ថ្ងៃ សុក្រ ទី ១៧ ខែ សីហា ឆ្នាំ ២០១៨

​គ្មាន​វាចា​នឹង​ថ្លែង ! បែកធ្លាយ​អំពើពុករលួយ​របស់​ផ្កាយ​៣​សាស្ត្រាចារ្យ​បណ្ឌិត អ៊ុង ស៊ាន អតីត​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ការពារជាតិ​គួរ​ឲ្យ​ញាក់សាច់

ថ្វី​ដ្បិត​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​សាស្ត្រាចារ្យ​បណ្ឌិត អ៊ុង ស៊ាន ត្រូវបាន​ដកហូត​មុខតំណែង​ពី​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ការពារជាតិ និង​តែងតាំង​ជំនួស​ដោយ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ជា តារា អត្តលេខ​០០០១៨៣ ជា​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ការពារជាតិ​វិញ​កាលពី​រយៈពេល​០១​ខែ​មុន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៨/២៣៥ ចុះ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៨ រួចរាល់​ហើយក៏​ដោយ ក៏ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​តួនាទី និង​ភារកិច្ច​របស់​អតីត​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ការពារជាតិ (NDU) រូបនេះ​បាន​បែកធ្លាយ​នូវ​អំពើពុករលួយ​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ញាក់សាច់​បង្ក​ការភ្ញាក់ផ្អើល​ទៅដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ។​

​ឯកឧត្តម​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្លាប់​បានចេញ​លិខិតផ្លូវការ​មួយច្បាប់ ចុះ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ​ស្នើ​ឲ្យ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុង ស៊ាន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ការពារជាតិ​ធ្វើការ​បំភ្លឺ​ជា​លាយលក្ខណ៍អក្សរ​ពាក់​ព័ន្ធ​នឹង​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់ខ្លួន​បន្ទា​ប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទទួលបាន​នូវ​ពាក្យបណ្តឹង​នា​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨​រួចមក ដែល​បង្ហាញ​អំពី​រូប​ភាពមិនប្រក្រតី​រហូត​ដល់​១៣​ចំណុច ដូចខាងក្រោម ៖

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.