ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

លោក​វ៉ាន់​ស៊ូ​អៀង​បានក្លាយជា​“​ឧកញ៉ា​”​ហើយ

​បន្ទាប់ពី​ប្រទេស​កម្ពុជា​ទទួលបាន​ផលចំណេញ​ពី​សន្ដិភាព និងស្ថិរភាព​នយោបាយ មាន​អ្នកជំនួញជាច្រើន​អ្នក​បានក្លាយ ឬ​ទទួលបាន ងារ​ជា​“​អ្នកឧកញ៉ា​ឬ​ឧកញ៉ា​”​ជាបន្ដបន្ទាប់ ។

មិន​ត្រឹមតែ​ជា​អ្នកជំនួញ​ទេ សូម្បីតែ​ឯកឧត្ដម​ឬ​លោកជំទាវ ឬ​ឧត្ដមសេនីយ៍​ដែលជា​មន្ដ្រីរាជការ​(​សមាជិក​ព្រឹទ្ធសភា សមាជិ​ក​រដ្ឋសភា រាជការ​ស៊ីវិល និងកម្លាំងប្រដាប់អាវុធ​) រហូតដល់សមាជិក​គណៈមេធាវី​ក៏​អាច​ទទួលបាន​ងារ​ជា​“​ឧកញ៉ា​”​ដែរ ។​

​ក្នុងចំណោម​អ្នកជំនួញ​នៅ​កម្ពុជាដែល​ទទួលបាន​ងារ​ជា​“​អ្នកឧកញ៉ា ឬ​ឧកញ៉ា​”​គេ​មានការ​ចាប់អារម្មណ៍ទៅលើ​លោក​ វ៉ាន់ ស៊ូ​អៀង ដែលជា​អ្នកជំនួញ​សម្បូណ៌​ទ្រព្យធន​ម្នាក់ ជា​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) ​និង​ជាប្រធាន​សហព័ន្ធ​កីឡា​ជិះសេះ​កម្ពុជា (Cambodian Equestrian Federation​) ប៉ុន្ដែ​មិនឃើញ​ត្រូវបានតែងតាំង​ជា​ឯកឧត្ដម ឬ​ឧកញ៉ាដូច​អ្នកជំនួញ​ភាគច្រើន​ឯទៀតៗ អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។​

​ការណ៍​ដែល​លោក​ វ៉ាន់ ស៊ូ​អៀង មិន​ទទួលបាន​ការតែងតាំង​ជាឯកឧត្ដម​ឬ​ឧកញ៉ា​នាពេល​កន្លងមក​ដូច្នេះ ធ្វើឱ្យ​មជ្ឈដ្ឋាន​នានា​បានចោទ​ជា​សំណួរ​ថា មកពី​លោក វ៉ាន់ ស៊ូ​អៀង គ្មាន​លុយ ? ឬ​មានលុយ​ដែរ តែ​មិន​ចង់​ចាយលុយ សម្រាប់​ទទួលបាន​ងារ​ទាំងនេះ​?

​ឥឡូវ លោក​វ៉ាន់ ស៊ូ​អៀង ត្រូវបានតែងតាំង​ជា​ឧកញ៉ា​ហើយៗក៏​លែងមាន​អ្វី​ប្លែក​ទៀត​ដែរ ។​

​លោក​វ៉ាន់ ស៊ូ​អៀង ត្រូវបានព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ត្រាស់បង្គាប់​តែងតាំង​ជា ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខនស​/​រកត​/០២១៣/១៤៥ ចុះ​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ​២០១៣ ៕

Van-Soueang-4

081201_13

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានGMAC

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.