ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

ប្រសិទ្ធភាព​នៃ​ការ​អនុវត្ដ​ដីកា​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​​ ជន​ជាប់​ចោទ​និង​ទណ្ឌិត​នៅ​មាន​កម្រិត​ទាប​

​លោក​ ម៉ី​ រ​ដ្ឋា​ អតីត​ទីប្រឹក្សា​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះ​ រាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន ​តុលាការ​សាលាឧទ្ធរណ៍​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពី​បទ​រំលោភ​លើ​ទំនុកចិត្ដ​ដោយ​ដីកា​លេខ​៥០​ដក​ឧ​/​ ២០១១​ ចុះ​ថ្ងៃ​ទី​២៤​ខែតុលា​ឆ្នាំ​២០១១​ ។​

​កញ្ញា​ ជា​ រ​ដ្ឋា​ អតីតមន្ដ្រី​នយោបាយ​ផង​ ជាម​ន្ដ្រី​នគរបាល​ជាតិ​ផង​ ជាម​ន្ដ្រី​អាវុធហត្ថ​ផង​ ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ ក្រោម​បទចោទប្រកាន់​ពាក់​ ព័ន្ធ​នឹង​ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ី​ដ​ទៅ​លើ​ម្ដាយមីង​របស់​កញ្ញា​ អ៊ិ​ន​ សុខ​លី​ដា​ ។​

​អ្នកស្រី​ ឈិ​ន​ សុ​គ​ន្ធា​រី​ ហៅ​ យាយ​ក្រពើ​ ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ សាលក្រម​កំបាំង​មុខ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​ចំនួន​៤​ឆ្នាំ​០៦​ ខែ​ពី​បទ​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យ​សម្បត្ដិ​សាធារណៈ​របស់​រដ្ឋ​ និង​លើស​ពី​នេះ​ តុលាការ​ក៏​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​យាយ​ក្រពើ​ ផង​ដែរ​ ។​

​នៅ​មាន​ជន​ត្រូវ​ចោទ​ ជន​ជាប់​ចោទ​និង​ទណ្ឌិត​ជា​ច្រើន​នាក់​ទៀត​ ដែល​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ ដើម្បី​យក​មក​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ ប៉ុន្ដែ​មិន​ឃើញ​ស្រមោល​ជន​ទាំងនោះ​ទេ​។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​បាន​និយាយ​ថា​ បើ​ចង់​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ ជនជាប់ចោទ​ ឬ​ទណ្ឌិត​ណា​ ម្នាក់​តុលាការ​ត្រូវ​ចេញ​ដីកា​បង្គាប់​ ទៅ​សមត្ថកិច្ច​នគរបាល​យុត្ដិធម៌​ (​ប៉ូលិស​និង​ប៉េ​អឹ​ម​)​ឱ្យ​ស្វែងរក​ចាប់​ខ្លួន​អ្នក​ទាំងនោះ​ ។​ ដូច្នេះ​ បើ​ជន​ត្រូវ​ចោទ​ ជនជាប់ចោទ​ ឬ​ទណ្ឌិត​ (​នៅ​ក្រៅ​ឃុំ​)​ដែល​មាន​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ ហើយ​ចេះ​ពួន​ ចេះ​គេច​ឬ​ចេះ​ធ្វើ​ឱ្យ​ត្រូវ​ដង​ត្រូវ​ផ្លែ​ជាមួយ​ សមត្ថកិច្ច​ គឺ​អាច​នឹង​មិន​ស្គាល់​រស​ជាតិ​គុក​ច្រវាក់​ទេ​ ។​ ម្យ៉ាងទៀត​ តាម​ការ​កត់សម្គាល់​បាន​បង្ហាញ​ថា​ ទាល់តែ​មាន​ផលប្រយោជន៍​ទើប​សមត្ថកិច្ច​នគរបាល​យុត្ដិធម៌​ខ្នះខ្នែង​ តាម​ស្វែងរក​ចាប់ខ្លួន​ជន​ដែល​មាន​ដីកាចាប់ខ្លួន​ បើ​ពុំនោះ​ទេ​ សមត្ថ​កិច្ច​អាច​ជួយ​លាក់​ជន​ទាំងនោះ​ ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ពី​ជន​ត្រូវ​ចោទ​ឬ​ជនជាប់ចោទ​យ៉ាង​រំភើយ​ ។​

​នា​ពេល​ថ្មីៗ​នេះ​ លេច​ចេញ​រឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ គឺ​អ្នកស្រី​ឈិ​ន​សុ​គ​ន្ធា​រី​ហៅ​យាយ​ក្រពើ​ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​កាលពី​ចុងឆ្នាំ​២០១២​ ប៉ុន្ដែ​ជនជាប់ចោទ​រូប​នេះ​ មិន​ត្រឹមតែ​សមត្ថកិច្ច​នគរបាល​យុត្ដិធម៌​ចាប់ខ្លួន​មិន​បាន​នោះ​ទេ​ បែរជា​មាន​លទ្ធភាព​អាច​ផ្ដិត​មេដៃ​ ប្ដឹង​ឯកឧត្ដម​កែប​ ជុតិមា​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ទៅ​តុលាការ​ថែម​ទៀត​ ។​ ​

សរុបសេចក្ដី​មក​ ប្រសិទ្ធភាពនៃ​ការ​អនុវត្ដ​ដីកាចាប់ខ្លួន​ជន​ត្រូវ​ចោទ​ ជនជាប់ចោទ​ ឬ​ទណ្ឌិត​ ចេញ​ដោយ​ស្ថាប័ន​តុលាការ​នៅ​មាន​កម្រិត​ទាប​នៅឡើយ​ ឬ​គ្មាន​ប្រសិទ្ធភាព​សោះតែ​ម្ដង​ ប្រ​សិន​ បើ​ជន​ត្រូវ​ចោទ​ ជនជាប់ចោទ​ ឬ​ ទណ្ឌិត​មាន​លុយកាក់​ មាន​អំណាច​ និង​មាន​បក្ខពួក​ជា​បណ្ដាញ​ជាមួយ​មន្ដ្រី​នគរបាល​យុត្ដិធម៌​ ប៉ុន្ដែ​វា​នឹង​មាន​ប្រសិទ្ធភាព​៥០០%​ បើ​ជន​ត្រូវ​ចោទ​ ជនជាប់ចោទ​ ឬ​ទណ្ឌិត​ ជា​ជន​ក្រីក្រ​ តូចតាច​គ្មាន​បក្ខពួក​ ៕

Chea-Ratha Mey-Ratha

កញ្ញា ជា រដ្ឋា អតីតមន្ត្រីនគរបាល និងលោក ម៉ី រដ្ឋា ព្រមទាំងភរិយាដ៏ស្រស់ប្រិមប្រិយ

Filed in: Feature, តុលាការ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.