ថ្ងៃ សុក្រ ទី ១៧ ខែ សីហា ឆ្នាំ ២០១៨

កើន​ឡើងជា​លំដាប់ ! ជនជាតិ​យួន​ចំនួន​១០​នាក់​ទៀត​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ផ្តល់​សញ្ជាតិ​ខ្មែរ​ជា​ផ្លូវការ

កាលពីដើម​ខែឧសភា ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នេះ តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​បាន​ឡាយព្រះហស្តលេខា​នៅលើ​ព្រះរាជក្រឹត្យ​ចំនួន​៣​ដំណាលគ្នា គឺ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១៨/៤៨៧, លេខ​នស​/​រកត​/០៥១៨/៤៨៨ និង​លេខ​នស​/​រកត​/០៥១៨/៤៨៩ ចុះ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៨​ត្រាស់បង្គាប់​ផ្តល់​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ជា​ចង្កោម​គ្រួសារ​ដល់​ជនជាតិ​វៀតណាម​ចំនួន​១០​នាក់ រួមមាន​ឈ្មោះ​ដូចខាងក្រោម ៖

១-​លោក គីម ហៀ​ង (Kim Hieng) អាយុ​៥៣​ឆ្នាំ ។​

២-​អ្នកស្រី ស៊ុន ធី (Sun Thy) អាយុ​៤២​ឆ្នាំ ត្រូវជា​ប្រពន្ធ​លោក គីម ហៀ​ង ។​

៣-​លោក គីម សារ៉េត (Kim Saret) អាយុ​៣១​ឆ្នាំ ។

៤-​អ្នកស្រី ហេង លី (Heng Ly) អាយុ​២៨​ឆ្នាំ ត្រូវជា​ប្រពន្ធ​លោក គីម សារ៉េត ។​

៥-​កុមារា គីម សាវ​ណ្ណ (Kim Savan) អាយុ​៥​ឆ្នាំ ត្រូវជា​កូនលោក គីម សារ៉េត និង​អ្នកស្រី ហេង លី ។​

៦-​កុមារា គីម សុខ​សេរី (Kim Sok Se Ray) អាយុ​១​ឆ្នាំ ត្រូវជា​កូនលោក គីម សារ៉េត និង​អ្នកស្រី ហេង លី ។​

៧-​លោក គីម សាង (Kim Sang) អាយុ​២៩​ឆ្នាំ ។​

៨-​លោក គីម លិ​ន (Kim Linh) អាយុ​២២​ឆ្នាំ ។​

៩-​លោក គីម ឡុ​ក (Kim Lok) អាយុ​១៨​ឆ្នាំ ។​

១០-​លោក គីម កា​រាំង (Kim KRang) អាយុ​១៥​ឆ្នាំ ។​

​គួរ​រំលឹក​ជូន​ដែរ​ថា កាលពីដើម​ខែមីនា ឆ្នាំ​២០១៨​កន្លងទៅ ជនជាតិ​វៀតណាម​ចំនួន​១៥​នាក់ ក៏ត្រូវ​បានផ្តល់​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ជា​ផ្លូវការ​ដំណាលគ្នា​ផងដែរ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៨/២៨១ ដល់​លេខ​នស​/​រកត​/០៣១៨/២៩០ ចុះ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៨ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.