ថ្ងៃ សុក្រ ទី ១៧ ខែ សីហា ឆ្នាំ ២០១៨

កំណើន​ទីប្រឹក្សា ! ឧ​ត្ត​ម​សេនីយ៍​យោធា​១១​នាក់ ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

​ខណៈ​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​អះអាងថា កម្ពុជា​កំពុង​ទទួលបាន​ផល​ផ្លែផ្កា​នៃ​សន្តិភាព​នោះ ស្រាប់តែ​ឧ​ត្ត​ម​សេនីយ៍​យោធា​ចាប់ពី​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដល់​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ចំនួន​១១​នាក់​ទៀត​ដែល​ក្នុងនោះ​ក៏មាន​មេបញ្ជាការរង​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​ផងដែរ ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន (​មិន​ទទួល​ប្រាក់​បំណាច់​មុខងារ​) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៨/១៣៩ ចុះ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ ពោលគឺ​ឧ​ត្ត​ម​សេនីយ៍​ទាំង​១១​នាក់​ត្រូវ​ទទួលបាន​ងារ និង​ឋានៈ​ជា «​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​» ។​

​ឧ​ត្ត​ម​សេនីយ៍​ទាំង​១១​នាក់ ដែល​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន (​មិន​ទទួល​ប្រាក់​បំណាច់​មុខងារ​) នោះ​រួមមាន ៖

១-​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ិច សូ​ឌី អត្តលេខ​០០២៣៥០

២-​ឧ​ត្ត​ម​សេនីយ៍​ឯក យង់ សារិទ្ធ អត្តលេខ​០០២៥៧០ មេបញ្ជាការរង​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​

៣-​ឧ​ត្ត​ម​សេនីយ៍​ឯក រឿង វុទ្ធី អត្តលេខ​០០២៣៩៦

៤-​ឧ​ត្ត​ម​សេនីយ៍​ឯក សួស ស៊ីណា

៥-​ឧ​ត្ត​ម​សេនីយ៍​ឯក រ៉េត ស៊ីថា

៦-​ឧ​ត្ត​ម​សេនីយ៍​ឯក ដួង ហេង

៧-​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុយ ថេ​រ៉ា

៨-​ឧ​ត្ត​ម​សេនីយ៍​ឯក ភោគ ចន្ថា មេបញ្ជាការរង​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស និង​ជា​មេបញ្ជាការ​ការពារ​គោល​ដៅ​ទីស្តីការគណៈរដ្ឋមន្ត្រី

៩-​ឧ​ត្ត​ម​សេនីយ៍​ឯក សួន ពិរុណ

១០-​ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុន ដា​រ៉ា​

១១-​ឧ​ត្ត​ម​សេនីយ៍​ទោ ហូ ចំរើន ។​

​តាម​ការកត់សម្គាល់​ជាក់ស្តែង​បានបង្ហាញ​ឲ្យ​ឃើញថា ថ្វី​ដ្បិត​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​នេះ មាន​ចំនួន​តិចជាង​នីតិកាល​ទី​៤​នៃ​រដ្ឋសភា​ក៏ដោយ ក៏​មួយថ្ងៃ​ទៅមួយថ្ងៃ​ចំនួន​ទីប្រឹក្សា​ផ្ទាល់​របស់​នាយករដ្ឋមន្ត្រី​ចេះតែ​កើន​ឡើងជា​លំដាប់​រហូតដល់​ជិត​១០០​នាក់​ហើយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.