ថ្ងៃ សុក្រ ទី ១៧ ខែ សីហា ឆ្នាំ ២០១៨

រឿង​មហា​ហួសចិត្ត ! អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ប្រតិកម្ម​នឹង​ក្រសួង​រតនាគារ​អាមេរិក​លើ​ករណី​ដាក់ទណ្ឌកម្ម​ផ្កាយ​៤ ហ៊ីង ប៊ុន​ហៀ​ង ទាំង «​វង្វេង​» កាលបរិច្ឆេទ​ចន្ទគតិ​

នៅ​ថ្ងៃ​ពុធ ១​កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ ទាំង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាំង​ក្រសួងការពារជាតិ ទាំង​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ បានចេញ​សេចក្តីថ្លែងការណ៍ និង​ប្រកាស​ព័ត៌មាន​ព្រមៗ​គ្នា​ប្រតិកម្ម​ទៅនឹង​ក្រសួង​រតនាគារ​សហរ​ដ្ឋ​អាមេរិក ដែល​បានសម្រេច​ដាក់ទណ្ឌកម្ម​ដោយ​ផ្អាក​ការផ្តល់​ទិដ្ឋាការ​ចូល​សហរដ្ឋអាមេរិក និង​បង្កក​ទ្រព្យសម្បត្តិ​មកលើ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ហ៊ីង ប៊ុន​ហៀ​ង នាយករង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​នាយករដ្ឋមន្ត្រី ខណៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​សរសេរ​កាលបរិច្ឆេទ​ចន្ទគតិ​ខុសឆ្គង​យ៉ាងធ្ងន់ធ្ងរ​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​លេខ​៦/១​ន​.​ព ដែល​បានប្រកាស​ច្រានចោល និង​ថ្កោលទោស​ទៅលើ​ក្រសួង​រតនាគារ​សហរ​ដ្ឋ​អាមេរិក​ក្នុងករណី​ដាក់ទណ្ឌកម្ម​លើ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ហ៊ីង ប៊ុន​ហៀ​ង នោះ គឺ​បាន​សរសេរ​កាលបរិច្ឆេទ​ចន្ទគតិ​ខុសឆ្គង​ទាំង​ថ្ងៃ ទាំង​ខែ ថា «​ថ្ងៃ​ពុធ ១៣​កើត ខែស្រាព​ណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២» ។ មានន័យថា សរសេរ​ខុសឆ្គង​រហូតដល់​រយៈពេល​ប្រមាណ​០១​ខែ (Sic!) ។​

​នេះ​គឺជា​រឿង​មហា​ហួសចិត្ត​មួយ​ដែល​កើត​មាននៅ​ព្រះរាជាណាចក្រ​កម្ពុជា «​ព្រះរាជាណាចក្រ​អច្ឆរិយៈ​» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.