ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មេសា ឆ្នាំ ២០១៨

​ថែម​មុខតំណែង ! មេទ័ព​ពាក់​ផ្កាយ​៤ និង​ផ្កាយ​៣​ចំនួន​៤​នាក់ ត្រូវបានតែងតាំង​មុខងារ​បន្ថែម ជា​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ

យោងតាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក្នុង​ព្រះបរមនាម និង​តាម​ព្រះរាជ​ត្រាស់បង្គាប់​របស់​ព្រះករុណា​ព្រះមហាក្សត្រ​បាន​ចុះហត្ថលេខា​នៅលើ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៨/៣៤៥ ចុះ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៨ ត្រាស់បង្គាប់​តែងតាំង​មុខងារ​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​៤​នាក់​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ។

​នាយទាហាន​ទាំង​៤​នាក់​ដែល​ទទួលបាន​ការតែងតាំង​មុខងារ​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេ​រម​ភូមិន្ទ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​នោះ​រួមមាន ៖

១-​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សឹង សំណាង អត្តលេខ​០០០១០១ ជា​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ជា​មេបញ្ជាការ​កងទ័ព​ជើង​អាកាស ។​

២-​ឯកឧត្តម​នាយ​ឧ​ត្ត​មនា​វី ទៀ វិញ អត្តលេខ​០០០១៧១ (​ត្រូវជា​ប្អូនបង្កើត​របស់​សម្តេច​ពិជ័យ​សេនា​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​) ជា​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ជា​មេបញ្ជាការ​កងទ័ពជើងទឹក ។​

៣-​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វង្ស វាសនា អត្តលេខ​០០០៦៨៦ ជា​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ជា​នាយរង​សេនាធិការ​ចម្រុះ និង​ជានា​យក​ទីចាត់ការ​កល​យុទ្ធ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ ។​

៤-​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ណុប រតនា អត្តលេខ​០០១៨៨១ ជា​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ជា​មេបញ្ជាការ​កងកាំភ្លើងធំ ។

​លោក​ឧ​ត្ត​ម​សេនីយ៍ សឹង សំណាង នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០០១០១ ជា​មេបញ្ជាការ​កងទ័ព​ជើង​អាកាស និង​លោក​ឧ​ត្ត​មនា​វី ទៀ វិញ នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០០១៧១​ជា​មេបញ្ជាការ​កងទ័ពជើងទឹក​ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៤/១៤៩ ចុះ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៤ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.