ព័ត៌មានថ្មី
ICC កប់យោបល់ ? បុរសខ្លាំង Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន ប្រកាសមិនសហការជាមួយ ICC ដាច់ខាត លើការស៊ើបអង្កេត ពាក់ព័ន្ធនឹងសង្គ្រាមគ្រឿងញៀន

ទីភ្នាក់ងារសារព័ត៌មាន AFP ដោយដកស្រង់ពីប្រភពមេធាវីរបស់លោក Rodrigo Duterte អតីតប្រធានាធិបតីប្រទេសហ្វីលីពីន បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះឲ្យដឹងថា លោក Rodrigo Duterte នឹងមិនសហការជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ...
មិនខ្វល់នឹងចិន ! កូរ៉េខាងត្បូង ដាក់ពង្រាយខែលមីស៊ីល THAAD របស់អាមេរិក ដើម្បីក្នុងន័យការពារខ្លួន

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់ពីប្រភពការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង នឹងដាក់ពង្រាយ...
ចោទទាំងពីររឿង ! លោក សុន ឆ័យ ត្រូវបានតុលាការ ចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ក្រោមទម្ងន់ នៃបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា និង គ.ជ.ប

កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ទៅលើលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ( CLP ) ពីបទបរិហារកេរ្តិ៍ជាសាធារណៈ...
សព្វាវុធអាមេរិក កាន់តែថែមមកកៀកចិន ! អាមេរិក យល់ព្រមលក់អាវុធបន្ថែមយ៉ាងសកម្មទៅឲ្យអូស្ត្រាលី ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងតៃវ៉ាន់

រូបភាពសម្ញែងសាច់ដុំខាងយោធារបស់ចិន ទៅលើកោះតៃវ៉ាន់ បានជំរុញឲ្យបណ្តាប្រទេសសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ស្ថិតនៅក្បែរដែនតំបន់សមុទ្រចិនខាងកើត និងខាងត្បូង ជាអាទិ៍...
ដីរដ្ឋ ក្លាយជាដីក្រុមហ៊ុនឯកជន ! ដីក្រុងបូកគោ ខេត្តកំពត ៦០០ហិកតា ត្រូវបានរាជរដ្ឋាភិបាលធ្វើអនុបយោគប្រគល់ឲ្យក្រុមហ៊ុន Kampot Logistics and Port ជាកម្មសិទ្ធិ

យោងតាមសំណើរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដនស) រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានសម្រេចធ្វើអនុបយោគផ្ទៃដីទំហំ...
ល្បែងអភិវឌ្ឍន៍សួនសត្វភ្នំតាម៉ៅ « ចប់មួយគ្រាសិន » ! នាយករដ្ឋមន្ត្រី បញ្ជាឲ្យលុបចោលការដោះដូរដី និងគម្រោងអភិវឌ្ឍន៍នៅសួនសត្វភ្នំតាម៉ៅ

បន្ទាប់ពីមានប្រតិកម្មព្រោងព្រាតតាមបណ្តាញព័ត៌មានទំនាក់ទំនងសង្គម Facebook ពាក់ព័ន្ធនឹងដំណើរការដោះដូរដី និងអភិវឌ្ឍន៍តំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅ រួចមក នៅថ្ងៃអាទិត្យទី០៧...
ទីបំផុត គឺចប់ ! ព្រះមហាក្សត្រ ទ្រង់ឡាយព្រហស្តលេខានៅលើព្រះរាជក្រម ប្រកាសឲ្យប្រើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ ជាផ្លូវការហើយ

កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានឡាយព្រះហស្តលេខានៅលើព្រះរាជក្រមលេខ...
COVID-19 អុកឡុកកិច្ចប្រជុំអាស៊ាន ? រដ្ឋមន្ត្រីការបរទេសសិង្ហបុរី វិជ្ជមានមេរោគជំងឺ COVID-19 ក្រោយត្រឡប់មកពីកិច្ចប្រជុំអាស៊ាន នៅកម្ពុជា

សារព័ត៌មាន CNA ដោយដកស្រង់សាររបស់លោក Vivian Balakrishman រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានផ្សព្វផ្សាយនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះឲ្យដឹងថា លោក Vivian Balakrishman តេស្តរកឃើញវិជ្ជមានមេរោគជំងឺកូវីដ-១៩...
ផលវិបាក នៃសង្គ្រាម ! សង្គ្រាមនៅអ៊ុយក្រែន នឹងធ្វើឲ្យមនុស្សប្រមាណ ៤០លាននាក់ ជួបគ្រោះទុរ្ភិក្ស

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់ប្រសាសន៍របស់លោកស្រី Linda Thomas Greenfield អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ (UN) បានផ្សព្វផ្សាយនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះឲ្យដឹងថា...
តៃវ៉ាន់ មិនញ៉ម យក្សចិន ! យន្តហោះ Drone របស់ចិន ប្រញាប់ដកថយយ៉ាងទាន់ហន់ ក្រោមឥទ្ធិពលបាញ់ផ្កាភ្លើងរបស់ទាហានតៃវ៉ាន់

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់ពីការថ្លែងរបស់លោកឧត្តមសេនីយ៍ Chang, Zone-Sung មេបញ្ជាការដ្ឋានការពារជាតិ នៃតំបន់ Kinmen របស់តៃវ៉ាន់ បានផ្សព្វផ្សាយឲ្យដឹងថា កាលពីរាត្រីថ្ងៃទិ០៣...
រលូនទៀតហើយ ! ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០

នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៩ នីតិកាលទី៤ របស់ខ្លួន ដោយបានឲ្យយោបល់ឯកភាពលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ...
យក្ស បញ្ចេញកំហឹង ! ចិន បាញ់មីស៊ីលផ្លោងរំលងដែនអាកាសតៃវ៉ាន់ ធ្លាក់ចូលសមុទ្រ ភាគឦសាន និងនិរតី នៃដែនកោះ

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់ពីប្រភពក្រសួងការពារជាតិតៃវ៉ាន់ បានផ្សព្វផ្សាយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះឲ្យដឹងថា ចិន បានបាញ់ផ្លោងមីស៊ីលប្រភេទ Ballistic ធ្លាក់ចូលទៅក្នុងសមុទ្រ...
មិនញញើតនឹងការសម្លុតរបស់ចិន ! ទីបំផុត លោកស្រី Nancy Pelosi ប្រធានសភាអាមេរិក បានទៅដល់តៃវ៉ាន់ និងប្រកាសថា « អាមេរិក មិនបោះបង់ចោលតៃវ៉ាន់ »

នៅទីបំផុត ដំណើរបំពេញទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ប្រធានសភាសហរដ្ឋអាមេរិក បានទៅដល់តៃវ៉ាន់ ដោយសុវត្ថិភាព កាលពីរាត្រីថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ ទោះបីមានការគំរាមកំហែង...
ចប់អាជីពនយោបាយ ចាប់អាជីពចោរប្លន់ ! សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang មេបក្សខ្មែរក្រោក អតីតសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានតុលាការផ្តន្ទាទោសដាក់គុក ៩ឆ្នាំ

នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមព្រហ្មទណ្ឌសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ភេទប្រុស អាយុ៣៩ឆ្នាំ...
ឪពុក ជា « មេត្រួត » ! មេប៉េអឹម ផ្កាយ១ម្នាក់ មានឪពុកក្មេក ផ្កាយ៤ និងឪពុកបង្កើត ផ្កាយ៣ ធ្វើជាមេបញ្ជាការ

មិនដឹងជារឿងចៃដន្យពោរពេញដោយភ័ព្វព្រេងសំណាង ឬជាការគ្រោងទុកមុននោះទេ ដែលមានមេបញ្ជាការប៉េអឹមខេត្ត ពាក់ផ្កាយ១ម្នាក់ មានឪពុកក្មេក ពាក់ផ្កាយ៤ និងឪពុកបង្កើត ពាក់ផ្កាយ៣...
មិនញ៉មនឹងប្រតិកម្មរបស់ចិន ! អាមេរិក ដាក់ពង្រាយនាវាចម្បាំង និងយន្តហោះចម្បាំង នៅក្បែរតៃវ៉ាន់

សារព័ត៌មាន Nikkei បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះឲ្យដឹងថា សហរដ្ឋអាមេរិក បាន និងកំពុងចល័តនាវាផ្ទុកយន្តហោះចម្បាំង នាវាចម្បាំង និងយន្តហោះចម្បាំងជាច្រើនគ្រឿង នៅក្បែរតៃវ៉ាន់...
កំពូលអ្នកជំនួញដ៏មានសមត្ថភាព ? អ្នកជំនួញជនជាតិចិន ចូលសញ្ជាតិខ្មែរម្នាក់ ដែលមានងារជា អ្នកឧកញ៉ា អាចធ្វើជាទីប្រឹក្សាថ្នាក់ដឹកនាំខ្មែរដល់ទៅ៣នាក់

មានការចាប់អារម្មណ៍ទៅនឹងទឹកលុយ និងសមត្ថភាពរបស់អ្នកជំនួញជនជាតិចិន ចូលសញ្ជាតិខ្មែរម្នាក់ ដែលមានគោរមងារជា អ្នកឧកញ៉ា អាចធ្វើជាទីប្រឹក្សាថ្នាក់ដឹកនាំស្ថាប័នជាតិ...
យក្សរុស្ស៊ីនៅញញើតអ៊ុយក្រែន ! រុស្ស៊ីលុបចោលការប្រារព្ធទិវាកងទ័ពជើងទឹក (Navy Day) ក្រោមការចោទថា អ៊ុយក្រែនវាយប្រហារដោយយន្តហោះ Drone

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់ពីប្រភពមន្ត្រីជាន់ខ្ពស់រុស្ស៊ី នៅតំបន់ Crimea បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះឲ្យដឹងថា អាជ្ញាធររុស្ស៊ី បានសម្រេចចិត្តលុបចោលកម្មវិធីប្រារព្វទិវាកងទ័ពជើងទឹក...
ឡើងឋានៈឯកឧត្តម ! ផ្កាយ៣មេបញ្ជាការរងប៉េអឹមផ្ទៃប្រទេសម្នាក់ ដែលជាដន្លងដងស្នែងផ្កាយ៤ សៅ សុខា ទទួលបានការតែងតាំងជាជំនួយការនាយករដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋលេខាធិការ

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានឡាយព្រះហស្តលេខានៅលើព្រះរាជក្រឹត្យលេខ...