ថ្ងៃ សៅរ៏ ទី ២៣ ខែ មិថុនា ឆ្នាំ ២០១៨

​ឡើង​ផ្កាយ និង​ឋានៈ ! មេ​ប៉ូលិស​កាន់​ខាង​លុយ និង​មាន​ងារ​ជា​ឧកញ៉ា​ម្នាក់ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ផ្កាយ​៤ និង​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង

អតីត​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០៤៤៥៤ នាយរង​សេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការរង​បញ្ជាការដ្ឋាន​វិស្វកម្ម​អគ្គបញ្ជាការដ្ឋាន និង​បច្ចុប្បន្ន​ជា​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៣) ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ អត្តលេខ​៧៧៨៨៨ កាន់តំណែង​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ព័ស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ ព្រមទាំង​មាន​ងារ​ជា​ឧកញ៉ា​ម្នាក់​ផង គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឧកញ៉ា ឈន សា​រ៉ា​ណេ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) និង​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន (​មិន​ទទួល​ប្រាក់​បំណាច់​មុខងារ​) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៨/១៤០ ចុះ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ ។​

​លោក ឈន សា​រ៉ា​ណេ ជា​អ្នកជំនួញ​ដ៏​សកម្ម​ម្នាក់​ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០០៥/៤៣៣ ចុះ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០០៥ ។ ក្រៅពី​មាន​ងារ​ជា​ឧកញ៉ា គឺ​លោក​ឧកញ៉ា ឈន សា​រ៉ា​ណេ ក៏​ជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០៤៤៥៤ ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) និង​កាន់​មុខតំណែង​ជា​នាយរង​សេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការរង​បញ្ជាការដ្ឋាន​វិស្វកម្ម​នៃ​អគ្គបញ្ជាការដ្ឋាន ។​

​ក្រោយមក លោក​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍ ឈន សា​រ៉ា​ណេ ក៏បាន​ផ្ទេរ​ក្របខ័ណ្ឌ​ពី​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ​ទៅ​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ​វិញ ដោយ​អនុក្រឹត្យ​លេខ​១០៩៤​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ និង​ទទួលបាន​ការរក្សា​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដដែល​ក្នុង​ក្របខ័ណ្ឌ​ជានា​យ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្រសួងមហាផ្ទៃ អត្តលេខ​៧៧៨៨៨ ព្រមទាំង​ទទួលបាន​ការតែងតាំង​មុខងារ​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ព័ស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​ទល់​បច្ចុប្បន្ន ដោយ​អនុក្រឹត្យ​លេខ​១០៩៥​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ ។​

​សរុបសេចក្តី​មក សម្រាប់​លោក​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស ឈន សា​រ៉ា​ណេ ត្រូវមាន​ងារ និង​ឋានៈ​ជា​ឯកឧត្តម​ឧកញ៉ា​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈន សា​រ៉ា​ណេ ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ព័ស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.