ថ្ងៃ អង្គារ ទី ២២ ខែ ឧសភា ឆ្នាំ ២០១៨

ជា​ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា​ផង និង​មេទាហាន​ពាក់​ផ្កាយ​ផង ! ឧកញ៉ា​ពាក់​ផ្កាយ​ស្និទ្ធ​នឹង​កូនប្រុស​នាយករដ្ឋមន្ត្រី​ម្នាក់​ទទួលបាន​ការតែងតាំង​ជា​មេបញ្ជាការរង​កងទ័ព​ជើង​ទឹក​

ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា និង​ឋិត​ក្នុង​ក្របខ័ណ្ឌ​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ​ម្នាក់ ព្រមទាំង​ស្និទ្ធ​នឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង គឺ​លោក​ឧកញ៉ា​ឧ​ត្ត​មនា​វី ហួរ ហាប់ អត្តលេខ​០០១២១៦ ទទួលបាន​ការតែងតាំង​ជា​មេបញ្ជាការរង​នៃ​បញ្ចា​ការដ្ឋាន​កងទ័ពជើងទឹក តាម​សំណើ​របស់​សម្តេច​ពិជ័យ​សេនា​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដោយ​អនុក្រឹត្យ​លេខ​២៩២​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ ។​

​បន្ទាប់ពី​ទទួលបាន​ការតែងតាំង​ជា​មេបញ្ជាការរង​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​រួចមក លោក​ឧកញ៉ា​ឧ​ត្ត​មនា​វី​ទោ ហួរ ហាប់ នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០១២១៦ ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​មនា​វី​ឯក (​ផ្កាយ​៣) ថែមទៀត ។​

​លោក ហួរ ហាប់ ជា​ឈ្មួញ​ប្រកបមុខរបរ​ជំនួញ​ដ៏​សកម្ម​ម្នាក់​ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៥/៣៨៩ ចុះ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៥ ។ ក្រៅពី​មាន​ងារ​ជា​ឧកញ៉ា និង​ឋិត​ក្នុង​ក្របខ័ណ្ឌ​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ គឺ​លោក​ឧកញ៉ា ហួរ ហាប់ ជា​អនុប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​ដែល​ស្និទ្ធ​នឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ត្រូវជា​កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល ។ សេចក្តីរាយការណ៍​មួយចំនួន​បាន​ឲ្យ​ដឹង​ទៀតថា លោក​ឧកញ៉ា​ឧ​ត្ត​មនា​វី ហួរ ហាប់ ក៏ត្រូវ​ជា​ប្អូនធម៌​របស់លោក​ជំទាវ​ឧកញ៉ា ជឹ​ង សុភាព ហៅ​យាយ​ភូ អនុប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឈ្មួញ​ស្និទ្ធ​នឹង​គ្រួសារ​នាយករដ្ឋមន្ត្រី​ផងដែរ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.