ថ្ងៃ សៅរ៏ ទី ២៣ ខែ មិថុនា ឆ្នាំ ២០១៨

​ដល់​វេលា​ត្រូវ​សារភាព ! កូនប្រសា​ឯកឧត្តម​បណ្ឌិត ស៊ូ ភី​រិន្ទ ត្រូវបាន​ដកហូត​មុខតំណែង​ពី​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​យ៉ាងតក់ក្រហល់

កូនប្រសា​របស់​ឯកឧត្តម​បណ្ឌិត ស៊ូ ភី​រិន្ទ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី គឺ​ឯកឧត្តម ឡាយ វណ្ណៈ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៤​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ត្រូវបាន​ដកហូត​មុខតំណែង​ពី​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែ​វហើយ និង​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​វិញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៨/៣៥២ ចុះ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨ ខណៈ​ឯកឧត្តម អ៊ូច ភា ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៦​ត្រូវបានតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​ជំនួស​ឯកឧត្តម ឡាយ វណ្ណៈ ។​

​ឯកឧត្តម ឡាយ វណ្ណៈ អតីត​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​បន្ទាប់ពី​បាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​វរមន្ត្រី​ថ្នាក់​លេខ​៨​ទៅក្នុង​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៦​នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ក្នុងករណី​ពិសេស​រួចមក ក៏ត្រូវ​បានតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៤/២៩៨ ចុះ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៤ ។​

​ដោយឡែក លោក អ៊ូច ភា បន្ទាប់ពី​បាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​អនុមន្ត្រី​ថ្នាក់​លេខ​៨​ទៅជា​ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៩​រួចមក ក៏ត្រូវ​បានតែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តតាកែវ ដោយ​អនុក្រឹត្យ​លេខ​៣៥៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៤ និង​ក្រោយមក​លោក អ៊ូច ភា ក៏ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៦ ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.