ថ្ងៃ សុក្រ ទី ១៧ ខែ សីហា ឆ្នាំ ២០១៨

សារលិខិត​អបអរសាទរ និង​ជូនពរ​ក្នុងឱកាស​ទិវា​នារី​អន្តរជាតិ​៨ មីនា ខួប​អនុស្សាវរីយ៍​លើក​ទី​១០៧ ឆ្នាំ​២០១៨

ថ្ងៃនេះ គឺជា​ទិវា​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៧ នៃ​ការ​ប្រារព្ធ​សិទ្ធិនារី​អន្តរជាតិ​៨ មីនា ដែលជា​ទិវា​ដ៏​មាន​សារៈសំខាន់​សម្រាប់​ស្ដ្រី​នៅលើ​ពិភពលោក ក្នុងនោះ​រួមមាន​ស្ដ្រី​កម្ពុជា​ផងដែរ ។​

​ក្នុងឱកាស​ដ៏​ប្រពៃ​នៃ​ទិវា​នារី​អន្តរជាតិ​៨ មីនា គម្រប់​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៧ ឆ្នាំ​២០១៨​នេះ គេហទំព័រ​សារព័ត៌មាន​ដើមត្នោត សូម​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ​ចូលរួម​អបអរសាទរ និង​ជូនពរ​ស្ដ្រី​ជា​ថ្នាក់ដឹកនាំ​នយោបាយ​ក្នុង​វិស័យ​សាធារណៈ វិស័យ​ឯកជន កម្មការិនី ពល​ការិនី និង​ជា​មេផ្ទះ​ដែលមាន​សតិសម្បជញ្ញៈ​ប្រកបដោយ​សុច្ឆន្ទៈ និង​គុណវុឌ្ឍិ​គ្រប់រូប​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកប​បន្ថែម​នូវ​ពរ​ទាំង​៥​ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​បដិភាណៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​សូម​ឲ្យ​ស្ដ្រី​គ្រប់រូប​ត្រូវបាន​លើកកម្ពស់​ជីវភាព ឋានៈ តួនាទី សិទ្ធិសេរីភាព ដើម្បី​ចូលរួម​នៅក្នុង​សកម្មភាព​សង្គម​លើ​គ្រប់​វិស័យ​ពោរពេញ​ទៅដោយ​កិត្យានុភាព និង​សមភាព​រវាង​ស្ដ្រី និង​បុរស​ជានិច្ច​និរន្ដរ៍​តរៀង​ទៅ ។​

ពី ៖ គណៈ​គ្រប់គ្រង​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​

Filed in: Uncategorized

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.