ ៕