ថ្ងៃ សៅរ៏ ទី ២៣ ខែ មិថុនា ឆ្នាំ ២០១៨

មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២​ គ​.​ស​.​ ២០១៨

​សុភមស្តុ​ !​ វរ​ម​ង្គ​លាជ​យា​តិ​រេ​ក​

​ព្រះពុទ្ធ​សករាជ​ ព្រះ​សាសនា​ អតិ​កន្តា​កន្លង​ទៅ​ហើយ​បាន​២៥៦១​ ត្រឹម​ថ្ងៃ​១៥​កើត​ ខែ​ពិសាខ​ លុះដល់​ថ្ងៃ​១​រោច​ ខែ​ពិសាខ​ ឆ្នាំច​ សំរឹទ្ធិស័ក​ តទៅ​ចូល​ពុទ្ធសករាជ​២៥៦២​ ។​

​នឹង​គណនា​ឆ្នាំច​ឥឡូវនេះ​ សង្ក្រាន្ត​ចូល​មក​ដល់​នៅ​ថ្ងៃ​សៅរ៍​ ១៤​រោច​ ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ខែមេសា​ គ​.​ស​ ២០១៨​ វេលា​ម៉ោង​០៩​និង​១២​នាទី​ ។​

​ពេល​នោះ​ព្រះអាទិត្យ​ចេញពី​មីនរាសី​ ទៅ​ឋិត​នៅ​ឯ​មេសរាសី​តាម​ផ្លូវ​គោ​វិ​ថី​ គឺ​ផ្លូវ​កណ្តាល​ ទើប​មាន​ទេវធីតា​មួយ​ព្រះ​អង្គជា​មគ្គនាយិកា​ព្រះ​នាម​ ម​ហោ​ធ​រៈ​ទេវី​ ជា​បុត្រី​ទី​៧​នៃ​កបិល​មហាព្រហ្ម​ ទ្រង់​គង់នៅ​ចា​តុ​ម្មហា​រា​ជិ​កា​ ទ្រង់​អម្ពរ​ពណ៌​ខៀវ​ លំអ​នៅ​ព្រះ​កាណ៌​ដោយ​បុប្ផា​ ត្រកៀត​ អ​ភ​រណៈ​និល​រតន៍​ ភក្សាហារ​ទ្រង់​សាច់​ទ្រាយ​ ព្រះ​ហស្ត​ស្តាំ​ទ្រង់​កងចក្រ​ ព្រះ​ហស្ត​ឆ្វេង​ទ្រង់​ត្រីសូល៍​ ទ្រង់​គង់​រំពៃ​ឈរ​លើ​ខ្នង​ស្តេច​ក្ងោក​(​មយូរា​)​ជា​ពាហនៈ​ រួច​នាំ​អស់​ទេវបុត្រ​ ទេវធីតា​ទាំង​មួយ​សែន​កោដិ​ហោះ​ទៅ​កាន់​គុហា​កែវ​ធ​ម្មាលី​នាទី​ភ្នំ​កៃលាស​ ខេត្ត​ហិម​ពា្ត​ជាទី​តម្កល់​ទុក​នូវ​ព្រះ​សិរសា​កបិល​មហាព្រហ្ម​ ដែល​តម្កល់​លើ​ពានមាស​នាំ​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​រាជ​តាម​ផ្លូវ​ព្រះអាទិត្យ​ចរ​ចំនួន​៦០​នាទី​ (២៤​ម៉ោង​)​ ទើប​នាំ​យក​ទៅ​តម្កល់​ទុក​កន្លែង​ដើម​វិញ​ ហើយ​ប្រជុំ​ទេវបុត្រ​ ទេវធីតា​ទាំង​មួយ​សែន​កោដិ​ ចូល​ទៅ​ស្រង់ទឹក​អា​នោ​ត​ត្ត​មហា​ស្រះ​ ដែល​មានទឹក​ហូរ​ចេញពី​បំពង់​ថ្មកែវ​ ដែល​ជា​មាត់​គោ​ឧសភរាជ​ទាំង​៧​ត្រជាក់​ក្សេមក្សាន្ត​ក្នុង​ព្រះរាជ​ហ​ប្ញ​ទ័យ​ ហើយ​នាំ​គ្នា​ចូល​ទៅ​សមាទាន​រក្សាសីល​ដោយ​សោមនស្ស​រីករាយ​គ្រប់​ព្រះ​អង្គ​ក្នុង​ភគវតី​សភា​សាលា​ ដែល​វិស្សកម្ម​ទេ​បុត្រ​និមិត្ត​ថ្វាយ​ដើម្បី​បន្ទោបង់​អពមង្គល​ឲ្យ​ជ្រះស្រឡះ​ ហើយ​ចម្រើន​នូវ​សិរី​សួស្តី​ ជ័យ​មង្គល​ ជន្មាយុ​យឺនយូរ​ដល់​ទេវតា​ និង​មនុស្ស​សត្វ​ផង​ទាំងឡាយ​តាំងពី​ឆ្នាំ​ថ្មី​ចូល​មក​ដល់​នេះ​ បាន​ធូរ​ទូលំទូលាយ​ សុខក្សេមក្សាន្ត​តរៀង​ទៅ​ ។​

​ថ្ងៃ​សៅរ៍​ ១៤​រោច​ ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ខែមេសា​ គ​.​ស​.២០១៨​ វេលា​ម៉ោង​០៩​និង​១២​នាទី​ ជា​ថ្ងៃ​ចូល​ឆ្នាំច​ សំរឹទ្ធិស័ក​ (​ជា​វារៈ​មហាសង្ក្រាន្ត​)​ ។​

​ថ្ងៃអាទិត្យ​ ១​កើត​ ខែ​ពិសាខ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែមេសា​ គ​.​ស​.២០១៨​ ជា​វារៈ​វ័ន​បត​ ។​

​ថ្ងៃ​ចន្ទ​ ២​កើត​ ខែ​ពិសាខ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែមេសា​ គ​.​ស​.២០១៨​ នៅ​វេលា​ម៉ោង​១២​និង​៥៩​នាទី​២៤​វិនាទី​ ជា​វារៈ​ឡើងស័ក​ គម្រប់​ជា​សង្ក្រាន្ត​៣​ថ្ងៃ​ស្រេច​បរិបូណ៌​ចូល​ជាស​កល​ឆ្នាំច​ សំរឹទ្ធិស័ក​ ចុល្លសករាជ​១៣៨០​ និង​មហាសករាជ​១៩៤០​តទៅ​ ។​

​នៅ​ក្នុង​ឱកាស​សង្ក្រាន្ត​ទាំង​៣​ថ្ងៃ​ សូម​អស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំងឡាយ​រៀបចំ​ពលីការ​គ្រឿង​សក្ការៈបូជា​អុជ​ប្រទីបជ្វាលា​ថ្វាយ​ព្រះ​រតនត្រ័យ​ និង​ទទួល​ស្វាគមន៍​ទេវបុត្រ​ ទេវធីតា​ឆ្នាំ​ថ្មី​ ហើយ​ខំ​លះបង់​ចិត្តអាក្រក់​អន្យតិរ្ថីយ៍​ជា​ចិត្តអប្រីយ៍​ជាប់​ដោយ​គំនុំគុំកួន​ ព្យាបាទ​ ឈ្នានីស​ដែល​មាន​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​ជ្រះស្រឡះ​ តាំងចិត្ត​ប្រព្រឹត្ត​ល្អ​ប្រកបដោយ​មេត្តា​ ករុណា​ មុទិតា​ ឧបេក្ខា​ និង​បញ្ញា​ ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី​ រក្សាសីល​៥​ឲ្យ​បាន​ជាប់​ជា​និច្ច​ នោះ​ទើប​ទេវតា​នឹង​ឲ្យ​ពរ​សព្ទសាធុការ​ លោក​អ្នក​នឹង​មាន​សិរី​សួស្តី​ សុភមង្គល​ វិបុល​សុខ​គ្រប់​ប្រការ​តាំងពី​ឆ្នាំ​ថ្មី​នេះ​តរៀង​ទៅ​ ។​

​រណ្តាប់​ទទួល​ទេវតា​ ៖

​រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក​ ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ​ ។​ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស​ ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការៈបូជា​ទេវតា​ មាន​ជា​អាទិ៍​ បាយសី​៩​ថ្នាក់​១​គូ​ បាយសី​៧​ថ្នាក់​១​គូ​ បាយសី​៥​ថ្នាក់​១​គូ​ បាយសី​៣​ថ្នាក់​១​គូ​ បាយសី​ប៉ាឆា​ម​១​គូ​ ស្លាធម៌​១​គូ​ ទឹកអប់​១​គូ​ (​ទៀន​៥​ ធូប​៥)​ លាជ​៥​ ផ្កា​៥​ ដាក់​លើ​ជើងពាន​១​គូ​ ចេកនួន​ ចេកណាំវ៉ា​ ដាក់​លើ​ជើងពាន​១​គូ​ ផ្លែ​ឈើ​១១​មុខ​ រៀបចំ​ដាក់​លើ​ជើងពាន​១១​គូ​ ដូង​ឡៅ​១​គូ​ ទឹក​ស្អាត​២​កែវ​ ។​ ស្រេច​ហើយ​នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក​ ត្រូវ​ជួប​ប្រជុំ​ក្រុម​គ្រួសារ​ដើម្បី​ថ្វាយបង្គំ​ព្រះ​ នមស្សការ​ព្រះ​រតនត្រ័យ​ សមាទានសីល​ ហើយ​តាំងចិត្ត​ឲ្យ​ស្អាត​បរិសុទ្ធ​ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង​ តម្កល់ចិត្ត​រំពឹងគិត​ទៅ​លើ​ព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​ជាទី​ពឹង​ ទីរ​ឮ​ក​ លុះ​ចប់​ពិធី​ទទួល​ទេវតា​ ។​

​ទំនាយ​ប្រចាំឆ្នាំ​ ៖

​កេណ្ឌ​ព្រះ​ពិរុណសាស្ត្រ​ ៖​ ឆ្នាំ​នេះ​ភព​ពុធ​ ជា​អធិបតី​ ដឹកនាំ​ផ្លូវ​ទៅ​សុំ​ទឹកភ្លៀង​ពី​ស្តេច​នាគ​ ហើយ​បាន​នាគ​៧​បង្អុរ​ទឹកភ្លៀង​ចំនួន​៦០០​មេ​ ដែល​ចែក​ចេញ​ជា​ ៖​ -​ចក្រ​វា​ឡ​២៤០​មេ​ -​ព្រៃ​ហិមពាន្ត​១៨០​មេ​ -​មហាសមុទ្រ​១២០​មេ​ និង​ជម្ពូទ្វីប​មនុស្សលោក​យើង​មាន​ចំនួន​៦០​មេ​ បណ្តាល​ឲ្យ​មាន​ទឹកភ្លៀង​នៅ​ដើមឆ្នាំ​ល្អ​ កណ្តាល​ឆ្នាំ​ភ្លៀង​ល្អ​ និង​ចុងឆ្នាំ​ភ្លៀង​ច្រើន​ ។​

​កេណ្ឌ​ធា​រា​ទិ​គុណ​ ៖​ ឆ្នាំ​នេះ​មាន​កេណ្ឌ​(០)​ ត្រូវ​ត្រង់​អាបោធាតុ​ចុះ​ ទំនាយ​ថា​ អាកាសធាតុ​ត្រជាក់​ខ្លាំង​ ។​

​ទំនាយ​ទឹកទន្លេ​ ៖​ ឆ្នាំ​នេះ​ទំនាយ​អំពី​ទឹកទន្លេ​មាន​សំណល់​៤(​បួន​)​ ទំនាយ​ថា​ ទឹកទន្លេ​ បឹងបួរ​ តូច​ណាស់​ តូច​ជាង​ឆ្នាំ​ទាំងពួង​ ។​

​កេណ្ឌ​ធ​ញ្ញា​ហារ​ ៖​ ឆ្នាំ​នេះ​មាន​កេណ្ឌ​(៦)​ មានឈ្មោះ​ថា​ លាភ​ ទំនាយ​ថា​ ស្រូវ​ សំណាប​ ស្រែ​ចម្ការ​បាន​ផល​៩​ភាគ​ ខូចខាត​អស់​តែ​១​ភាគ​ ធ​ញ្ញា​ហារ​ មឹ​ង្សា​ហារ​ផល្លាហារ​ ភោជនាហារ​បាន​ផល​ល្អ​ ។​ ប្រជានុរាស្ត្រ​មាន​សេចក្តីសុខ​ជា​ភិយ្យោភាព​ ។​

​ទំនាយ​ការ​ធ្វើស្រែ​ ៖​ ទំនាយ​កេណ្ឌ​ការ​ធ្វើស្រែ​មាន​សេស​(៣)​ទំនាយ​ថា​ ស្រែ​ដី​ទំនាប​ និង​ស្រែ​ដី​ទួល​គ្រប់​ទីកន្លែង​បាន​ផល​ល្អ​ដូច​គ្នា​ទាំង​ពីរ​យ៉ាង​ ។​

​កេណ្ឌ​ព្រឹក្សា​ ៖​ ឆ្នាំ​នេះ​ត្រូវ​ចំ​សេស​៥​ ត្រូវ​ត្រង់​ដើម​អំពៅ​ ជា​ស្តេច​ មាន​ទំនាយ​ថា​ មាន​ភ្លៀង​ច្រើន​ ទឹកនឹង​លិច​ស្រូវ​ ។​

​កេណ្ឌ​ព្រះអាទិត្យ​ ៖​ ឆ្នាំ​នេះ​ព្រះអាទិត្យ​ គឺ​ខ្យល់​ ទំនាយ​ថា​ បន្ទាប់​ពី​ថ្ងៃ​មហាសង្ក្រាន្ត​ទៅ​៧​ថ្ងៃ​ នឹង​មាន​ភ្លើង​ឆេះ​ក្នុងស្រុក​ អ្នកតូច​នឹង​ធ្វើ​ទោស​ធំ​ នា​ឆ្នាំ​នេះ​ នឹង​កើត​ឧ​ត្បា​ទ​កក្រើក​ផ្ទៃក្រោម​នា​ស្រុក​ នាម​កណ្តុរ​ នាម​ពពែ​ ស្រុក​នាម​កណ្តុរ​ នឹង​កើត​សឹក​ រាស្ត្រ​នឹង​ធ្វើ​ទោស​មន្ត្រី​ សមណៈ​ជា​ព្រាហ្មណ៍​នឹង​ ក្តៅក្រហាយ​ចិត្ត​ ។​

​ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ត​ ៖

​ទំនាយ​ថ្ងៃ​មហាសង្ក្រាន្ត​ ៖​ ថ្ងៃ​ចូល​ឆ្នាំ​ត្រូវ​នឹង​ថ្ងៃ​សៅរ៍​ ទំនាយ​ថា​ ៖​ ឆ្នាំ​នេះ​នឹង​បណ្តាលហេតុ​ឲ្យ​អន្តរាយ​ កណ្តាល​ទីក្រុង​ កណ្តាល​ស្រុក​ ពុំនោះសោត​នឹង​មាន​ភ្លើង​កាច​សាហាវ​ ចោរព្រៃ​ចិត្ត​កាច​ នឹង​មាន​ជំងឺ​ ដ​ង្កា​ត់​ធ្ងន់ធ្ងរ​ជាទី​បំផុត​ ។​
​ទំនាយ​ថ្ងៃ​វ័ន​បត​ ៖​ ថ្ងៃ​កណ្តាល​ ត្រូវ​នឹង​ថ្ងៃអាទិត្យ​ ទំនាយ​ថា​ ៖​ ឆ្នាំ​នេះ​នឹង​បានឮ​សំឡេង​ភាសា​ផ្សេង​ ព្រះមហាក្សត្រ​នឹង​ក្តៅក្រហាយ​ព្រះរាជ​ហឫទ័យ​យ៉ាង​ខ្លាំង​ ។​

ទំនាយ​ថ្ងៃ​ឡើងស័ក​ ៖​ ថ្ងៃ​ចុង​ក្រោយ​ត្រូវ​នឹង​ថ្ងៃ​ចន្ទ​ ទំនាយ​ថា​ ៖​ ឆ្នាំ​នេះ​ព្រះរាជ​ទេពី​ និង​ពពួក​នាង​ អ្នក​ ស្រីស្នំ​បរិវារ​ នឹង​ប្រកបដោយ​សេចក្តីសុខ​ ព្រម​ដោយ​ទ្រព្យសម្បត្តិ​បរិបូរណ៍​ មាន​ភ្លៀង​ធ្វើ​ឲ្យ​ស្រូវ​ល្អ​ ៕

(​រៀបរៀង​ដោយ​ឯកឧត្តម​ អ៊ឹម​ បុរិន្ទ​ អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​ អន្តរជាតិ​ និង​ជា​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោ​រាស្ត្រ​ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​)

Filed in: ព័ត៌មានជាតិ, អារ្យធម៌

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.