ថ្ងៃ សុក្រ ទី ១៧ ខែ សីហា ឆ្នាំ ២០១៨

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​ក្របខ័ណ្ឌ​ប៉ូលិស​អត្តលេខ​០០១ និង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួលមរណភាព​

តាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ពិន ពិសិដ្ឋ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ និង​ត្រូវជា​កូនប្រសា​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត ឯម សំអាន បានទទួល​មរណភាព​ក្នុង​ជន្មាយុ​៧១​ឆ្នាំ នៅវេលា​ម៉ោង​០៦ និង​៤៥​នាទី​ព្រឹក នា​ថ្ងៃ​សៅរ៍ ៨​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៨​នេះ នៅ​មន្ទីរពេទ្យ​បំរុង​រ៉ាត់ ទីក្រុង​បាងកក ប្រទេស​ថៃ ដោយ​រោគាពាធ ។​

​ឯកឧត្តម ឯម សំអាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយ​នគរបាលជាតិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​ក្រសួងមហាផ្ទៃ អត្តលេខ​០០១ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២០៥/០៧៧ ចុះ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០០៥ ព្រមទាំង​ទទួលបាន​ការតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.