ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មេសា ឆ្នាំ ២០១៨

«​មេ​» ម្តងម្នាក់ ! ផ្កាយ​៤ សាវ សុខ ជា​មេ​ផ្កាយ​៣ ន័យ ថុល ក្នុង​ក្របខ័ណ្ឌ​ក្រសួងការពារជាតិ តែ​ផ្កាយ​៣ ន័យ ថុល ជា​មេ​ផ្កាយ​៤ សាវ សុខ ក្នុង​ក្របខ័ណ្ឌ​តុលាការយោធា​

អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ម្នាក់ គឺ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សាវ សុខ នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០០០៨៥ អតីត​ជា​ប្រធាន​ស្ថាប័ន​អយ្យការ​យោធា និង​បច្ចុប្បន្ន​ឋិត​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​តុលាការយោធា ខណៈ​ស្ថាប័ន​តុលាការយោធា​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ន័យ ថុល នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០០០៨៤ ជា​ប្រធាន​ច្រើន​ឆ្នាំ​មកហើយ ។​

​លោក សាវ សុខ នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០០០៨៥ អតីត​ជា​ប្រធាន​ស្ថាប័ន​អយ្យការ​យោធា​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២៩៩/៣៣ ចុះ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​១៩៩៩ និង​ទទួលបាន​ការតែងតាំង​ជា​ចៅក្រម​តុលាការយោធា​តាំងពី​នៅមាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ​មកម្ល៉េះ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨០៤/១៧០ ចុះ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០០៤ ព្រមទាំង​ទទួលបាន​ការដំឡើងឋាន​ន្ត​រស័ក​ត្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១០៨/១២៦៣ ចុះ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០០៨ ។

​ក្រោយ​ការបង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សាវ សុខ ក៏ត្រូវ​បានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៣/៩០៤ ចុះ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៣ និង​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៤/១៤៩ ចុះ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៤ ។

​ដោយឡែក លោក ន័យ ថុល នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០០០៨៤ ដែលជា​ប្រធាន​តុលាការយោធា​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២០៧/០៤៤ ចុះ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០០៧ ។​

​ទាំង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សាវ សុខ ទាំង​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ន័យ ថុល សុទ្ធតែ​មានកូន​ប្រុស​-​ស្រី​បង្កើត​របស់ខ្លួន​បម្រើកា​រងារ​នៅ​ស្ថាប័ន​តុលាការយោធា​ដូចគ្នា ។​

​សរុបសេចក្តី​មក រវាង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សាវ សុខ និង​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ន័យ ថុល គឺមាន​ឋានៈ​ជា «​មេ​» ម្តងម្នាក់ (Sic!) ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.